ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាល ភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ។ សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលស្ដីពី...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់តាំងនាយនគរបាលជាតិ មួយក្រុម ចុះបំពេញបេសកម្មស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ ព្រែវែង ស្វាយរៀង ត្បូងឃ្មុំ បន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន ។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដី សម្រេចដកហូតមុខតំណែង និងផ្ទេរភារកិច្ច ព្រមទាំង ព្រមានទៅលើ មន្ដ្រីនគរបាលមួយក្រុម នៃស្នងការនគរបាលខេត្តព្រៃវែង ពាក់ព័ន្ធករណីល្មើស វិន័យកងកម្លាំងនគរបាលជាតិ នាពេលថ្មីៗនេះ។ យោងតាមសេចក្ដីសម្រេចរបស់ សម្ដេចក្រឡាហោម ស ខេង មានដូចខាងក្រោម...
ភ្នំពេញ ៖ លោក សួង សុភ័ណ្ឌ ប្រធានគណបក្ស ខ្មែរឈ្នះ ត្រូវបានសមត្ថកិច្ចស្នងការ នគរបាលរាជធានីភ្នំពេញ ចាប់ខ្លួន នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ពាក់ព័ន្ធបទល្មើសជាក់ស្តែង ញុះញង់បំភ្លៃការពិត លើបញ្ហាព្រំដែន ។
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រេសិតចិន លោក Zhang Jun បានធ្វើការអំពាវនាវទៅ កាន់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីឲ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគ្នា ដើម្បីក្លាយទៅជា អាវុធដ៏មានឥទ្ធិពលបំផុត ក្នុងការប្រយុទ្ធជាសកល ប្រឆាំងនឹងកូវីដ១៩។ ប្រេសិតរូបនេះបានបន្តទៀតថា ប្រទេសដែលងាយរងគ្រោះ ដោយសារជម្លោះ គឺជាតំបន់ដែលមានកម្លាំងខ្សោយបំផុត នៅក្នុងការប្រយុទ្ធនេះ។ លោក...
បរទេស៖ ស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងទីក្រុង ប៊ុយដាប៉ែស តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសប្រាប់ថា ប្រទេសហុងគ្រី នាពេលថ្មីៗនេះ បានយល់ព្រមទិញប្រព័ន្ធមីស៊ីល ដែលមានទំហំទឹកប្រាក់ សរុបចំនួន១ពាន់លានដុល្លារ ពីសហរដ្ឋអាមរិកហើយ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក David Cornstein និងរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសហុងគ្រី លោក Tibor Benko បានចុះហត្ថលេខា...
បរទេស៖ ទីភ្នាក់ងារចិនសិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មកដល់ពេលនេះ ក្រុមអ្នកធ្វើការផ្នែកសុខាភិបាល ប្រមាណជា៩២២នាក់ របស់សហរដ្ឋអាមេរិក បានបាត់បង់ជីវិត ដោយសារកូវីដ១៩។ តួលេខដែលត្រូវបានបង្ហាញ ដោយគម្រោងមួយ ដែលមានឈ្មោះថា Lost on the Frontline គឺជាការចូលរួម ដោយអង្គភាពសារព័ត៌មានសុខភាព Kaiser និងកាសែតអង់គ្លេស the...
បរទេស៖ ក្រុមអ្នកវិភាគមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រូបភាពពីផ្កាយរណបបង្ហាញថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ ប្រហែលបានធ្វើឲ្យប៉ះពាល់ ដល់អគារមានទុយយោបូម ដែលតភ្ជាប់ទៅនឹង ទីតាំងនុយក្លេអ៊ែដ៏ចម្បង របស់ប្រទេស។ អ្នកវិភាគនៅគេហទំព័រ 38 North ដែលឃ្លាំមើលកូរ៉េខាងជើង បាននិយាយថា រូបភាពពីផ្កាយរណប ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១ ខែសីហា បានបង្ហាញទីទំហំនៃការប៉ះពាល់...
ភ្នំពេញ៖ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេច ទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ ពេលមានហេតុការណ៍ ចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្ម តាមបទបញ្ជាថ្នាក់លើ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ ឃើញថាអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចេញរថយន្តដឹកជញ្ជូន និង រថយន្តបម្រើប្រតិបត្តិការ របស់ខ្លួន...
ភ្នំពេញ ៖ ការិយាល័យសហចៅក្រម ស៊ើបអង្កេត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ប្រឆាំង អោន អាន ទៅក្នុងបណ្ណសារ បន្ទាប់ពីអង្គជំនុំជម្រះ តុលាការកំពូល បានចេញសេចក្តីសម្រេច បញ្ចប់សំណុំរឿងនេះ កាលពីថ្ងៃទី១០ សីហា។ សូមរំលឹកថា យោងតាមលិខិតរបស់...
បរទេស៖ ដំបូង នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអនុញ្ញាតឱ្យធ្វើការវាយប្រហារ ប្រឆាំងឃ្លាំងស្តុកអាវុធរបស់ពួក ហេសបូឡាដោយប្រើអាវុធថ្មី ដែលត្រូវបានសាកល្បង អស់រយៈពេល ៧ ខែនៅក្នុងប្រទេសស៊ីរី។ គេមិនទាន់ដឹងថាតើនាយករដ្ឋមន្រ្តីទី ២ គឺលោក Benny Gantz បានយល់ព្រមដែរឬទេ។ យោងតាមសារព័ត៌មាន Voltaire Network...
បរទេស ៖ យោធាបារាំង ធ្វើសមយុទ្ធហ្វឹកហាត់ ជាមួយកងកម្លាំងក្រិក នៅក្បែកោះភាគខាងត្បូង Crete នាថ្ងៃព្រហស្បតិ៍នេះ ស្របពេលមានភាពតានតឹង បន្តកើនកម្តៅជាមួយប្រទេសតួកគី ជុំវិញបញ្ហាដែនទឹក មានជម្លោះ នៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត។ សមយុទ្ធនាថ្ងៃព្រហស្បតិ៍នេះ គឺជាការបង្ហាញលើកដំបូង នៃការប្តេជ្ញារបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ដើម្បីពង្រឹងជាបណ្ដោះអាសន្ន នូវវត្តមានប្រទេស របស់លោក...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចលុប ឈ្មោះ អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ដែលមានទីតាំង ស្នាក់ការកណ្ដាល នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចេញពីបញ្ជីអង្គការ មិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ។ យោងតាមសេចក្ដីប្រកាស...
ភ្នំពញ៖ ដោយមានគិតគូរ យកចិត្តទុកដាក់ដល់កងទ័ព ក្រោមឱវាទទាំងការហូបចុក និងការស្នាក់នៅ លោកឧត្តមសរនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានចុះពិនិត្យការដ្ឋានសាងសង់លំនៅដ្ឋាន សម្រាប់ក្រុមបច្ចេកទេស។ ផ្ទះស្នាក់ របស់ក្រុមការងារ បច្ចេកទេស កងពលតូចដឹកជញ្ជូន លេខ៩៩ ដែលកំពុងសាងសង់នេះ មានទំហំ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបញ្ជារដ្ឋបាល ខេត្តព្រះសីហនុ ណែនាំឲ្យអតីតអង្គការសហគមន៍២ធ្នូ ត្រូវបញ្ឈប់នូវរាល់សកម្មភាព របស់ខ្លួនជាកំហិត។ យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗ បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ ត្រូវធ្វើការណែនាំ និងតម្រូវឲ្យ អតីតអ្នកដឹកនាំសាខា អតីតអង្គការសហគមន៍ ២ធ្នូ ត្រូវបញ្ឈប់នូវរាល់ សកម្មភាពរបស់ខ្លួនជាកំហិត ។ ក្នុងករណីអតីតអង្គការ...
បរទេស៖កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញការបង្កើនថវិកា១,៤ពាន់លនាដុល្លារ សម្រាប់គម្រោងចំណាយលើការពារជាតិនាឆ្នាំក្រោយ ស្របពេលដែលប្រទេសចិនប្រកាសសេចក្តីលម្អិតសមយុទ្ធចម្បាំងដ៏ថ្មីបំផុតរបស់ខ្លួន នៅជិតកោះតៃវ៉ាន់។ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា “ការបង្កើនក្នុងកញ្ចប់ថវិកាការពារជាតិ នឹងសម្របសម្រួលដល់ការអនុវត្តភារកិច្ចកសាងកម្លាំងយោធានិងការត្រៀមសម្រាប់សង្គ្រាមផ្សេងៗ និងធានាដល់សន្តិសុខជាតិ សន្តិភាពនិងស្ថិរភាពតំបន់”។ គួរបញ្ជាក់ថា យោងតាមការគណនារបស់ទីភ្នាក់ងារសារព័ត៌មានមួយ បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីរបស់លោកស្រី ត្សៃ អ៊ីងវិន កំពុងតែស្នើថវិកា៤៥៣,៤ពាន់លានដុល្លារតៃវ៉ាន់ ក្នុងការចំណាយលើការពារជាតិ សម្រាប់រយៈពេលមួយឆ្នាំ...
ភ្នំពេញ៖ក្នុងឱកាស បើកលក់ប្រភេទផ្ទះ ថោន ហោស៍ – ប៊ីTown House-B ដំណាក់កាលទី២ ក្នុងទីតាំងថ្មី គម្រោងតែមួយ ដែរមានត្រឹមតែ 50ខ្នងតែប៉ុណ្ណោះ បុរី ប៊ុន លី ប្រកាសផ្តល់សំណាងភ្លាមៗ រហូតដល់ $ 10,000 ដល់អតិថិជនទាំងអស់ ដែលបានអញ្ជើញមក ការិយាល័យលក់...
បរទេស៖ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសប្រាប់ថា យន្តហោះទម្លាក់គ្រាប់បំបាំងកាយ B-2 ចំនួន៣គ្រឿង ត្រូវបាបញ្ជូនទៅកាន់មូលដ្ឋានដ៏ដាច់ស្រយាល់មួយនៅមហាសមុទ្រឥណ្ឌា។ យន្តហោះទម្លាក់គ្រាប់ដ៏ទំនើបទាំងនោះ បានធ្វើដំណើរទៅដល់ទីតាំងគាំទ្រកងទ័ពជើងទឹកអាមេរិក Diego Garcia ជាមូលដ្ឋានយោធាមួយ ដែលធ្វើប្រតិបត្តិការរួមគ្នាដោយសហរដ្ឋអាមេរិកនិងអង់គ្លេស នៅលើប្រជុំកោះ Diego Garcia ស្ថិតតាមខ្សែបន្ទាត់អេក្វាទ័រ នៅមហាសមុទ្រឥណ្ឌា។ ការធ្វើដំណើររយៈពេល២៩ម៉ោង ពីមូលដ្ឋានទ័ពអាកាសអាមេរិក Whiteman...
ស្វាយរៀង ៖ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិការពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន ក្រោមប្រធានបទ ជំរុញសហគ្រិនវ័យក្មេង ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ អញ្ជើញចូលរួមក្នុងវេទិការនេះមានលោកម៉ែន វិបុលអភិបាលខេត្ត និងលោក លោកស្រីជាអភិបាលរងខេត្ត លោកប្រធានសភាពាណិជ្ចកម្មខេត្ត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី...
ភ្នំពេញ៖ កម្ពុជាកំពុងធ្វើពិពិធកម្មមុខទំនិញ និងពិពិធកម្មទីផ្សារ ក្នុងវិស័យពាណិជ្ជកម្ម ដែលជាយុទ្ធសាស្រ្ត សេដ្ឋកិច្ច។ នេះជាប្រសាសន៍ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃ១៤ សីហា។ លោកថា គោលនយោបាយគឺការបង្កើន និងពិពិធកម្មមុខទំនិញនាំចេញ ដោយបង្កើនការនាំចេញទំនិញ កម្មន្តសាលដែលមិនមែន ជាវាយនភណ្ឌឲ្យបាន ១៥% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ ទន្ទឹមការជំរុញការនាំចេញទំនិញ...
ភ្នំពេញ៖យោងតាមតម្លៃលក់រាយប្រេងឥន្ធនៈថ្មី របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាចាប់ ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ប្រេងសាំងធម្មតាមានតម្លៃ៣០០០រៀលក្នុងមួយលីត្រខណៈប្រេងម៉ាស៊ូត២៧៥០រៀលក្នុងមួយលីត្រ។
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រទេស ស៊ុយអែតនៅតែបន្ដផ្ដល់ថវិកាមកកម្ពុជា ប៉ុន្ដែបង្វែរថវិការទាំងនោះទៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិ មនុស្ស ដូច្នេះ ថវិកាទាំងនេះនឹងប្រើប្រាស់តាមរយៈNGOs។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០...
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថានាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុងធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវករណីទំនាស់រហូតឈានដល់ការផ្ទុះអាវុធខ្លីដោយនាយទាហាននៃកងរាជអាវុធហត្ថខេត្តកោះកុង ឈ្មោះ មាស ដារ៉ាសាផុន អត្តលេខ១៩៦៤៣៤ ឋានន្តរសក្តិ វរសេនីយ៍ត្រី មុខងារ អនុប្រធានមន្ទីរសម្ភារបច្ចេកទេស។...
រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើ“សេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្នុងឆ្នាំ២០១៧-២០១៨”៕
បរទេស៖ ក្រសួងការពារជាតិអ៊ីស្រាអែល នៅថ្ងៃពុធម្សិលមិញនេះ បានប្រកាសប្រាប់ថា ការប៉ុនប៉ងវាយប្រហារតាមអ៊ីនធឺណេត ទៅលើក្រុមហ៊ុនការពារជាតិ អ៊ីស្រាអែលនានា ត្រូវបានរារាំង នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ មន្ត្រីរដ្ឋាភិបាលបានថ្លែងថា ការវាយប្រហារនេះ គឺត្រូវបានធ្វើឡើងពីក្រុម សាយប៊ើអន្តរជាតិមួយ មានឈ្មោះថា Lazarus ដែលប្រើប្រាស់ឈ្មោះក្លែងក្លាយ នៅលើបណ្ដាញផ្សព្វផ្សាយសង្គម...
តៃប៉ិ៖ រដ្ឋមន្រ្តីសុខាភិបាល របស់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធទី១២ ខែសីហា បានបង្ហាញការសង្ស័យ អំពីការអះអាងរបស់រុស្ស៊ី ក្នុងការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានសុវត្ថិភាពដំបូង បង្អស់របស់ពិភពលោក ដោយចង្អុលបង្ហាញពីកង្វះទិន្នន័យ ពីការសាកល្បងដំបូងរបស់ខ្លួន។ ទីក្រុងម៉ូស្គូបានឲ្យដឹងថា វ៉ាក់សាំងរបស់ខ្លួនបានផ្តល់នូវ“ ភាពស៊ាំប្រកបដោយចីរភាព” ប្រឆាំងនឹងវីរុស ប៉ុន្តែអ្នកវិទ្យាសាស្ត្រលោកខាងលិច បានលើកឡើងពីការព្រួយបារម្ភ អំពីល្បឿនការអភិវឌ្ឍនៃ ការព្យាបាលរបស់រុស្ស៊ី ដោយបង្ហាញថា អ្នកស្រាវជ្រាវកំពុងខ្វះទិន្ន័យ។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានពិភាក្សាជាឯកជនជាមួយ ទីប្រឹក្សាអំពីលទ្ធភាពនៃការជំនួស រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper បន្ទាប់ពីការបោះឆ្នោតខែវិច្ឆិកា បន្ទាប់ពីមានភាពខុសគ្នា មួយចំនួនរវាងអ្នកទាំងពីរ។ ប្រភពដែលនិយាយ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បុរសទាំងពីរនាក់នេះ មិនស្ថិតក្នុងទីតាំងល្អនោះទេ ប៉ុន្តែថាលោក ត្រាំ មិនមានចេតនាបន្តដំណើរ ជាមួយលោក Esper...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី ១៤ ខែសីហា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថានិយាយថា ទំនប់វារីអគ្គិសនី ធ្វើអោយទន្លេអស់ទឹកជាការខុសឆ្គង ព្រោះទំនប់អត់ចេះស៊ីទឹកទេ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិរបស់ ប្រទេសបានប្រកាសថា កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសាងសង់ នាវាផ្ទុកយន្តហោះដំបូងរបស់ខ្លួន នៅឆ្នាំក្រោយ និងទទួលបានយន្តហោះចម្បាំង ដើម្បីប្រតិបត្តិការនៅលើវា។ កាលពីឆ្នាំមុនប្រទេសកូរ៉េខាងត្បូង បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ចំពោះនាវាដឹកយន្តហោះមួយ ដោយនិយាយថា ខ្លួននឹងសាងសង់ “នាវាដឹកធុនធំ ដែលមានគោលបំណងច្រើន” ប៉ុន្តែនៅក្នុងផែនការជាតិរបស់ខ្លួន សម្រាប់ឆ្នាំ ២០២១-២០២៥ ដែលត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ រដ្ឋាភិបាលជាលើកដំបូង បានប្តេជ្ញាចិត្តយ៉ាងមុតមាំ...