ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៦៦៨នាក់ទៀត ជាសះស្បើយចំនួន៨១២នាក់ និងស្លាប់ចំនួន២៥នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៤២៨នាក់ និងអ្នកដំណើរពីបរទេសចំនួន២៤០នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៧៦៥៨៥ នាក់ អ្នកជាសះស្បើយចំនួន៦៩១៩៨នាក់ និងអ្នកស្លាប់ចំនួន១៣៧៥នាក់៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់អភិបាល ខេត្តចំនួន២២ខេត្ត បន្ថែមទៀតត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ ដើម្បីដាក់ឲ្យដំណើរការ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា នៅតាមផ្ទះ។ យោងតាមប្រកាសស្ដីពី «ការដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្ដង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺគូវីដ-១៩ នៅតាមផ្ទះ» ចេញផ្សាយ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ វៀតណាម និងអាមេរិក បានឯកភាពលើកិច្ច សហប្រតិបត្តិការខាង សេវាវេជ្ជសាស្រ្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត នៅឯកិច្ចប្រជុំ កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងហាណូយ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក...
បរទេស ៖ សហរដ្ឋអាមេរិក និងប្រទេសរុស្សី កាលពីថ្ងៃពុធម្សិលមិញ បានបើកកិច្ចប្រជុំគ្នា លើកម្រិតជាយុទ្ធសាស្ត្រ ស្របទៅតាមការចង់បាន ពីសំណាក់មេដឹកនាំទាំងពីរ គឺប្រធានាធិបតីអាមេរិក Joe Biden និង ប្រធានាធិបតីរុស្សី Vladimir Putin ដែលធ្លាប់បានជួបគ្នាម្តងហើយ កាលពីខែមុននៅក្នុងទីក្រុង Geneva ។ កិច្ចប្រជុំគ្នាលើកនេះ គឺបានធ្វើឡើងដោយអនុរដ្ឋមន្ត្រី...
បរទេស ៖ មន្រ្តីសុខាភិបាលប្រទេសថៃ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មន្ទីរពេទ្យនៅទីក្រុងបាងកក និងបណ្តាខេត្តជុំវិញ អស់គ្រែហើយ ដោយសារតែ ការកើនឡើងខ្លាំង របស់អ្នកជំងឺ Covid-19 ។ នេះបើតាមមន្រ្តីសុខាភិបាលម្នាក់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ខណៈប្រទេសថៃ បានរាយការណ៍ ពីចំនួនអ្នកឆ្លងច្រើនជាលើកទី ៤ នៅសប្តាហ៍នេះ ។ យោងតាមសារព័ត៌មាន Bangkok...
ភ្នំពេញ ៖ ក្រុមឧទ្យានុរក្សបានចុះបង្ក្រាប និងរឹបអូសសាច់សត្វព្រៃជាង៦០គីឡូក្រាម ពីអ្នករត់តាក់ស៊ីម្នាក់ដែលរត់ពីខេត្តកោះកុង មកភ្នំពេញ ។ យោងតាមហ្វេសប៊ុក អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ នៅថ្ងៃទី៣០ កក្កដានេះ បានឲ្យដឹងបន្តថា តម្រួវការសាច់សត្វព្រៃ ដោយឥស្សរជនក្នុងទីក្រុង ជំរុញឲ្យមាន ការបរបាញ់ នៅក្នុងព្រៃប្រទេសកម្ពុជា ។
បរទេស៖សហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ បានលើកឡើងអំពីក្តីព្រួយបារម្ភ របស់ខ្លួនចំពោះរបាយការណ៍ថ្មិៗនេះថា តាលីបង់បានបង្កើតការវាយប្រហារ ជាច្រើនដងសំដៅទៅលើក្រុមជនស៊ីវិល នៅទូទាំងប្រទេសអាហ្គានីស្ថាន ខណៈដែលអាមេរិកវិញបែរជា បានបន្តដកទ័ពជាបន្តបន្ទាប់ស្ទើរតែអស់ទាំងស្រុង ទៅហើយនោះ។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌា បាននិយាយថាផ្លូវតែមួយគត់ ដើម្បីទៅរកសន្តិភាពសម្រាប់ អាហ្គានីស្ថានគឺត្រូវតែធ្វើឡើង តាមរយៈកិច្ចសន្ទនាគ្នាហើយគ្រប់ភាគីទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្លាំង ចំពោះបញ្ហានេះ។ គួរឲ្យដឹងថា ក្រោយការប្រកាសនិងដំណើរការដកទ័ព របស់ខ្លួនរួចមកក្រុមតាលីបង់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសស៊ីរីក្រោមការដឹកនាំរបស់ លោក Bashar al Assad បានបញ្ជាក់ពីជំហរបស់ខ្លួនថា នឹងបន្តធ្វើការងារ សហប្រតិបត្តិការជាមួយនឹង ប្រទេសអ៊ីរ៉ង់បន្ថែមទៀត ដើម្បីអាចយុទ្ធការប្រយុទ្ធប្រឆាំងទៅនឹងក្រុមភេវរកម្ម នៅក្នុងប្រទេសរហូតដល់ជោគជ័យទាំងស្រុង។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើង ដោយប្រធានាធិបតីរូបនេះនៅចំពេល ដែលមានវត្តមាននៃអ្នកនាំពាក្យក្រុមប្រឹក្សាអ៊ីស្លាម របស់អ៊ីរ៉ង់កំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសស៊ីរីគឺលោក Mohammad Bagher Ghlibaf។...
ភ្នំពេញ៖ លោក Benjamin Wohlauer ឯកអគ្គរដ្ឋទូតអាមេរិកស្តីទី បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក ផ្ដល់វ៉ាក់សាំងមកឲ្យកម្ពុជាចំនួន ១លានដូសនេះ មិនភ្ជាប់លក្ខខណ្ឌណាមួយឡើយ ផ្ទុយទៅវិញ អាមេរិក ចែករំលែកវ៉ាក់សាំងទាំងនេះ ដើម្បីសង្គ្រោះ ជីវិតមនុស្ស ។ ក្នុងពិធីទទួលវ៉ាក់សាំង Johnson & Johnson ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក...
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានថ្លែងថា ការសាងសង់កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ (Main Stadium) សម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ នាខែសីហា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយរបស់ Cambodia...
ភ្នំពេញ៖ អត្តពលិកហែលទឹកកម្ពុជា ២រូប បានដល់ថ្ងៃប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ នាទីក្រុងតូក្យូ (Tokyo Olympic Games 2020) ហើយ នាវេលាម៉ោង ៥ល្ងាចនេះ (ម៉ោងនៅកម្ពុជា) ។ នេះបើតាមការចេញផ្សាយរបស់ Cambodia SEA GAMES 2023។ អត្តពលិកហែលទឹកកម្ពុជា ២រូបនេះមាន៖...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន២៣នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២១៩នាក់...
ប៉េកាំង៖ អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ បានសម្តែងការជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ទម្រង់នៃទំនាក់ទំនងយោធា រវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់របស់ចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យលោកស្រី Zhu Fenglian នៅពេលត្រូវបានស្នើឱ្យ ធ្វើអត្ថាធិប្បាយលើការកត់សម្គាល់ អវិជ្ជមានទាក់ទងនឹងកោះតៃវ៉ាន់ ដែលធ្វើឡើងដោយរដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះបានលើកឡើងថា “មានតែប្រទេសចិនតែមួយគត់ នៅលើពិភពលោក ហើយតៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន”...
ភ្នំពេញ៖ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ ព្រមទាំងបុគ្គលិកក្រោមទាំងអស់ ចូលរួមអបអរសាទរ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចទទួលបាន គ្រឿងឥស្សរិយសថ្នាក់ «មិត្តភាព (Order of Friendship)»...
ញូវដេលី៖ ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញថា ចំនួនសរុបនៃឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ៣១,៥២៨,១១៤ករណីនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមានករណីឆ្លងថ្មីចំនួន ៤៣,៥០៩ករណី ត្រូវបានចុះបញ្ជីក្នុងអំឡុងពេល ២៤ ម៉ោងនៅទូទាំងប្រទេស។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ក្រៅពីនេះមានអ្នកស្លាប់ចំនួន ៦៤០ នាក់ ដោយសាររោគរាតត្បាត ត្រូវបានគេរាយការណ៍ចាប់តាំងពីព្រឹកថ្ងៃពុធ ដោយចំនួនអ្នកស្លាប់ សរុបកើនឡើ...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានបញ្ជាក់ថា កម្ពុជា សម្រេចផ្អាកការនាំចូលសាច់បង្កកពីបរទេសជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញសាច់បង្កកមានផ្ទុកវីរុសកូវីដ-១៩ កាលពីពេលថ្មីៗនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ នេះបេីយោងតាមការចេញផ្សាយ របស់ ក្រសួងព័ត៌មាន។ លោក វេង សាខុន បានឲ្យដឹងថា...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ បានលើកឡើងថា ជំនួយជាវ៉ាក់សាំង របស់រដ្ឋាភិបាលអាមេរិក គឺជាកាយវិការ ដ៏មានអត្ថន័យ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ សូមរំលឹកថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសថា រដ្ឋាភិបាលអាមេរិក នឹងផ្ដល់ជំនួយជាវ៉ាក់សាំង ប្រភេទJohnson &...
ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមរយៈយន្ដការកូវ៉ាក់ (COVAX) បានដឹកមកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះហើយ។ វ៉ាក់សាំងកូវីដ-១៩នេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់អាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញ ពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។ ក្នុងឱកាសវ៉ាក់សាំងមកនេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល បានដាក់ចេញនូវវិធានការរដ្ឋបាល សម្រាប់រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតត្រឹមម៉ោង២៣:៥៨នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១២០នាក់ និងស្លាប់ ម្នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ ។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន ១១នាក់២- ស្រុកកំពង់ត្របែក ចំនួន...
ភ្នំពេញ៖ លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមអនុវត្តយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។...
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់ វ៉ាក់សាំងកូវីដ-១៩ ទី៧លាន គឺលោកយាយ ចាន់ ឃីម អាយុ៦៧ឆ្នាំ ដែលសព្វថ្ងៃរស់នៅ ភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប។ លោកស្រី ឱ វណ្ណឌីន...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១២៥នាក់ថ្មី ក្នុងនោះ(១២ករណី សហគមន៍ និង១១៣ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយចំនួន៤៩ នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៦៩០ ករណី...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៥២នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១៨នាក់ និងស្លាប់៤នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៨៣០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.១៣៦នាក់ និងកំពុងសម្រាកព្យាបាល...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានផ្ញើរសារអំពាវនាវ ឱ្យពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃទាំងអស់ កុំចល័តចេញពីកន្លែង ដែលខ្លួនកំពុងស្នាក់នៅ ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ។ ការចេញមកអំពាវនាវនេះ ស្របពេលដែលប្រទេសថៃ កំពុងផ្ទុះការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យរាជរដ្ឋាភិបាលថៃប្រកាសបិទខ្ទប់ រាជធានី-ខេត្ត មួយចំនួនដើម្បីទប់ស្កាត់ នូវជំងឺដ៏កាចសាហាវនេះ។ នៅលើគេហទំព័រហ្វេសប៊ុក...
ភ្នំពេញ៖ មុនមួយថ្ងៃនៃការមកដល់ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទJohnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិកផ្ដល់ឱ្យកម្ពុជាតាមរយៈយន្ដការកូវ៉ាក់ (COVAX) លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ បានផ្ញើរសារអរគុណ បណ្តាប្រទេសជាមិត្ត ដែលផ្តល់នូវអំណោយ ជួយដល់ប្រជាពលរដ្ឋខ្មែរ កន្លងមក បច្ចុប្បន្ន និងទៅថ្ងៃខាងមុខ។ សូមរំលឹកថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន១៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១៥៨នាក់ និងស្លាប់២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២.៩៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.៦៣២នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៩៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៦២នាក់ និងស្លាប់៤នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣.០៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.១៨១៩នាក់...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា គណបក្សយុវជនកម្ពុជា គឺមិនដែលចងគំនុំ ឬចងអាឃាត ចំពោះក្រុមអ្នកនយោបាយ ណាមួយឡើយ បើទោះបីជាពួកយើងធ្លាប់រំខានពីខាងក្រុមអ្នកនយោបាយមុនៗ ក៏ដោយចុះ គឺពួកយើងនៅតែស្វាគមន៍ ពួកគេក្នុងនាមឈាមខ្មែរដូចគ្នា ។ នៅលើគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក ពេជ្រ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា ឲ្យគណៈបញ្ជាការឯកភាព ខណ្ឌទាំង១៤ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះសេចក្តីសំរេច របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ចេញ នូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា...