បន្ទាយមានជ័យ: តូបលក់ដូររបស់អាជីវករខ្មែរ ជាច្រើនតូប នៅផ្សាររោងគ្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំប្រទល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១២រំលងអាធ្រាត ចូលព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ភ្លាមៗនោះ អាជ្ញាធរថៃ និងសមត្ថកិច្ចចម្រុះ បាននាំយករថយន្តទឹក ទៅជួយពន្លត់ផងដែរ តែដោយអំណាចភ្លើងឆេះខ្លាំងពេក បានបណ្ដាលឱ្យឆេះអស់ជាង៤០តូប...
កំពង់ស្ពឺ ៖ ក្រោយមានការណែនាំ ពីអាជ្ញាធរក្រុងច្បារមនជាលើកទី២ អាជីវករដែលលក់ដូរ នៅក្នុងផ្សារកញ្ច្រែងមាត់ បានសម្រេចចាកចេញ ដោយស្ម័គ្រចិត្ត ដើម្បីទុកទីតាំងមាត់ស្ទឹង ឱ្យអាជ្ញាធរ ខេត្តរៀបចំសួនច្បារ និងដាំដើមត្នោត ។ នេះបើយោងតាមការលើកឡើង របស់លោក ទឹម ផានូ អភិបាលក្រុងច្បារមន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសចុះពិនិត្យ...
ឃុនមីង ៖ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យចិន ដែលបាន យកចិត្តទុក ដាក់ជួយព្យាបាលកុមារកម្ពុជា ចំនួន៥រូប ដែលបានទៅទទួលការវះកាត់ និងព្យាបាលជំងឺបេះដូងពីកំណើត...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani និងសមភាគីហ្វីលីពីន លោក Gilberto Teodoro បានព្រមព្រៀងគ្នា កាលពីថ្ងៃច័ន្ទ ដើម្បីបង្កើតកិច្ចសន្ទនា ជាយុទ្ធសាស្ត្រ រវាងកងកម្លាំង ស្វ័យការពាររបស់ជប៉ុន និងយោធាហ្វីលីពីន ចំពេលមានបញ្ហា ប្រឈមផ្នែកសន្តិសុខ ដែលបង្កឡើង ដោយប្រទេសចិន។ លោក Nakatani...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រាប់មេដឹកនាំប្រទេសផ្សេងទៀត ពីក្រុមប្រទេសទាំង៧ កាលពីថ្ងៃចន្ទថា ពួកគេគួរតែរួបរួមគ្នា ក្នុងការនាំយកសន្តិភាព ដល់អ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម លោកបានលើកឡើង បន្ទាប់ពីបានចូលរួមកិច្ចប្រជុំនិម្មិត ដើម្បីប្រារព្ធរយៈពេល ៣ឆ្នាំចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី បានចាប់ផ្តើម ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Ishiba បានឲ្យដឹងថា...
យូអិន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានប្រឆាំងនឹងដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដែលដឹកនាំដោយបណ្តា ប្រទេសអ៊ឺរ៉ុប ដែលជំរុញ ឱ្យមានបូរណភាពទឹកដី សម្រាប់អ៊ុយក្រែន ក្នុងខួបលើកទីបី នៃការឈ្លានពានរបស់រុស្ស៊ី ដោយបង្ហាញពីគម្លាត រវាងអ្នកគាំទ្រសំខាន់ៗ នៃទីក្រុងគៀវ អំពីអនាគតនៃសង្រ្គាម។ ចលនានេះត្រូវបានអនុម័ត ដោយមហាសន្និបាត របស់ស្ថាប័នពិភពលោក ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានដាក់ចេញនូវដំណោះស្រាយ ដាច់ដោយឡែក...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥បានចេញលិខិតបង្គាប់ការទៅព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចំនួន ២៣នាក់ ឱ្យចូលបង្ហាញខ្លួន នៅអង្គភាពសាមី យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ជាកំណត់។ ក្នុងករណី សាមីខ្លួនអវត្តមាន មិនបានមកបង្ហាញខ្លួន សាមីខ្លួនត្រូវទទួលខុសត្រូវ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ ២ឆ្នាំ៧ខែ ដែលមានទីលំនៅឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ បើតាមសេចក្ដីជូនដំណឹង ដដែល បានឱ្យដឹងថា «មានអ្នកជំងឺផ្តាសាយបក្សីចំនួន ១ករណី កើតលើកុមារាអាយុ ២ឆ្នាំ៧ខែ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់គោលការណ៍ ដល់កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ដើម្បីពិភាក្សាជាមួយអាជ្ញាធរអប្សរា ក្នុងការធ្វើឱ្យប្រសើរឡើង នូវផ្លូវសម្រាប់អ្នកទេសចរ ធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់ស្រះដំរី ក្នុងគោលដៅផ្តល់ភាពងាយស្រួល ។ ការផ្តល់គោលការណ៍របស់សម្តេចធិបតី ខាងលេីនេះ ធ្វេីឡេីងបន្ទាប់ពីសម្តេច ធិបតី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ដាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះជម្ងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយទេ ទាំងដែលពេលនេះ សម្ដេចកំពុងមានកូវីដ១៩ហើយ បន្ទាប់ពីក្អក ហៀរសំបោរមួយ យប់មួយថ្ងៃ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ដើម្បីជៀសវាងការភ័នច្រឡំ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំងបានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់សមភាគីចិនលោក Xi Jinping អំពីទំនាក់ទំនងចុងក្រោយរបស់ទីក្រុងមូស្គូជាមួយទីក្រុងវ៉ាស៊ីនតោន។ សេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងទៀតដែរថា ទីក្រុងប៉េកាំងបានសម្តែងការគាំទ្រចំពោះកិច្ចសន្ទនាជាថ្មី និងសក្តានុពលថ្មីសម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែន។ លោក Putin និងលោក Xi បាននិយាយតាមទូរស័ព្ទដើម្បី ចែករំលែកមតិលើបញ្ហាដែលចាប់អារម្មណ៍មួយចំនួន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងរបៀបវារៈសកល...
ភ្នំពេញ៖ EIA មិនមែនជាអង្គភាពធ្វើអាជីវកម្ម រកប្រាក់ចំណូលនោះទេ តែជាអង្គភាពអនុវត្តច្បាប់ដែលមានទំនួលខុសត្រូវខ្ពស់ ទៅលើហេតុប៉ះពាល់បរិស្ថាន ដើម្បីធានាការពារសុខភាពបរិស្ថាន និងសុខភាពរបស់ប្រជាជនកម្ពុជា។ នេះជាប្រសាសន៍របស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញបើក សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងស្តីពី «គោលការណ៍ណែនាំទូទៅ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ» និង «ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់ការវិនិយោគអាជីវកម្មខ្សាច់ តាមដងទន្លេមេគង្គកម្ពុជា» នាថ្ងៃទី២៥...
សាធារណៈរដ្ឋអាហ្វ្រិកខាងត្បូង ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Board of Governors of World Federation of Development Finance...
តម្លៃ Bitcoin ធ្លាក់ចុះ ៖ តម្លៃ Crypto ធ្លាក់ចុះចំពេលមានការ ព្រួយបារម្ភពីទីផ្សារធំ FT៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក Scott Bessent ចេញមកទាំងញ័រដៃ ក្រោយត្រូវប្រធានាធិបតីអ៊ុយក្រែន ស្រែកដាក់ នៅក្នុងជំនួបទល់មុខគ្នា ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតភ្លាមៗ នៅឈូងសមុទ្រតុងកឹង បន្ទាប់ពីវៀតណាម ប្រកាសទាមទារទឹកដីខ្លួន FBI, ក្រសួងការបរទេស,...
លោក អេង ហ៊ី ៖ ចោរប្លន់បាញ់តដៃកក្រើក ជាមួយសមត្ថកិច្ច ដែលអះអាងថា ជាប៉េអឹម មិនមានឈ្មោះក្នុងកងរាជអាវុធហត្ថ ពលរដ្ឋនៅខេត្តសៀមរាប កុំចូលទៅក្បែរ តំបន់ទីលាន បាញ់គ្រាប់ពិតភ្នំខ្យង លោក ឌី វិជ្ជា ឲ្យលោក សម រង្ស៊ីបញ្ឈប់ជាបន្ទាន់ ការបញ្ចេញព័ត៌មានមិនពិត សម្តេចបវរធិបតី ប្រកាសរៀបចំព្រឹត្តិការណ៍...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន តែងតែផ្តល់កិច្ចសហការល្អ ដើម្បីរួមចំណែកក្នុងបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រយៈពេលកន្លងមក។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លីវ ចុងអ៊ី (LIU ZHONGYI)...
បរទេស៖ តម្លៃរបស់ bitcoin កំពុងធ្លាក់ចុះយ៉ាងខ្លាំងចំពេលមានការព្រួយបារម្ភធំនៅក្នុងទីផ្សារ។ តម្លៃរបស់ Bitcoin បានធ្លាក់ចុះប្រហែល ៧ភាគរយនៅថ្ងៃចុងក្រោយ ដោយភាគច្រើននៃការធ្លាក់ចុះនោះមកក្នុងរយៈពេលមួយម៉ោងចុងក្រោយ។ យោងតាមវែបសាយ INDEPENDENT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រូបិយបណ្ណឌីជីថល crypto ផ្សេងទៀតបានធ្លាក់ចុះកាន់តែច្រើន។ Ethereum ដែលជារូបិយប័ណ្ណឌីជីថលធំជាងគេទីពីរបានបាត់បង់ ១២,៧ ភាគរយនៃតម្លៃរបស់វាក្នុងរយៈពេល...
បរទេស៖ តម្លៃរបស់ bitcoin កំពុងធ្លាក់ចុះយ៉ាងខ្លាំង ចំពេលមានការព្រួយបារម្ភធំនៅក្នុងទីផ្សារ។ តម្លៃរបស់ Bitcoin បានធ្លាក់ចុះប្រហែល ៧ភាគរយនៅថ្ងៃចុងក្រោយ ដោយភាគច្រើន នៃការធ្លាក់ចុះនោះមកក្នុងរយៈពេលមួយម៉ោងចុងក្រោយ។ យោងតាមវែបសាយ INDEPENDENT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រូបិយបណ្ណឌីជីថល crypto ផ្សេងទៀតបានធ្លាក់ចុះកាន់តែច្រើន។ Ethereum ដែលជារូបិយប័ណ្ណឌីជីថលធំជាងគេទីពីរបានបាត់បង់...
ភ្នំពេញ ៖ អាណាព្យាបាល ក្រុមគ្រួសារ របស់ពលករខ្មែរ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានលើកឡើងថា ការបញ្ចុះបញ្ចូលយុវជន កូនៗចៅៗ ដែលជាពលករខ្មែរ នៅបរទេសឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯង នៅលើទឹកដីបរទេស ជាល្បិចកលខ្ចីខ្នងពលករចម្លងភក់ ហើយក្នុងនាមជារាស្រ្ត មានឈាមជ័រជាខ្មែរ ត្រូវមានគុណធម៌ សម្រាប់ជាតិមាតុភូមិ។ ទន្ទឹមនឹងនេះអាណាព្យាបាលមានការព្រួយបារម្ភ ចំពោះសុវត្ថិភាព និងនិរន្តរភាពការងារកូនៗ របស់ខ្លួន បន្ទាប់ពីមានការកៀរគរធ្វើបាតុកម្មជារើយៗ ពីសំណាក់ក្រុមប្រឆាំងនៅក្រៅប្រទេស។ ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈចិន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការ កងកម្លាំង អនុវត្តច្បាប់រវាងភាគីទាំងពីរ កម្ពុជា-ចិន ដែលតែងតែផ្ដល់ កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក ។ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ...
«មានស្បៀងក្នុងដៃ មិនភិតភ័យក្នុងចិត្ត» ជាឃ្លាដ៏សាមញ្ញពោរពេញ ដោយអត្ថន័យមហាសាល សម្រាប់សន្តិសុខស្បៀង ដែលបានផ្តល់កម្លាំងចលករ ដ៏សំខាន់ដល់វិស័យកសិកម្ម របស់ប្រទេសចិន ឱ្យកាន់តែមានសន្ទុះកើនឡើង ជាលំដាប់ ដែលនេះជាប្រសាសន៍ ប្រកបដោយគតិបណ្ឌិត របស់លោក Xi Jinping ប្រធានរដ្ឋចិន បានលើកទឹកចិត្ត ដល់ប្រជាកសិករចិន បង្កើន នវានុវត្តភាពកាន់តែខ្លាំងក្លា លើផលិតភាពកសិផល ដោយផ្អែកលើសុវត្ថិភាពជាចម្បង...
បរទេស៖ បេសកជនពិសេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក Steve Witkoff បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ទៅកាន់សារព័ត៌មាន CBS កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនអាមេរិកនឹងអាចត្រឡប់ទៅ ធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ីវិញ នៅក្នុងព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀង បទឈប់បាញ់នៅក្នុងជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចសម្ភាសន៍នេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក...
បរទេស៖ សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃចន្ទថា មេដឹកនាំអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី បានរិះគន់មន្ត្រីកំពូលមួយរូបរបស់លោក ដូណាល់ ត្រាំ ជុំវិញការទាមទាររបស់សហរដ្ឋអាមេរិកដែលឱ្យទីក្រុង គៀវ ប្រគល់ ៥០ភាគរយនៃសារធាតុរ៉ែសំខាន់ៗរបស់ខ្លួន ជាសំណងសម្រាប់ជំនួយក្នុងជម្លោះជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ អាជ្ញាធរចិនបាននិយាយថា ពួកគេបានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិត នៅឈូងសមុទ្រតុងកឹង កាលពីថ្ងៃច័ន្ទ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីវៀតណាម បានប្រកាសខ្សែបន្ទាត់ថ្មីមួយដែលសម្គាល់ អ្វីដែលខ្លួនចាត់ទុកទឹកដីរបស់ខ្លួន នៅក្នុងតួទឹករវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសចិន បាននិយាយថា សមយុទ្ធនេះនឹងផ្តោតលើតំបន់ឈូងសមុទ្រ Beibu ដែលនៅជិតឈូងសមុទ្រតុងកឹងរបស់ភាគីចិន ហើយនឹងដំណើរការរហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍។ យ៉ាងណាក៏ដោយ...
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា ផ្នែកខ្លះនៃផ្លូវហាយវេដែលខ្ពស់ កំពុងសាងសង់ បានបាក់រលំនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ ដោយបានសម្លាប់កម្មករ ៤ នាក់ និង ៦ នាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា មនុស្ស ១០ នាក់កំពុងធ្វើការនៅលើទីតាំងនៅជិតទីក្រុង Cheonan...
ខណៈនិទាឃរដូវខិតជិតចូលមកដល់ រដ្ឋាភិបាលចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញប្រជាកសិករត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមកសិកម្មនិទាឃរដូវឱ្យបានល្អ សំដៅធានាឱ្យបាននូវទិន្នផលកសិផលខ្ពស់នារដូវប្រមូលផល។ សម្រាប់ប្រទេសចិន កសិកម្មនិទាឃរដូវត្រូវបានមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគោលដៅសន្តិសុខស្បៀង ដែលជារបៀបវារៈអភិវឌ្ឍន៍ដ៏ចំបងមួយរបស់រដ្ឋាភិបាលចិន។ ចាប់តាំងពីការចូលកាន់តំណែងជាប្រធានរដ្ឋរបស់លោក ស៊ី ជីនពីង រដ្ឋាភិបាលចិនបានផ្តល់សារៈសំខាន់ខ្ពស់ចំពោះការលើកកម្ពស់សន្តិសុខស្បៀង និងបានចាត់ទុកការស្តារ និងអភិវឌ្ឍជនបទជាអាទិភាពសំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់រយៈពេលវែង។ ថ្លែងក្នុងសន្និសីទការងារជនបទមជ្ឈិមចិនកាលពីខែធ្នូ ឆ្នាំ២០២៤ លោកប្រធានរដ្ឋ ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា “ប្រទេសចិនត្រូវតែកាន់ចានបាយរបស់ខ្លួនឱ្យណែននៅក្នុងដៃ” និងគូសបញ្ជាក់ពីតម្រូវការសម្រាប់ស្ថិរភាពស្បៀងអាហារក្នុងស្រុក ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការកើនឡើងនៃភាពមិនប្រាកដប្រជា។...
បាត់ដំបង៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ចុះពិនិត្យសកម្មភាពបោសសម្អាតមីន របស់អង្គភាពស៊ីម៉ាក់ និងជួបសំណេះសំណាលជាមួយអ្នកទទួលផល និងជនរងគ្រោះថ្នាក់ដោយសារមីន ស្ថិតក្នុងភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ចម្ការមីនដែលចុះពិនិត្យនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រតិបត្តិការបោសសម្អាតដោយអង្គភាពស៊ីម៉ាក់ និងគាំទ្រដោយគម្រោង CFR-IV ដែលផ្តល់ថវិកាជំនួយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP),...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារ និងទម្រង់បែបបទមួយចំនួន សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធនឹងឯកសារដែលមានក្នុងរបៀបវារៈ...
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកក្រុមហ៊ុនធំៗ ចំនួន១០...
អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង សូមគាំទ្រចំពោះការលើកឡើង របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទាក់ទិននឹងការរីកចម្រើន នៃទំនាក់ទំនងគ្រប់កម្រិត និង កិច្ចសហប្រតិបត្តិការ គ្រប់វិស័យកម្ពុជា-ចិន ។ ប្រមុខរាជរដ្ឋាភិបាល បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ក្នុងពេលទទួលជួប...