ព័ត៌មានជាតិ

ប្តីបែកថ្នាំ យកកំបិតចាក់ប្រពន្ធស្លាប់នៅស្រុកបាកាន!

ពោធិសាត់៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត គួរអោយសង្វេគដោយសារប្តីញៀនថ្នាំ បានយកកាំបិតចាក់សម្លាប់ ទៅលើប្រពន្ធខ្លួនឯងជាច្រើន កាំបិតបណ្តាលអោយស្លាប់នៅក្នុងថ្លុកឈាមកាលពីវេលាម៉ោង ៥ និង ១៥ នាទីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២២ ស្ថិតនៅចំនុចខាងកើតស្ពានរថភ្លើងចម្ងាយ ៣៨០ ម៉ែត្រក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិសាត់បង្កអោយមានការភ្ញាក់ផ្អើល។

បើតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកបាកានបានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិតដោយសារប្តីចាក់សម្លាប់នោះ មានឈ្មោះណន ស្រីមុំ ភេទស្រីអាយុ ២៥ ឆ្នាំ ជនជាតិខ្មែររស់នៅភូមិឧកញ៉ាមាន់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់។

ចំណែកជនសង្ស័យត្រូវជាប្តី មានឈ្មោះភួង សុវណ្ណហៅឡាំ ភេទប្រុសអាយុ ៣៩ ឆ្នាំជនជាតិខ្មែររស់នៅភូមិឧកញ៉ាមាន់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់។

របាយការណ៍ដដែល ក៍បានអោយដឹងទៀតថា សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់អោយទៅគ្រួសាររបស់ជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនសង្ស័យ រួម និងវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី៕

To Top