ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពីការធ្វើ Calibration និងជួសជុល ម៉ាស៊ីនតេស្ត CT, VT, MCB, MCCB & Relay...
ភ្នំពេញ ៖ នៅវេមាម៉ោង១០៖០៦នាទីព្រឹកថ្ងៃទី១១ ខែធ្នូនេះ យោធាថៃ បានបើកការវាយប្រហារមុនមកលើ ទីតាំងឈរជើង របស់កងទ័ពកម្ពុជា ក្នុងតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់។ ទោះបីជាយ៉ាងណា កងកម្លាំងកម្ពុជា បាននិងកំពុងប្រយុទ្ធតតាំង ជាមួយសត្រូវឈ្លាពានយ៉ាងស្វិតស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី របស់កម្ពុជា៕
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមយោធាថៃ បានសម្រុកវាយប្រហារ លើកម្ពុជា ជាពិសេសឆ្ពោះមកប្រាសាទនានា។លោកស្រីអ្នកនាំពាក្យរៀបរាប់ថា ៖
ភ្នំពេញ ៖ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានថ្លែងថា ប្រសិនបើសហគមន៍អន្តរជាតិ មិនមានចំណាត់ការណាមួយ ដ៏តឹងរឹងលើប្រទេសថៃនោះទេ ប្រទេសមួយនេះ នឹងឈ្លានប្រទេសដទៃទៀតដែលទន់ខ្សោយ និងក្រខ្សត់ជាងខ្លួន ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារមុនមក លើកងទ័ពនិង ជនស៊ីវិលកម្ពុជា»...
វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងជំរុញយ៉ាងខ្លាំងឱ្យប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ទទួលយកកិច្ចព្រមព្រៀងសន្តិភាព ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិក ដែលអាចនាំឱ្យមានការបាត់បង់ទឹកដី ដ៏សំខាន់សម្រាប់អ៊ុយក្រែន នេះបើយោង តាមប្រព័ន្ធផ្សព្វផ្សាយ អនឡាញរបស់សហរដ្ឋអាមេរិក Axios។ ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន ពីរនាក់ Axios បានចុះផ្សាយថា ប្រេសិតពិសេសប្រធានាធិបតីអាមេរិកលោក Steve...
ហ្សឺណែវ៖ ពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការ សហប្រជាជាតិ (UNCTAD) បានឧ្យដឹងថា ពាណិជ្ជកម្មសកលលើទំនិញ និងសេវាកម្មត្រូវបានគេរំពឹងថា នឹងលើសពី ៣៥ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ជាលើកដំបូង។ UNCTAD បានឧ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការចំណាយខ្ពស់ និងតម្រូវការ សកលមិនស្មើគ្នា ដែលធ្វើឱ្យសន្ទុះកំណើន ថយចុះក៏ដោយ ពាណិជ្ជកម្មសកលនៅតែបន្ត...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop ចំនួន ០៥គ្រឿង, ម៉ាស៊ីន Photocopy ចំនួន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកអាចពង្រីកប្រតិបត្តិការ យោធាប្រឆាំងគ្រឿងញៀនទៅកាន់ប្រទេសម៉ិកស៊ិក និងកូឡុំប៊ី នេះបើយោងតាមការចុះផ្សាយរបស់ Politico។ នៅក្នុងបទសម្ភាសន៍ជាមួយ Politico នៅឯសេតវិមាន កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បានបដិសេធមិនច្រានចោល ការដាក់កងទ័ពអាមេរិកចូលទៅក្នុងប្រទេស វេណេស៊ុយអេឡានោះទេ។ លោក...
ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានឧ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងធ្វើ «សង្គ្រាមផ្លូវចិត្ត» ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការបរាជ័យ នៃទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួន។ លោកបានឧ្យដឹងក្នុងអំឡុងពេលបើកសម័យប្រជុំសភាប្រជាជន ដើម្បីសន្តិភាព និងអធិបតេយ្យភាព នៃអាមេរិករបស់យើង ដែលជាព្រឹត្តិការណ៍មួយ ដែលកំពុងប្រារព្ធឡើងនៅទីក្រុងការ៉ាកាសថា «ឥឡូវនេះពួកគេកំពុងងាក ទៅរកសង្គ្រាមផ្លូវចិត្ត និងសង្គ្រាមផ្លូវចិត្តយោធា»។ ក្នុងនាមជាផ្នែកមួយនៃយុទ្ធសាស្ត្រថ្មីរបស់ខ្លួន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តី ការផ្គត់ផ្គង់ Capacitor Bank ចំនួន 03 មុខ សម្រាប់ការងារបន្តចរន្ត ជួសជុល ថែទាំ...
ភ្នំពេញ៖ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥– ក្នុងឱកាសអបអរសាទរ “Double Day” ចុងក្រោយនៃឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រយន្តហោះរាប់លានសំបុត្ររហូតដល់ 100% នៅថ្ងៃទី ១២ ខែធ្នូ ដល់អ្នកដំណើរពីប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរជុំវិញពិភពលោកដើម្បីស្វែងយល់ពីប្រទេសវៀតណាម និងអាស៊ីក្នុងតម្លៃពិសេសពេញមួយឆ្នាំ ២០២៦។...
ស្វាយរៀង៖លោក ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» និងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៧ នៃទិវាអន្តរជាតិសិទ្ធិមនុស្ស ដែលត្រូវបានរៀបចំឡើង នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖ -ម៉ោង ០៧:៥២នាទី យោធាថៃបាញ់ផ្លោង មកក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់...
ភ្នំពេញ ៖ អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់ នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់”។ នេះបើតាមការចេញផ្សាយ របស់អង្គការ UNESCO នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ...
កូរ៉េខាងត្បូង៖ ប្រជាពលរដ្ឋខ្មែររស់នៅតំបន់ហ្វាសង់ នៃប្រទេសកូរ៉េខាងត្បូង បានរៀបចំការ ជួបជុំសម្តែងមតិ និងថ្កោលទោសយ៉ាងដាច់ អហង្ការចំពោះទង្វើដ៏ឃោរឃៅ និងអមនុស្សធម៌របស់យោធាថៃ ដែលបានធ្វើការឈ្លានពានជាថ្មី មកលើដែនអធិបតេយ្យភាព របស់កម្ពុជា។ ការជួបជុំសម្ដែងមតិ និង ថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានធ្វើការឈ្លានពានសារជាថ្មី មកលើដែនអធិបតេយ្យ របស់កម្ពុជា ចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ដោយបានប្រើប្រាស់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹងសម្រេច បាននូវគោលដៅទាំងអស់ របស់ខ្លួន ដែលបានកំណត់ នៅក្នុងប្រតិបត្តិការយោធា ពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ។ គោលដៅសំខាន់ៗ មួយចំនួន ដែលលោក Putin បានគូសបញ្ជាក់ក្នុងឆ្នាំ២០២២...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក លោក Donald Trump បានជំរុញឱ្យអ៊ុយក្រែន រៀបចំការបោះឆ្នោត ដោយចោទសួរអំពីលិខិតសម្គាល់លទ្ធិប្រជាធិបតេយ្យ របស់ប្រទេសនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Politico ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ។ ប្រភពដដែលបានសរសេរទៀតថាលោក Trump ហាក់ដូចជាចេញបញ្ហាប្រឈមថ្មីមួយដល់លោក Vladimir Zelensky...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសរុស្សីបានរាយការណ៍ថា យន្តហោះដឹកជញ្ជូនយោធា របស់រុស្ស៊ីមួយគ្រឿង បានធ្លាក់ ខណៈពេលកំពុងធ្វើការហោះហើរសាកល្បង បន្ទាប់ពីការថែទាំ នាពេលថ្មីៗនេះ ។ ក្រសួងបានបញ្ជាក់ទៀតថា យន្តហោះម៉ូដេល An-22 Antey បានធ្លាក់កាលពីថ្ងៃអង្គារ នៅតំបន់ដាច់ស្រយាលមួយក្នុងតំបន់ Ivanovo ចម្ងាយ៣៦០ គីឡូម៉ែត្រពីទីក្រុងមូស្គូ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូកម្ពុជា បានដឹកនាំ ប្រតិភូ គ្រូ បង្វឹក កីឡាករ និងកីឡាការិនីក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុខសុវត្ថិភាព។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ បានឲ្យដឹងថាដោយសារការព្រួយបារម្ភពីសុខសុវត្ថិភាពដល់អត្តពលិក កម្ពុជាសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ (33rd...
បរទេស៖ រដ្ឋបាលទូទៅរបស់ប្រទេសនេះបានប្រកាសាថា អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនបានកើតឡើងជាលើកដំបូងបានលើសពីសញ្ញាសម្គាល់ ១ ពាន់ពាន់លានដុល្លារ ដែលជាកម្រិតដែលមិនអាចប្រៀបផ្ទឹមបានដោយប្រទេសផ្សេងទៀតនៅក្នុងពិភពលោក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ថិតិសម្រាប់រយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៥ ដែលចេញផ្សាយដោយទីភ្នាក់ងារនេះកាលពីថ្ងៃចន្ទបង្ហាញថា មហាអំណាចសេដ្ឋកិច្ចអាស៊ីគឺចិន កំពុងដំណើរការអតិរេកពាណិជ្ជកម្មសរុបចំនួន ១,០៨ ពាន់ពាន់លានដុល្លារគិតត្រឹមខែវិច្ឆិកា។...
ពោធិ៍សាត់៖ រោងចក្រទី៤របស់ក្រុមហ៊ុនមីនេបៀ ដែលជាក្រុមហ៊ុន របស់ ជប៉ុន ដាក់ឱ្យដំណើរការសាកល្បងហើយបន្ទាប់ពីចំណាយពេល សាង សង់ជាងមួយឆ្នាំ។ រោងចក្រទី៤ របស់ក្រុមហ៊ុនមីនេបៀ មានទីតាំង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងភូមិសារវ័ន្ត ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រទី៤នេះ គឺជារោងចក្រ ដំបូងគេ របស់ក្រុមហ៊ុនមីនេបៀ ដែលមានទីតាំងស្ថិតនៅក្រៅ រាជធានីភ្នំពេញ...
បរទេស៖ ឧត្តមនាវីទោរបស់អង់គ្លេសលោក Philip Mathias ដែលចូលនិវត្តន៍បាននិយាយថា ចក្រភពអង់គ្លេសលែងមានលទ្ធភាពដំណើរការកម្មវិធីនាវាមុជទឹកនុយក្លេអ៊ែរទៀតហើយ បន្ទាប់ពីការគ្រប់គ្រងមិនត្រឹមត្រូវជាច្រើនឆ្នាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា អតីតនាយកគោលនយោបាយនុយក្លេអ៊ែរនៅក្រសួងការពារជាតិ បានរិះគន់យ៉ាងចាស់ដៃចំពោះស្ថានភាពនៃកងនាវាមុជទឹករបស់ចក្រភពអង់គ្លេសនៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ The Telegraph កាលពីថ្ងៃសៅរ៍។ លោកបានអះអាងថា ការពន្យារពេលម្តងហើយម្តងទៀតក្នុងការផ្តល់នាវាថ្មី រួមជាមួយនឹងការល្បាតដ៏យូរបានបណ្តាលឱ្យមាន “ភាពអាចរកបានទាបគួរឱ្យភ្ញាក់ផ្អើល”...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឧ្យដឹងថា ប្រទេសចិន ជំរុញឱ្យភាគីជប៉ុនពិចារណា និងប្រែចិត្តយ៉ាងម៉ត់ចត់ ដកសេចក្តីថ្លែងការណ៍ខុសរបស់លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi និងឈប់លេងជាមួយភ្លើង និងបន្តដើរលើផ្លូវខុស។ អ្នកនាំពាក្យលោក Guo Jiakun បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ខណៈពេលដែលឆ្លើយតបទៅនឹងសំណួរអំពីការគាំទ្ររបស់អនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន លោក Taro Aso ចំពោះការកត់សម្គាល់របស់លោកស្រីTakaichi លើកោះតៃវ៉ាន់។ លោកបានលេីកឡេីងថា ការកត់សម្គាល់របស់អ្នកនយោបាយជប៉ុនរូបនេះឆ្លុះបញ្ចាំងថា...
បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានព្រមានថាផែនការរបស់សហភាពអឺរ៉ុបក្នុងការទទួលយកអ៊ុយក្រែននៅឆ្នាំ២០៣០ នឹងបង្ខំឱ្យប្លុកនេះចូលទៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។ លោក Orban បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ពពកខ្មៅកំពុងប្រមូលផ្តុំលើអឺរ៉ុប។ ទីក្រុងព្រុចសែល កំពុងរៀបចំសម្រាប់សង្គ្រាមជាមួយរុស្ស៊ី ហើយពួកគេមានកាលបរិច្ឆេទគោលដៅសម្រាប់ការចូលរួមក្នុងជម្លោះរួចហើយគឺឆ្នាំ២០៣០”។ គោលបំណងនៃកម្មវិធីបំពាក់អាវុធឡើងវិញដែលបានចាប់ផ្តើមដោយទីក្រុងព្រុចសែលគឺសម្រាប់ “សហភាពដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមនៅឆ្នាំ២០៣០” ដែលជាឆ្នាំដដែលដែលមានគោលដៅសម្រាប់ “ការចូលជាសមាជិកសហភាពអឺរ៉ុប ដែលបង្កើនល្បឿន” របស់អ៊ុយក្រែន។...
ស្វាយរៀង៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជា សហអធិបតីក្នុងពិធី “ប្រកាសស្តីពីការត្រួតពិនិត្យបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត និងវិធានការកែលម្អរថយន្តដឹកជញ្ជូន” នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី...
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ២៣៧ អនក្រ.បក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានដោយផ្ទាល់ពីសំណាក់ លោក លោកស្រី...
ភ្នំពេញ ៖ ជំនួសមុខជូនឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរង ក្រសួងការពារជាតិ ដែលបានឧបត្ថម្ភនំទាហានលេខ ៩០០ចំនួន២៤កេស និងបារីចំនួន៥ប៊ិច ជូនដល់យោធិនកងពលតូចដឹកជញ្ជូនលេខ៩៩...
ប៉េកាំង ៖ អាល្លឺម៉ង់ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះគោលនយោបាយចិនតែមួយ ហើយជំហរនេះមិនរង្គោះរង្គើឡើយ នេះបើតាមរដ្ឋមន្ត្រីការ បរទេសអាល្លឺម៉ង់ Johann Wadephul នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ។ លោក Wadephul បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលចរចាជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក វ៉ាង...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ុយក្រែន និងបណ្តាប្រទេសនៅអឺរ៉ុប នឹងធ្វើការរួមគ្នាលើវិសោធនកម្ម កំណែចុងក្រោយបំផុតនៃផែនការសន្តិភាព ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។ នៅពេលឆ្លើយសំណួរ របស់អ្នកសារព័ត៌មាននៅលើ WhatsApp នៅថ្ងៃចន្ទ លោក ហ្សេឡិនស្គី បានឧ្យដឹងថា លោកគិតថាផែនការនេះ...