វៀងច័ន្ទ ៖ ផ្នែកជាច្រើននៃតំបន់ភាគខាងជើង របស់ប្រទេសឡាវ បានរងនូវផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដែលបណ្តាល ឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង និងធ្វើឱ្យអ្នកស្រុក ជាច្រើននៅជាប់គាំងក្នុងផ្ទះ និងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ព្យុះត្រូពិក Yagi បាននាំមកនូវទឹកភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំងជាបន្តបន្ទាប់ ជាពិសេសបានបង្កផលប៉ះពាល់ដល់ខេត្តភាគខាងជើង ដែលមានខេត្ត Luang Namtha ជាតំបន់ដែលនូវរងផល ប៉ះពាល់ខ្លាំងជាងគេ ។...
បាដាដ ៖ ប្រភពពីក្រសួងមហាផ្ទៃបានឲ្យដឹងថា គ្រាប់រ៉ុក្កែតដែលមានឈ្មោះថា Katyusha ចំនួន២គ្រាប់ត្រូវបានបាញ់កាលពីយប់ថ្ងៃអង្គារ ត្រូវចំទីតាំងដឹកជញ្ជូន ដែលជាកម្មសិទ្ធិរបស់ស្ថានទូតអាមេរិក និងមូលដ្ឋានយោធាអ៊ីរ៉ាក់ នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ បាដាដ ។គ្រាប់រ៉ុក្កែតចំនួន១គ្រាប់ ក្នុងចំណោមគ្រាប់រ៉ុក្កែត ទាំង២នេះ បានធ្លាក់ចុះនៅជិតមជ្ឈមណ្ឌលដឹកជញ្ជូន របស់ស្ថានទូតអាមេរិក នៅតាមបរិវេណ អាកាសយានដ្ឋាន ដោយមិនបណ្តាល ឲ្យមានអ្នកស្លាប់ និងរបួសនោះទេ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានដកស្រង់អត្ថបទពីកាសែត The Wall Street Journal ថាអ្នកគាំទ្រលោកខាងលិច របស់អ៊ុយក្រែនបានប្រាប់ទីក្រុងគៀវថា ពួកគេមិនអាចប្រគល់លុយ និងអាវុធគ្រប់គ្រាន់ដើម្បីឲ្យអ៊ុយក្រែនយកឈ្នះរុស្ស៊ីបានទេ ហើយថាលោក Vladimir Zelensky នឹងចាំបាច់ត្រូវ បង្កើតផែនការជាក់ស្តែងបន្ថែមទៀត ។ ប្រភពដដែលបានសរសេរតៀតថា នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក...
ព្រះសីហនុ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធបន្ដអភិវឌ្ឍ សមិត្ថភាពរបស់ខ្លួនថែមទៀត ដើម្បីរួមចំណែក ក្នុងការធ្វើទំនើបកម្មកំពង់ផែកម្ពុជា ប្រកបដោយភាពប្រកួតប្រជែង។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា...
សន្និសីទសហគ្រិនវ័យក្មេង គឺជាកម្មវិធីពេញមួយថ្ងៃ ដែលរៀបចំឡើងជាពិសេសសម្រាប់បុគ្គល ដែលចូលចិត្តភាពជាសហគ្រិន។ កម្មវិធីនេះផ្តល់ឱកាសក្នុងការ ប្រមូលផ្តុំបង្កើតបណ្តាញបង្កើត មិត្តភាពនិងទទួលបាន ជំនាញជាក់ស្តែងក្នុងការធ្វើការងារ ជាក្រុមការរៀបចំគម្រោងនិងការ ធ្វើបទបង្ហាញ។បុគ្គលម្នាក់ៗអាចបណ្ដុះនូវ ចំណង់ចំណូលចិត្តសហគ្រិនរបស់ពួកគេនិងបង្កើត មិត្តភាពយូរអង្វែងព្រមទាំង សហគ្រិនក្នុងស្រុក និងអ្នកដឹកនាំដែលជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមាន នៅក្នុងសហគមន៍អាជីវកម្ម។ ព័ត៍មានលំអិត -កាលបរិច្ឆេទ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ -ម៉ោង៖ 8:00...
កាលពីថ្ងៃទី១១ខែកញ្ញា កិច្ចប្រជុំជាន់ខ្ពស់ស្តីពីកម្មសិទ្ធិបញ្ញានៃ “ខ្សែក្រវាត់និងផ្លូវ”លើកទីបីបានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Ding Xuexiang សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីបើក និងថ្លែងសុន្ទរកថា ។ លោក Ding Xuexiang បានថ្លែងថា ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការបង្កើន កិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញានៃ “ខ្សែក្រវាត់និងផ្លូវ” ។ លោកប្រធានរដ្ឋចិន...
កណ្ដាល ៖ ទណ្ឌិតចំនួន ១៩៧នាក់ ដែលបានបញ្ចប់នីតិវិធីរួចរាល់នៅតុលាការ និងកំពុងឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល ត្រូវបានដឹកជញ្ជូនផ្ទេរយកទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដែលមានទីតាំងនៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ។ បើយោងតាមលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋាន សន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋាន ពន្ធនាគារ ក្រសួង...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តហាមឃាត់ការនាំចូល ថ្លើម ភាគបំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កក រយៈពេល ៦ខែថែមទៀត ដែលមានសុពលភាព ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ កញ្ញា...
ហាណូយ៖ គិតត្រឹមព្រឹកថ្ងៃទី១២ ខែកញ្ញា នេះហើយជាលទ្ធផលនៃព្យុះទីហ្វុង Yagi ដែលបាននិងកំពុងវាយប្រហារ តំបន់ភាគខាងជើងប្រទេសវៀតណាម ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៩៧នាក់ និងបាត់ខ្លួន ១២៨នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ព្យុះទីហ្វុង Yagi និងបង្កឲ្យមាន គ្រោះបាក់ដី និងគ្រោះទឹកជំនន់ បានបណ្តាល...
១ពន្យឿតសរសៃសសូង ៖ នៅពេលភ្ញាក់ពីដំនេក កុំទាន់អាលប្រញាប់ ក្រោកចេញពីគ្រែ គួរគេងពត់ខ្លួនពន្យឿត សរសៃសសូងរាងកាយ និងស្ងាបដេញកម្ជិលឲ្យហើយ។ កាយវិការល្អបំផុតគឺសន្ធឹងដៃស្តាំ និងជើងឆ្វេងដំណាលគ្នា រួចប្តូរជាដៃឆ្វេង នឹងជើងស្តាំវិញ សន្ធឹងម្តងៗ ត្រូវនៅត្រឹងស្ងៀម ៥នាទីសិនសឹមបន្ធូរវិញ ២នឹកដល់អ្វីដែលនាំឲ្យស្ទុះស្ទារ ៖ នៅពេលនឹកដល់ការច្រើន កំពុងរង់ចាំអ្នកទៅដោះស្រាយ អ្នកមិនចង់ក្រោកពីដំណេក ឬក្រោកឡើងដោយអារម្មណ៍មិនសប្បាយចិត្ត។ ដូច្នេះអ្នកគួរដាស់អារម្មណ៍ខ្លួនឯងដោយក្លិនកាហ្វេនៅពេលព្រឹក...
១ជាតិស្រវឹងជាការពិតណាស់ការ ទទួលទានស្រាទំពាំងបាយជូរ ឬ ស្រាមួយកែវជាមួយអាហារ ពេលល្ងាចបានបង្ហាញថា អាចធ្វើឲ្យកម្រិតកូលេស្តេរ៉ូលល្អកើនឡើង ហើយធ្វើឲ្យគ្រោះថ្នាក់ នៃជម្ងឺគាំងបេះដូងមានការថយចុះ។ ទោះបីដូច្នេះក្តី សូមកុំពិសារច្រើនឲ្យសោះ ព្រោះការពិសារច្រើន ជ្រុលនឹងធ្វើឲ្យគ្រោះថ្នាក់នៃជម្ងឺបេះដូងកើនឡើង។ ២ផ្លែអាវូកាដូពេលបានឃើញថាជាតិខ្លាញ់មិនធ្វើឲ្យឆ្អែត ដែលមាននៅក្នុងផ្លែអាវូកាដូ អាចបញ្ចុះកម្រិតកូលេស្តេរ៉ូលអាក្រក់ LDLS និងបង្កើនកម្រិតកូលេស្តេរ៉ូលល្អ HDLS ពិសេសនៅក្នុងខ្លួនមនុស្ស ដែលមានកម្រិតកូលេស្តេរ៉ូលខ្ពស់គួរសម។ ៣បារលីបារលីជាធញ្ញជាតិម៉្យាង ដែលគេយកមក...
ព្រះសីហនុ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅ តែមួយគត់ របស់កម្ពុជា បាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ ក្នុងការរួមចំណែក ដល់អភិវឌ្ឍ ប្រទេសជាតិ។ នាឱកាសអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ នាព្រឹកថ្ងៃទី១២ ខែកញ្ញា...
បរទេស៖ គណបក្សភឿថៃ ដែលកំពុងកាន់អំណាច គឺប្រឈមមុខនឹង ការគំរាមកំហែង ចំពោះការរំលាយចោល បន្ទាប់ពីប្រធានគណបក្ស Thai Pakdee លោក Warong Dechgitvigrom បានស្នើឱ្យគណៈកម្មការរៀបចំការបោះឆ្នោត (EC) ស៊ើបអង្កេតថាតើអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គ្រប់គ្រងគណបក្សដោយខុសច្បាប់ឬយ៉ាងណា។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ក្រុងវ៉ាស៊ីនតោនចង់ឃើញទីក្រុងគៀវ យកឈ្នះជម្លោះប្រឆាំង នឹងទីក្រុងមូស្គូ ហើយចូលរួមជាមួយអង្គការណាតូ។ លោកBlinken កំពុងធ្វើទស្សនកិច្ច នៅទីក្រុងគៀវជាមួយ សមភាគីអង់គ្លេស របស់គាត់គឺលោក David Lammy ដើម្បីរំលឹកឡើងវិញនូវការគាំទ្រ របស់អង់គ្លេស...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា អ៊ីរ៉ង់មិនបានផ្គត់ផ្គង់ មីស៊ីលផ្លោងឱ្យរុស្ស៊ីទេ បើទោះបីជាអ្វីដែល ក្រុមប្រទេសដែលចូលចិត្ត ប្រើប្រាស់ទណ្ឌកម្ម នៅលោកខាងលិច តែងតែបានអះអាងក៏ដោយ ។ ប្រភពដដែលបានសរសេរទៀតថា កាលពីថ្ងៃអង្គារ អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន...
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដើមសប្ដាហ៍កន្លងទៅនេះ សភាពការណ៍ នៅភាពស្ងប់ស្ងាត់ ស្របពេល ដែលក្រសួងមហាផៃ្ទ បានចេញសេចក្តីប្រកាសបដិសេធ និងថ្កោលទោសយ៉ាង ដាច់អហង្ការ ចំពោះក្រុមជ្រុលនិយមក្រៅប្រទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ...
យូអិន៖ អង្គការសហប្រជាជាតិ បានធ្វើការតវ៉ាប្រឆាំង នឹងកងកម្លាំងអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា ដែលរារាំងអស់រយៈពេល ៧ម៉ោងកន្លះ និងបានបាញ់ប្រហារទៅលើក្បួន រថយន្តរបស់អង្គការសហប្រជាជាតិ។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យ របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងថា “យើងបានតវ៉ា” ហើយខ្ញុំគិតថា ពួកយើងបានទាក់ទង ជាមួយមន្ត្រីអ៊ីស្រាអែលជាច្រើន...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថា ប្រទេសនេះកំពុងផ្លាស់ប្តូរទិសដៅ នៃយុទ្ធនាការយោធារបស់ខ្លួន ទៅកាន់ប្រទេសលីបង់ ខណៈយុទ្ធនាការនៅតំបន់ហ្គាហ្សា ជិតដល់ទីបញ្ចប់។ លោកបានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ព្រំដែនអ៊ីស្រាអែល-លីបង់ ជាកន្លែងដែលលោកបាន ទទួលការសង្ខេបអំពី សមយុទ្ធយោធានាពេលថ្មីៗនេះ ដែលជាសមរភូមិនៅក្នុងទឹកដីលីបង់។ សេចក្តីថ្លែងការណ៍មួយពីការិយាល័យ របស់លោក បានឲ្យដឹងថា “យើងកំពុងផ្លាស់ប្តូរទិសដៅទៅភាគខាងជើង...
ភ្នំពេញ ៖ ដោយអនុវត្តតាមបទដ្ឋាន គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងមហាផៃ្ទ បានជំរុញការផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពបានចំនួន ២,៥៦៤លើក និងមានអ្នកចូលរួមចំនួន៩៥,៧៦៦នាក់ ទូទាំង ២៥រាជធានី-ខេត្ត ។ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ ក្រុមហ៊ុន Camko Motor និង Camko Infracore របស់សាធារណរដ្ឋកូរ៉េ បានបង្ហាញបំណង ចាប់ផ្ដើមដំឡើង រថយន្តអគ្គិសនី នៅកម្ពុជានាពេលខាងមុខ ។ ការបង្ហាញបំណងនេះ ធ្វើឡើងនៅក្នុងជំនួប អាហារថ្ងៃត្រង់ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១១...
ព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័របន្ថែម ប្រវែង២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។ ពិធីសម្ពោធនាថ្ងៃនេះ គឺជាពិធីលើកទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅ ក្រោមវត្តមាន ដ៏ឧត្តុង្គឧត្តមរបស់សម្តេចធិបតី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញជំនឿថា នៅពេលអនាគត ក្រុមហ៊ុនកូរ៉េ នឹងមានវត្តមានកាន់តែច្រើន និងមានរយៈពេលវែងនៅកម្ពុជា។ ការបង្ហាញជំនឿនេះ ធ្វើឡើងក្នុងឱកាសសម្ដេច អនុញ្ញាតឱ្យ លោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម...
បរទេស៖ ភ្លៀងធ្លាក់ឥតឈប់ឈរបានបណ្តាលឱ្យទឹកទន្លេឡើងហូរហៀរ បង្កជាទឹកជំនន់ និងការបាក់ដីនៅភាគខាងជើងភាគខាងជើង ដោយមនុស្ស ៤នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ , ៤នាក់រងរបួស និង ៥នាក់ ទៀតកំពុងបាត់ខ្លួន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅខេត្តឈៀងរ៉ៃ ភាគខាងជើងបំផុត ប្រទេសថៃ...
ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ទោះបីជាក្នុងរយៈពេលចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពុំមានការបោះឆ្នោតជាសកលយ៉ាងណាក្តី ក៏ គ.ជ.ប បន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងបង្កើនសមត្ថភាពដល់មន្រ្តី សំដៅឆ្ពោះទៅការរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ហ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត។ ការបញ្ជាក់យ៉ាងដូចនេះ...
ភ្នំពេញ៖ លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ចូលខ្លួនទៅកាន់តុលាការ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។ បើតាមដីកាបង្គាប់ឱ្យចូលខ្លួន បានបញ្ជាក់ថា ការកោះហៅនេះ គឺជាប់ពាក់ព័ន្ធពីបទ «ការមិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីផ្ដន្ទាទោសបទមជ្ឈឹម និងការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ ៕
យោធាចិន និងអាមេរិក នឹងចូលរួមសមយុទ្ធយោធា មួយជាមួយគ្នានៅ ក្នុងប្រទេសប្រេស៊ីល ប្រទេសមួយចំនួន កំពុងបង្កើនការនាំចូលផ្លែទុរេន ពីប្រទេសវៀតណាម Update៖ ព្យុះទីហ្វុង Yagi វាយប្រហារភាគខាងជើង នៃប្រទេសវៀតណាម បណ្តាលឲ្យមានអ្នកស្លាប់ និងបាត់ខ្លួនរហូតដល់១៤៦នាក់ លោក Putin៖ អាមេរិក ព្យាយាមរក្សាតំណែងជា អ្នកដឹកនាំពិភពលោក ទោះចំណាយអស់ប៉ុណ្ណាក៏ដោយ អាមេរិក...
ភ្នំពេញ៖ លោក Jung Eui-Yong ប្រធានអង្គការ ICAPP បានទទួលយកការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្រាប់ការរៀបចំមហាសន្និបាត ICAPPលើកទី១២ នៅភ្នំពេញ ក្នុងខែវិច្ឆិកាខាងមុខ។ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងទឹកដីនៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក...
នៅថ្ងៃទី១០ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីការលើកឡើងនូវអ្វីដែលហៅថា “អន្ទាក់បំណុល” ។ ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានឆ្លើយថា នៅពេលដែលលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បានជួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលក្រុងប៉េកាំង លោកបានបូកសរុបនូវលក្ខណៈពិសេសមួយចំនួននៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន និងអាហ្វ្រិកមានដូចជា៖ទីមួយគឺ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្រ្វិក...