KINSHASA៖ លោក Patrick Muyaya អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ជនរងគ្រោះត្រូវបានរាយការណ៍ពី “ការប៉ុនប៉ងរត់គេច” ពេញមួយយប់នៅពន្ធនាគារកណ្តាល Makala ក្នុងទីក្រុង Kinshasa រដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហៅកាត់ (DRC) ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ស្នូរកាំភ្លើងត្រូវបានលាន់ឮអស់រយៈពេលជាច្រើនម៉ោង និងការស្លាប់ត្រូវបានរាយការណ៍នៅក្នុងពន្ធនាគារកណ្តាល Makala កាលពីព្រឹកថ្ងៃចន្ទនេះ។ លោក Muyaya...
បាងកក៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃឡង់ដ៏ បានថ្លែងនៅថ្ងៃចន្ទនេះថា គណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃឡង់ដ៏ ត្រូវបានជ្រើសរើស ហើយគួរតែត្រូវបានដាក់ស្នើសម្រាប់ការអនុម័តពីព្រះមហាក្សត្រនៅក្នុងសប្តាហ៍នេះ។ មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលប្រចាំការរបស់លោកស្រីកាលពីមុនបានលើកឡើងថា រដ្ឋាភិបាលថ្មីគួរតែចូលកាន់តំណែងនៅពាក់កណ្តាលខែកញ្ញានេះ ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលដកស្រង់ប្រភពសុំមិនបញ្ចេញឈ្មោះថា គណៈរដ្ឋមន្ត្រីថ្មីត្រូវបានគេរំពឹងថា នឹងរក្សាតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្ន ប៉ុន្តែទំនងជានឹងឃើញរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីថ្មីចំនួន ១១នាក់។ លោកស្រី Sorawong...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កងកម្លាំងនគរបាលជាតិទាំងអស់ ពុំដែលមានការភ័ន្តច្រឡំលង់តាមមនោគមន៍វិជ្ជាអគតិនោះទេ គឺមានតែសាមគ្គីយ៉ាងរឹងមាំ គាំទ្រ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ជាមួយរាជរដ្ឋាភិបាលស្របច្បាប់។ តាមរយៈសេចក្ដីប្រកាសថ្កោលទោស នាថ្ងៃទី១ កញ្ញា ក្រសួងមហាផ្ទៃបានថ្កោលទោសយ៉ាងដាច់អហង្ការ និងធ្ងន់ធ្ងរបំផុតចំពោះទំព័រហ្វេសប៊ុក និរទ្ទេសខ្លួននៅក្រៅប្រទេសចំនួនពីរ ឈ្មោះ Samdach Seng Ratana ដែលម្តងហើយម្តងទៀត...
ហ្វីលីពីន និងចិន កំពុងតានតឹងនៅ ក្នុងជន្លោះដែន ទឹកសមុទ្រចិនខាងត្បូង របាយការណ៍ចុងក្រោយរបស់អ៊ីរ៉ង់ ចាត់ទុកការធ្លាក់ឧទ្ធម្ភាគចក្ររបស់លោក Raisi ថាជាកត្ដាអាកាសធាតុអាក្រក់ អគារជាច្រើន នៅកោះតៃវ៉ាន់ ត្រូវរង្គើ ដោយសារតែកម្លាំង រញ្ជួយដីកម្រិត ៥.៥រិចទ័រ ហុងកុង៖ អ្នកដែលឱ្យចំណីសត្វព្រាប នឹងត្រូវពិន័យជាប្រាក់ ៥.០០០ដុល្លារហុងកុង យោធាចិន សារភាពថា ការទប់ទល់នឹងការវាយប្រហារ...
បរទេស៖ យោធាចិន ដែលបាននិងកំពុងសាកល្បងសមត្ថភាពរបស់ខ្លួន ដើម្បីទប់ទល់នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សត្រូវ បានសារភាពថា ការវាយលុកគោលដៅតូចៗឲ្យបានត្រឹមត្រូវ អាចនឹងលំបាក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV របស់ចិន បានរាយការណ៍កាលពីសប្តាហ៍មុនថា ការបាញ់កាំភ្លើងធំប្រឆាំងយន្តហោះជុំទី ១ ប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក អំឡុងពេលសមយុទ្ធហ្វឹកហ្វឺនកងទ័ពរំដោះប្រជាជន...
បរទេស៖ ប្រជាជនហុងកុងមួយចំនួន មិនអើពើនឹងការហាមប្រាមរបស់រដ្ឋាភិបាលលើការផ្តល់ចំណីដល់សត្វព្រាប បើទោះបីជារយៈពេលអនុគ្រោះដល់ទីបញ្ចប់នៅថ្ងៃអាទិត្យក៏ដោយ ដោយស្រុកមួយចំនួននៅតែញាំញីដោយការប្រមូលផ្តុំដ៏ធំនៃព្រាបទាំងនោះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ចាប់ពីថ្ងៃអាទិត្យតទៅ អ្នកណាម្នាក់ដែលចាប់បានថា បានឱ្យចំណីទៅសត្វព្រាប គឺនឹងត្រូវផាកពិន័យនៅនឹងកន្លែង ៥.០០០ដុល្លារហុងកុង ជាជាងការព្រមានដោយពាក្យសំដី បន្ទាប់ពីបញ្ចប់រយៈពេលអនុគ្រោះមួយខែ បន្ទាប់ពីការហាមឃាត់ត្រូវបានដាក់នៅថ្ងៃទី0១ ខែសីហា។ នៅផ្លូវ...
ភ្នំពេញ៖ អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយនៅកម្ពុជា បានបដិសេដ្ឋមិនគាំទ្រចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បម្រើនយោបាយបរទេសបំផុសបំផុលធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ ក្នុងចេតនាធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បងទឹកដី។ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយនៅកម្ពុជា មានប្រសាសន៍ថា ការធ្វើបាតុកម្មពីក្រៅប្រទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលជាការនាំឱ្យប្រទេសជាតិច្របូកច្របល់វិលចូលសង្គ្រាមស៊ីវិលឡើងវិញ បើសិនជាបដិវត្តនោះបានសម្រេច។ មួយវិញទៀត...
នៅថ្ងៃទី៣១ ខែសីហា សកម្មភាពប្រព័ន្ធសារព័ត៌មាន “ដៃគូអាហ្វ្រិក” បានបើកធ្វើនៅ ទីក្រុងប៉េកាំង។ ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំអាហ្វ្រិក ទំនាក់ទំនងរវាងចិន និងអាហ្វ្រិកបានឈានចូលដំណាក់កាលថ្មី នៃការរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកប្រកបដោយកម្រិតខ្ពស់។ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកឆ្នាំ ២០២៤ ជិតនឹងបើកធ្វើនៅទីក្រុងប៉េកាំង ដែលប្រាកដជានឹងត្រួសត្រាយនូវអនាគតថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាហ្វ្រិក និងចារទំព័រថ្មីក្នុងការកសាងសហគមន៍រួមវាសនារវាងចិន និងអាហ្វ្រិក។ ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានសម្គាល់ទៀតថា ប្រឈមនឹងការផ្លាស់ប្តូរដ៏សំខាន់របស់ពិភពលោក...
ថ្ងៃទី២៧ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបសំបុត្ររបស់បញ្ញវន្តដែលមកពីប្រទេសអាហ្វ្រិកចំនួន ៥០ប្រទេស ដើម្បីលើកទឹកចិត្តពួកគេបន្តផ្តល់ការគាំទ្រខាងតម្រិះប្រាជ្ញា ចំពោះការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកកម្រិតខ្ពស់ និងគាំពារផលប្រយោជន៍រួមរបស់ប្រទេស “សកលខាងត្បូង” ។ លោក Xi Jinping បានលើកឡើងថា ថ្មីៗនេះ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើឡើងដោយជោគជ័យ...
ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាបានថ្កោលទោសចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ ដែលមានចេតនាធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បងទឹកដី។ លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI ថ្លែងថា ក្នុងនាមប្រជាពលរដ្ឋម្នាក់រស់នៅក្នុងប្រទេសដែលកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ លោកមិនគាំទ្រដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពបំផ្លាញរាជរដ្ឋាភិបាល ក្នុងបំណងធ្វើឱ្យប្រទេសជាតិវឹកវរ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើសាលិខិតរំលែកមរណទុក្ខ ជូនលោកស្រីឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ចំពោះការទទួលមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីអ្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ដែលទទួលអនិច្ចកម្ម កាលពីវេលាម៉ោង...
បរទេស៖ រដ្ឋបាលអាកាសធាតុរបស់កោះតៃវ៉ាន់ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.៥ រិចទ័រ បានវាយប្រហារនៅជិតតំបន់ឆ្នេរភាគខាងកើតនៃទីក្រុង Hualien ដែលមានប្រជាជនតិចតួចនៅថ្ងៃចន្ទ ដោយមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតនោះទេ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការរញ្ជួយដីក៏បានអង្រួនអគារនានាក្នុងរដ្ឋធានីតៃប៉ិ។ រដ្ឋបាលអាកាសធាតុ បាននិយាយថា វាមានជម្រៅ ២៣,៩គីឡូម៉ែត្រ។...
បងប្អូនពលករខ្មែរ កំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុន រីករាយបរិច្ចាគថវិកាជូន “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារជូន ឧកញ៉ា មហាមន្ត្រី គុយ សុផល ជា «សម្តេច មហាមន្ត្រី គុយ សុផល»។...
បងប្អូនខ្មែរ នៅប្រទេសថៃ ផុសផុលរីករាយ បរិច្ចាគថវិកាជូន “មូលនិធីកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”
ថ្ងៃទី៣ ខែកញ្ញា ជាទិវារំលឹកជ័យជម្នះ នៃសង្គ្រាមប្រយុទ្ធប្រឆាំងហ្វាស៊ីស ពិភពលោក និងទិវារំលឹកជ័យជម្នះ នៃសង្គ្រាមប្រយុទ្ធប្រឆាំង ការឈ្លានពានជប៉ុន របស់ប្រជាជនចិន។ សង្គ្រាមលោកលើកទីពីរ ដែលផ្ទុះឡើងដោយ យោធានិយមជប៉ុន និងហ្វាស៊ីសអាល្លឺម៉ង ជាទំព័រដ៏ខ្មៅងងឹតបំផុត និងសោកនាដកម្មបំផុតក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិ ដែលបាននាំមកគ្រោះមហន្តរាយ ដ៏កំណាចមិនធ្លាប់មាន ចំពោះបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិទាំងមូល ។ កាលពីរដូវស្លឹកឈើជ្រុះនៃឆ្នាំ...
ពេលថ្មីៗចុងក្រោយនេះ នាវាដឹកជញ្ជូនរថយន្ត ថាមពលថ្មីរបស់ចិនមួយគ្រឿង បានបើកវិលត្រឡប់មកវិញ ពីប្រទេសអាល្លឺម៉ង់ ។ នៅពេលមុននេះ នាវានេះបានដឹកជញ្ជូន រថយន្តថាមពលថ្មី ចំនួនរាប់ពាន់គ្រឿងទៅកាន់អេស្ប៉ាញ អង់គ្លេស ហូឡង់ និងអាល្លឺម៉ង់ជាដើម ដើម្បីបំពេញតម្រូវការ កាន់តែធំនៃទីផ្សារក្នុងតំបន់ ។ សហគ្រាសផលិត រថយន្តពាក់ព័ន្ធរបស់ចិន បានថ្លែងថា នៅរយៈពេលបីឆ្នាំខាងមុខនេះ ពួកគេនឹងរៀបចំចាត់ចែង នាវាដូចនេះប្រហែល៦...
កាលពីពេលថ្មីៗនេះ បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានសហការ ជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន ដើម្បីធ្វើការស្ទង់មតិ ចំពោះប្រជាជនអាហ្វ្រិក តាមរយៈវិទ្យាស្ថានផ្សព្វផ្សាយ ទំនាក់ទំនងអន្តរជាតិ យុគសម័យថ្មី ដែលបានរកឃើញថា អ្នកផ្តល់បទសម្ភាន៍ នៅអាហ្វ្រិក ដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំ បានទទួលស្គាល់យ៉ាងពេញលេញ...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានទទួលយកសេចក្តីព្រាងច្បាប់ ចំនួនពីរស្នើឡើង ដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា។ការទទួលយក សេចក្តីព្រាងច្បាប់ ទាំងពីរខណៈសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន។ ក្រោយពីបានពិភាក្សារួចរាល់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ទាំងពីរ...
ភ្នំពេញ ៖ ផែនការសកម្មភាពជាតិសម្រាប់ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ត្រូវបានផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមអធិបភាពទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។ ពិធីនេះក៏មានការចូលរួមពីលោកស្រី Vica...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះជនរួមជាតិ បានចូលរួមបរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ព្រមទាំងអំពាវនាវ ដល់ជនរួមជាតិ បន្តចូលរួមឱ្យបានកាន់តែច្រើនបន្ថែមទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២ កញ្ញា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា កាលពីថ្ងៃទី២២ សីហា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណចំពោះ ឧត្ដមនាវីឯក ទៀ សុខា និងលោកជំទាវ ដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រារព្ធពិធីជួបជុំអតីតអ្នកតស៊ូ ដែលធ្លាប់បានដង្ហែ ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះរាជបិតាស្ថាបនិកហ៊្វុនស៊ិនប៉ិច និង សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ របស់ ព្រះអង្គម្ចាស់ នរោត្តម...
ភ្នំពេញ៖ សហជីពនៅកម្ពុជាចេញថ្កោលទោស ចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ មានចេតនាធ្វើបដិវត្តន៍ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បង់ទឹកដី។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្កោលទោសចំពោះបាតុកម្មក្បត់ជាតិ នៅប្រទេសកូរ៉េខាងត្បូង ដែលដឹកនាំដោយមេឧទ្ទាម សម...
បរទេស៖ សហជីព UNITE HERE បាននិយាយថា អ្នកធ្វើការនៅតាមសណ្ឋាគារប្រហែល ១០.០០០នាក់ បានចាប់ផ្តើមធ្វើកូដកម្មច្រើនថ្ងៃ កាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុងជាច្រើន របស់សហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាកិច្ចសន្យាជាមួយ Marriott International, Hilton Worldwide និង Hyatt Hotels បានជាប់គាំង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១...
វិមានក្រឹមឡាំង៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចោទសួរអំពីហេតុផលរបស់ អាជ្ញាធរបារាំងសម្រាប់ការចាប់ខ្លួននាយកប្រតិបត្តិ Telegram លោក Pavel Durov ដោយចង្អុលទៅភាពមិនសមហេតុផល ដែលឲ្យរូបលោកទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត ដោយប្រើបណ្តាញរបស់លោកនោះ យោងតាមការចេញផ្សាយពីគេហទំព័រ RT។ សហគ្រិនបច្ចេកវិទ្យាជនជាតិរុស្ស៊ីរូបនេះ ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋាន Paris-Le Bourget កាលពីសប្តាហ៍មុន...
ហ្គាហ្សាៈ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០,៧៣៨នាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៤៧នាក់ និងរបួស ៩៤នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,៧៣៨នាក់ និងរបួសដល់ ៩៤,១៥៤នាក់ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលបានផ្ទុះឡើង កាលពីថ្ងៃទី៧...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន IRIB បានរាយការណ៍ថា លក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ រួមទាំងអ័ព្ទក្រាស់ គឺជាកត្ដាទទួលខុសត្រូវចម្បង ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា ដែលបានបណ្តាលឲ្យលោក Ebrahim Raisi អតីតប្រធានាធិបតីអ៊ីរ៉ង់ ស្លាប់បាត់បង់ជីវិត។ អគ្គសេនាធិការនៃកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ បានចេញផ្សាយរបាយការណ៍នេះ ដោយបញ្ជាក់ថាទិដ្ឋភាពបច្ចេកទេស វិស្វកម្ម អេឡិចត្រូនិក និងផ្នែករុករករបស់ឧទ្ធម្ភាគចក្រ ត្រូវបានពិនិត្យយ៉ាងល្អិតល្អន់។...
ដូហា៖ ក្រសួងការបរទេសរបស់ ប្រទេសកាតាបានថ្កោលទោស ចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងទីក្រុង Jenin និងជំរុំជនភៀសខ្លួនរបស់ខ្លួន នៅភាគខាងជើងតំបន់ West Bank ។ ក្រសួងបានពណ៌នាប្រតិបត្តិការនេះថាជា “ឧក្រិដ្ឋកម្មដ៏សាហាវ និងគួរឱ្យរន្ធត់ និងជាការរំលោភលើដំណោះស្រាយ ភាពស្របច្បាប់អន្តរជាតិ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ “ផ្តល់ឱ្យប្រជាជនប៉ាឡេស្ទីន នូវការការពារជាចាំបាច់...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធ សុទ្ធតែមានការចូលរួមឧបត្ថម្ភគាំទ្រ ពីកម្លាំងប្រជាជនគ្រប់ស្រទាប់វណ្ណៈ តាមរយៈការលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតសម្រេចបានជោគជ័យធំៗជាច្រើន នៅក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ។ ការថ្លែងរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលា ដកបទពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយអង្គភាព...