ក្រសួងបញ្ជាក់ ពីការកើនឡើងការវាយប្រហារបោកបញ្ឆោតប្រភេទ Business Email Compromise (BEC) ទៅលើវិស័យេកជនព្រមទាំងវិធានការការពារ
ភ្នំពេញ ៖ បុរសត្រូវចោទម្នាក់ កាលថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តពោធិ៍សាត់ ចាប់ខ្លួន និង បាន បញ្ជូន ទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចាប់រំលោភស្រ្តីមានសតិមិនគ្រប់ម្នាក់...
ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា កិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដែលបាននិងកំពុងអនុវត្តគម្រោងមួយចំនួនធំ នឹងជួយលើកកម្ពស់ ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ កាន់តែប្រសើរឡើង។ ការលើកឡើងរបស់លោក នួន ផារ័ត្ន បានធ្វេីឡេីងក្នុងពិធី ផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ អង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលក្រចេះ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ បានលែងកូនកន្ធាយក្បាលកង្កែប ឬល្មិច ដែលជាប្រភេទជិតផុតពូជបំផុត ចំនួន ៥៨០ក្បាល ចូលទៅក្នុងទីជម្រកធម្មជាតិ តាមដងទន្លេមេគង្គ នៅខេត្តក្រចេះ ដើម្បីចូលរួមអបអរសាទរទិវាអណ្ដើកពិភពលោក។ លោកបណ្ឌិត កែន សេរីរដ្ឋា...
ភ្នំពេញ ៖ កូនអណ្ដើកហ្លួងចំនួន ៣០ក្បាល បានញាស់ចេញពីសម្បុក នៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មួនកោះកុង កាលពីសប្តាហ៍កន្លងទៅ នេះគឺជាលើកទីពីរ ហើយ ដែលអណ្ដើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលនេះបានពងកូន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ WCS នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរដូវពងកូនឆ្នាំ ២០២២នេះ ក្រុមអណ្ដើកហ្លួងចិញ្ចឹមសម្រាប់បង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វស្ងួន កោះកុង ពងបានចំនួន ៩សម្បុក ស្មើ ៨១ពង...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែនបានច្រានចោលនូវបទឈប់បាញ់ ឬជាការសម្បទានទឹកដីណាមួយដល់ទីក្រុងម៉ូស្គូ ខណៈដែលរុស្ស៊ី បានបង្កើនការវាយប្រហាររបស់ខ្លួននៅតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេស ដោយវាយលុកក្នុងតំបន់ Donbas និង Mykolaiv ដោយការវាយប្រហារតាមអាកាស និងការបាញ់កាំភ្លើងធំ ។ជំហររបស់ក្រុងគៀវ កាន់តែមានភាពមិនចុះសម្រុងគ្នាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលរុស្ស៊ី...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានលើកឡើងថា សង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កំពុងបង្កវិនាសកម្មយ៉ាងធំធេង ព្រមទាំងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជួបការលំបាក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ។ ក្នុងជំនួបសម្ដែងការគួរសមរវាង សម្តេច ទៀ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ឧសភា នេះ បានធ្វើពិធីក្រុងពាលីជាកិច្ចមង្គល តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹតកម្មកាកសំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងរាជធានីភ្នំពេញក្រោមជំនួយរបស់សមាគមAIMF ។ ពិធីក្រុងពាលី នាល្ងាចនេះ ធ្វើឡើងក្រោមវត្តមាន លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោក ឃឹម ស៊ុនសូដា...
ភ្នំពេញ: តុលាការកំពូលកាលពីព្រឹកថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសារទុក្ខ របស់ពិរុទ្ធ ចំនួន ២នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឃាតកម្មគិតទុកជាមុន ដោយធ្វើសកម្មភាព កាប់សម្លាប់បុរសរងគ្រោះម្នាក់ បណ្តាលអោយបាក់ជើងសងខាងនិងបែកក្បាល និង ត្រូវ បានស្លាប់យ៉ាងអាណោចអាធ័ម ប្រព្រឹត្តនៅ...
ចាប់តាំងពីក្រុមហ៊ុន Ezecom (Ezecom Co., Ltd.) បានទទួលការផ្ទេរអតិថិជនពីក្រុមហ៊ុនជាប់បំណុល King Technologies Co., Ltd. (KT) ដែលផ្តល់សេវាកម្មអ៊ិនធឺណិតឈ្មោះ OPENNET នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នោះមក មានកើនឡើងកាន់តែច្រើនចំពោះការសាកសួរពីអតិថិជន។ ក្រុមហ៊ុន Ezecom បានពង្រីកនូវរាល់សេវាកម្មសម្រាប់បម្រើអតិថិជនទាំងអស់ ដែលរួមមានការរួមបញ្ចូលនូវសាខាទាំងអស់របស់ Ezecom...
តូក្យូ៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតី អាមេរិក បានថ្លែងនៅថ្ងៃចន្ទនេះថា លោកនឹងមានឆន្ទៈ ក្នុងការប្រើប្រាស់កម្លាំង ដើម្បីការពារកោះតៃវ៉ាន់ ដោយប្រមូលផ្តុំការគាំទ្រ ក្នុងដំណើរទស្សនកិច្ច លើកដំបូង របស់លោកទៅកាន់តំបន់អាស៊ី...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតី បានប្រកាស នៅថ្ងៃចន្ទនេះ នៅទីក្រុងតូក្យូថា ប្រទេសចំនួន១៣ នឹងចូលរួមក្នុងគំនិតផ្តួចផ្តើម ពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក ដែលដឹកនាំដោយ សហរដ្ឋអាមេរិក ដែលត្រូវបានចាត់ទុកថា...
ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានយុវជន គណបក្សថ្នាក់កណ្តាល និងជាអនុប្រធាន ក្រុមការងារគណបក្ស ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម លើការងារយុវជន ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារ និងសកម្មជនយុវជនទូទាំងខេត្តកំពង់ចាម នា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ លោកបណ្ឌិត...
គិតត្រឹមព្រឹកថ្ងៃទី២៣ ឧសភា មានរយៈពេល ១៦ថ្ងៃជាប់ៗគ្នាហើយ ដែលកម្ពុជា មិនមានអ្នកឆ្លងកូវីដ១៩ ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជាទទួលបានជោគជ័យ លើការប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយសារតែទទួលបានការជួយទាន់ វេលាពីរដ្ឋាភិបាល និងប្រជាជនចិន ជាមួយនឹងការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ មានប្រសាសន៍ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ជូនវិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី២៣...
Update: ទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារផល ប្រយោជន៍ជាតិរបស់ខ្លួន លើកោះតៃវ៉ាន់ នៅក្នុងការស្តីបន្ទោស ចំពោះការប្តេជ្ញារបស់ប្រធានាធិបតី Joe Biden ដើម្បីការពារកោះ ពីការឈ្លានពានណាមួយ ពីប្រទេសចិន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin...
ស៊ីដនី ៖ ការឈ្នះដោយមេដឹកនាំ ប្រឆាំង លោក Anthony Albanese នៅក្នុងការបោះឆ្នោតសកល ដែលមានការប្រកួត ប្រជែងយ៉ាងតឹងរ៉ឹង របស់ប្រទេសអូស្ត្រាលី គណបក្សការងារ បានតទូលជ័យជំនះឡើង កាន់អំណាចជាលើកដំបូងក្នុងរយៈពេល ៩ឆ្នាំ ដែលអាចនាំមកនូវ ការផ្លាស់ប្តូរបន្តិចបន្តួច ប៉ុន្តែគួរឲ្យកត់សំគាល់ នៅក្នុងគោលនយោបាយ ការបរទេស នៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក។...
Breaking: ចិន ព្រមាន លោកប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កុំឱ្យ “មើលស្រាលការដោះស្រាយ” លើកោះតៃវ៉ាន់, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។
គៀវ៖ ទីក្រុងគៀវ និងសម្ព័ន្ធមិត្ត ជិតស្និទ្ធបំផុត បានឲ្យដឹងថា រុស្ស៊ីត្រូវតែដកខ្លួនទាំងស្រុង ពីអ៊ុយក្រែន ជាផ្នែកនៃ កិច្ចព្រមព្រៀង ឈប់បាញ់ណាមួយ ខណៈពួកគេ ប្រឈមមុខ នឹងការជំរុញ យ៉ាងម៉ឺងម៉ាត់ ពីក្រុងម៉ូស្គូ នៅភាគខាងកើតប្រទេស បន្ទាប់ពីសង្គ្រាម រយៈពេលបីខែ។ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda...
អង្គទូតចិន ប្រចាំអាស៊ាន និងភាគីអាស៊ាន បានរៀបចំសិក្ខាសាលា នៃ”វេទិកាទំនាក់ទំនង រវាងចិននិងអាស៊ាន ទីក្រុងហ្សាការតា” តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២០ខែឧសភា ។ ប្រធានបទនៃសកម្មភាពលើកនេះ គឺ “ធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ រវាងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ជាសកលនិងចក្ខុវិស័យ នៃសហគមន៍រួមអាស៊ានឆ្នាំ ២០២៥ និង ការពន្លឿនការអនុវត្តរបៀបវារៈការអភិវឌ្ឍ ប្រកបដោយចីរភាពឆ្នាំ ២០៣០...
ថ្ងៃទី២២ខែឧសភា មហាសន្និបាតអង្គការ សុខភាពពិភពលោក លើកទី៧៥ បានបើកធ្វើនៅក្រុងហ្សឺណែវ នៃប្រទេសស្វ៊ីស នេះគឺជាកិច្ចប្រជុំទល់មុខ ជាលើកដំបូង របស់អង្គការសុខភាពពិភពលោក បន្ទាប់ពីបានផ្ទុះការរីករាលដាល នៃជំងឺកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំមក ។ ពេលថ្លែងសុន្ទរកថា ក្នុងពិធីបើកមហាសន្និបាត លោកតេដ្រូស អគ្គនាយកអង្គការ សុខភាពពិភពលោក បានគូសបញ្ជាក់ថា “ការរីករាលដាល នៃជំងឺកូវីដ១៩ នឹងមិនបញ្ចប់នៅតំបន់ណាមួយនោះទេ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា អាទិភាពចម្បង នៃរបៀបវារៈរួមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះ លើសមរភូមិប្រយុទ្ធនឹងជំងឺកូរីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំងជា អាវុធយុទ្ធសាស្ត្រគន្លឹះ។ ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់ UN ESCAP ស្ដីពី «របៀបវារៈរួម...
“យើងគួរប្រកាន់ខ្ជាប់ ការសន្ទនាតែមិនមែន ការតតាំងគ្នា ការរួមបញ្ចូលគ្នា តែមិនមែនការផ្តាច់ទំនាក់ទំនង និងភាពបរិយាប័ន្ន តែមិនមែនការច្រានចោល ប្រទេសដទៃទៀត ដើម្បីដឹកនាំកំណែទម្រង់ នៃប្រព័ន្ធអភិបាលកិច្ចសកល ដោយទស្សនៈនៃសមភាពនិងយុត្តិធម៌ ។” ការសម្តែង អាកប្បកិរិយាបែបនេះ របស់លោក Xi Jinping ប្រធានរដ្ឋចិន ក្នុងពេលថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងមហាសន្និបាត អបអរសាទរខួបទី...
ភ្នំពេញ៖ គម្រោងបុរីមង្គលវីឡា ព្រៃវែងបុរី និងភូមិលម្ហែធំជាងគេទី១ ក្នុងខេត្តព្រៃវែង បានសម្ពោធ ចាប់ផ្តើមសាងសង់ជាផ្លូវការ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ចម្ងាយ៥០០ម៉ែត្រខាងលិចរង្វង់មូលស្វាយអន្ទរ ក្រោមអធិបតីភាពលោក ជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីនៃរដ្ឋបាលខេត្ត អាជ្ញាធមូលដ្ឋាន ឃុំ-ស្រុក ,លោក...
Breaking: លោក បៃឌិន ពិចារណា លប់ចោលរបាំងពន្ធគយ លើទំនិញប្រទេសចិន។ នេះបើតាមការផ្សាយរប់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
បាងកក៖ កិច្ចប្រជុំរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកបានបញ្ចប់ កាលពីថ្ងៃអាទិត្យដោយមិនបាន ចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសារតែមានភាពខុសគ្នាជុំវិញ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន លោក Koichi Hagiuda បានលើកឡើងថា លទ្ធផលនៃកិច្ចប្រជុំវេទិកាសហ ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក រយៈពេលពីរថ្ងៃនៅទីក្រុងបាងកក ដែលផ្តោតលើវិធីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩ គួរតែត្រូវបានឆ្លុះបញ្ចាំងនៅ ក្នុងសេចក្តីថ្លែងការណ៍របស់ប្រធាន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin...
តូក្យូ៖ នាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទនេះ នៅទីក្រុងតូក្យូ ជាកន្លែងដែលពួកគេត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីសម្ព័ន្ធភាពជប៉ុន-អាមេរិកដ៏រឹងមាំ ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ការអះអាងកាន់តែខ្លាំងឡើងរបស់ចិន និងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ នៅក្នុងជំនួបដោយផ្ទាល់ ជាលើកដំបូងរបស់ពួកគេ មេដឹកនាំទាំងពីរទំនងជាយល់ព្រម ដាក់សម្ពាធទីក្រុងមូស្គូ ឱ្យបញ្ឈប់ការឈ្លានពានរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន...
អ៊ីស្ដង់ប៊ុល៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានជជែកជាមួយមេដឹកនាំ នៃប្រទេសស៊ុយអែត និងហ្វាំងឡង់ កាលពីថ្ងៃសៅរ៍ដោយជំរុញឱ្យ រដ្ឋបេក្ខជននៃអង្គការណាតូទាំងពីរ ដោះស្រាយកង្វល់សន្តិសុខ របស់ប្រទេសតួកគី។ ការិយាល័យប្រធានាធិបតីតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Erdogan បានប្រាប់នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទថា ប្រទេស Nordic...
កំពង់ចាម៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តកំពង់ចាមទទួលបន្ទុកយុវជន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយក្បាលម៉ាស៊ីនដឹកនាំយុវជន គណបក្សប្រជាជនទូទាំងខេត្តកំពង់ចាម នៅសួនក្រញូង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ គណៈកម្មាធិការគណបក្សខេត្តកំពង់ចាមលោក អ៊ុន...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាដៃគូ សហការជាមួយសមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) លើការងារផែនការ ត្រៀមបំរុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ,យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវ យុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃ និងមានចីរភាព ។ ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែឧសភា...
ឥឡូវនេះការកុម្ម៉ង់ម្ហូបពី Nham24 កាន់តែងាយស្រួលជាមួយនឹងប្រព័ន្ធទូទាត់តាមអនឡាញថ្មីពី TrueMoney ។ កិច្ចសហប្រតិបត្តិការថ្មីនេះគឺជាការសហការមួយក្នុងចំណោមការសហការជាច្រើនរបស់ទ្រូម៉ាន់នីដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនអតិថិជនដែលប្រើប្រាស់ TrueMoney Wallet នូវប្រព័ន្ធទូទាត់ប្រាក់ថ្មីដែលរំពឹងថានឹងអាចធ្វើឱ្យអតិថិជន ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងទូទាត់ប្រាក់បានយ៉ាងទូលំទូលាយតាមអនឡាញ។ ការចងសម្ពន្ធភាពជាមួយ Nham24 គឺជាការចុះអនុស្សរណៈថ្មីមួយទៀតក្នុងការចូលរួមទូទាត់តាមប្រព័ន្ធអនឡាញរបស់ទ្រូម៉ាន់នី។ ក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងសហការជាមួយ Nham24 ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេមួយ ដើម្បីពង្រីកបន្ថែមនូវវិធីទូទាត់ប្រាក់ដែលអតិថិជនត្រូវចំណាយលើការបញ្ជាទិញរបស់ពួកគេ។ ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន...