ហ្គាហ្សា ស្ទ្រីប៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា ការទាមទារដ៏វិសាមញ្ញរបស់អង្គការសហប្រជាជាតិ ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាត្រូវបានរារាំង ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ខណៈដែលកងកម្លាំងអ៊ីស្រាអ៊ែល នៅតែបន្តការវាយលុកឥតឈប់ឈរដើម្បីបំផ្លាញក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ខ្លួនកាលពីពីរខែមុន ។ បើយោងតាមតួលេខចុងក្រោយបំផុតរបស់ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងថា ការប្រយុទ្ធគ្នានេះបានធ្វើឱ្យពលរដ្ឋចំនួន១៧.៤៨៧នាក់បាត់បង់ជីវិតនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលភាគច្រើនជាស្ត្រី និងកុមារ ។ អ៊ីស្រាអ៊ែល បានប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស់លើការវាយប្រហារដែលមិនធ្លាប់មានពីមុនមកនៅថ្ងៃទី៧...
បរទេស៖ តំណាងអចិន្ត្រៃយ៍រងទីមួយរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyansky បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រថា ប្រសិនបើអ៊ីស្រាអែលពិតជាកំពុងពិចារណាលើការធ្វើឱ្យជន់លិច “ផ្លូវរូងក្រោមដីរបស់ហាម៉ាស” នៅក្រោមតំបន់ហ្គាហ្សាជាមួយនឹងទឹកសមុទ្រ នោះវានឹងក្លាយជាអំពើឃោរឃៅយ៉ាងច្បាស់លាស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសចិន រុស្សី និងអារ៉ាប់រួម បានអំពាវនាវឱ្យមានសម័យប្រជុំបន្ទាន់ ដោយសារស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងក្របខណ្ឌប៉ាឡេស្ទីន បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាគ្រោះមហន្តរាយភូគព្ភសាស្ត្របានឲ្យដឹងថា កាលពីថ្ងៃសុក្រ ភ្នំភ្លើង Merapi របស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើង ដោយបានបញ្ចេញផេះយ៉ាងក្រាស់ប៉ើងឡើងលើមេឃកម្ពស់៣.៥០០ម៉ែត្រ ។ លោក Triyono មន្ត្រីឃ្លាំមើល បានលើកឡើងថា “នៅគ្រាដែលចំហាយផេះកំពុងធ្លាក់ចុះទៅភាគនិរតី ពលរដ្ឋត្រូវបានណែនាំឱ្យនៅឱ្យឆ្ងាយពីតំបន់គ្រោះថ្នាក់” ។...
ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រយ៉ាងហោចណាស់មនុស្សចំនួន៧នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងអគ្គីភ័យដ៏សន្ធោសន្ធៅមួយនៅរដ្ឋ Maharashtra ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា ។ កាលពីរសៀលថ្ងៃសុក្រ អគ្គីភ័យបានឆាបឆេះនៅខាងក្នុងរោងចក្រផលិតទៀន នៅតំបន់ Pimpri Chinchwad នៃស្រុក Pune ចម្ងាយប្រហែល១៤០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Mumbai រដ្ឋធានី...
KHARTOUM៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន SUNA ផ្លូវការបានដកស្រង់សម្តីរបស់គណៈកម្មការជំនួយមនុស្សធម៌របស់ប្រទេសស៊ូដង់បានឲ្យដឹងកាលពីថ្ងៃសុក្រថា អង្គការមនុស្សធម៌ជាង៣.០០០ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់បានឈប់ដំណើរការទាំងស្រុងគិតចាប់តាំងពីសង្រ្គាមស៊ីវិលរហូតដល់បច្ចុប្បន្នដែលបានកើតឡើងនៅពាក់កណ្តាលខែមេសា ។ គណៈកម្មការខាងលើនេះបានឲ្យដឹងថា “ទាំងនេះរួមមានអង្គការជាតិប្រហែល២.៩០០អង្គការបរទេសចំនួន១១០និងភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ច្រើនជាង១០ទៀត” ដោយចង្អុលទៅផលប៉ះពាល់អវិជ្ជមាននៃសង្រ្គាមដែលផ្តោតលើស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសនេះ ។ គណៈកម្មការបានបង្ហាញឲ្យដឹងថា ៨៥ភាគរយនៃបុគ្គលិកជំនួយអន្តរជាតិបានចាកចេញពីប្រទេសស៊ូដង់ដោយសារតែការកើនឡើងនៃហានិភ័យ ។ គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌...
ដោយបានទទួលការអនុញ្ញាតពីនាយឧត្តនសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៣នាក់(បម្រុង ០១នាក់) បានចេញទៅ ចូលរួមក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើង អាស៊ាន (AARM2023) នៅប្រទេសថៃ។ ក្នុងនោះ ការប្រកួតវិញ្ញាសារជាក្រុម កម្លាំងវរអន្តរាគមន៍...
ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន០៦នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៣ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៣ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រជាជនរុស្ស៊ីកាន់តែច្រើនឡើងៗ មានអារម្មណ៍ថា កម្រិតជីវភាពរស់នៅ សេដ្ឋកិច្ចក្នុងតំបន់ និងសុវត្ថិភាពផ្ទាល់ខ្លួន កាន់តែមានភាពប្រសើរឡើង នេះបើយោងតាមការស្ទង់មតិរបស់ Gallup ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ ប្រភពដដែលបានសរសេរទៀតថា ទស្សនវិស័យសុទិដ្ឋិនិយមកើតឡើង ទោះបីជាមានការខិតខំប្រឹងប្រែង ពីលោកខាងលិចដើម្បី ព្យាយាមជីករណ្ដៅ សេដ្ឋកិច្ចរុស្ស៊ី ដោយការដាក់ទណ្ឌកម្មជាច្រើនកន្លងមក ។ ការស្ទង់មតិបានរកឃើញថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំប្លុកអឺរ៉ុប បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងប៉េកាំងថា សហភាពអឺរ៉ុបអាចកំណត់អត្តសញ្ញាណ និងអាចដាក់ទណ្ឌកម្មក្រុមហ៊ុន ជាងរាប់សិប ដែលមានមូលដ្ឋាន នៅក្នុងប្រទេសចិន សម្រាប់ការផ្តល់ឱ្យប្រទេសរុស្ស៊ី នូវទំនិញដែលអាចត្រូវបានប្រើប្រាស់ នៅក្នុងជម្លោះអ៊ុយក្រែន ។ ប្រភពដដែលបានសរសេរថា ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen...
បរទេស៖Fox News បានរាយការណ៍ថា ជនចំណាកស្រុក ចំនួនប្រមាណជា១២០០០នាក់ បានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក និងម៉ិកស៊ិកកាលពីថ្ងៃអង្គារប៉ុណ្ណោះ ។អន្តោប្រវេសន៍ខុសច្បាប់ បានហក់ឡើងយ៉ាងខ្លាំង ក្រោមការដឹកនាំ របស់ប្រធានាធិបតី អាមេរិក Joe Biden ដោយគណបក្សសាធារណៈរដ្ឋបានជំរុញ ឱ្យគណបក្សប្រជាធិបតេយ្យដោះស្រាយវិបត្តិជាថ្នូរ នឹងការផ្តល់មូលនិធិបន្ថែមទៀត សម្រាប់ជម្លោះអ៊ុយក្រែន។ ចំនួននេះត្រូវបានគេមើលឃើញថា ជាចំនួនដ៏ខ្ពស់បំផុតមិនធ្លាប់មានកត់ត្រាក្នុងថ្ងៃតែមួយ ហើយកើតឡើងបន្ទាប់ពីកំណត់ត្រា ប្រចាំខែនៃការឆ្លងកាត់ចំនួន២៦៩៧៣៥...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានជំរុញឲ្យសហគមន៍ អន្តរជាតិឱ្យខិតខំប្រឹងប្រែង តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់ភាពឈឺ ចាប់របស់ពលរដ្ឋ នៅក្នុតំបន់ហ្គាហ្សា ។ លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ មន្រ្តីនគរបាលចរាចរណ៍ ចំនួន ៣នាក់ ដែលហៅឃាត់រថយន្ត ១គ្រឿង ល្មើសសញ្ញាចរាចរណ៍នៅគោលដៅ(ក្តាន់ពីរ) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា លោកនឹងចូលរួមការបោះឆ្នោតម្តងទៀត នៅឆ្នាំក្រោយហើយ ប្រសិនបើគាត់ឈ្នះ វានឹងក្លាយជាអាណត្តិទីប្រាំ របស់គាត់ក្នុងនាមជាប្រមុខរដ្ឋ ។ ប្រភពដដែលបានឲ្យដឹងទៀតថា ការបោះឆ្នោតប្រធានាធិបតីនឹងធ្វើឡើង នៅចន្លោះថ្ងៃទី១៥ខែមីនា ដល់ថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៤ខណៈដែល អ្នកឈ្នះនឹងត្រូវបានប្រកាស ជាផ្លូវនៅដើមខែឧសភា...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT យ៉ាងហោចណាស់បុគ្គលិកពីរនាក់ នៅស្ថានទូតអាមេរិកក្នុងទីក្រុងម៉ាឌ្រីដ ត្រូវបានបណ្តេញចេញ ពីប្រទេសអេស្បាញដោយស្ងាត់ៗ ពីបទសង្ស័យជ្រើសរើសភ្នាក់ងារ ពីមជ្ឈមណ្ឌលស៊ើបការណ៍ សម្ងាត់ជាតិ (CNI) របស់ប្រទេសនេះ ដើម្បីទទួលបានព័ត៌មានកំពូល របស់រដ្ឋាភិបាល ។ យោងតាមកាសែតក្នុងស្រក មន្ត្រីចារកម្មអេស្ប៉ាញពីរនាក់ ត្រូវបានចាប់ខ្លួនកាលពីពីរខែមុន បន្ទាប់ពីការត្រួតពិនិត្យផ្ទៃក្នុង បានបង្ហាញថា...
បរទេស ៖ អតីតមេដឹកនាំរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃសុក្រថា ការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថាលោកនឹងឈរឈ្មោះម្តងទៀត នៅឆ្នាំក្រោយ គឺជាសកម្មភាព សមហេតុផល ដោយពិចារណា លើស្ថានភាពពិភពលោកបច្ចុប្បន្ន។ យោងតាមការចេញផ្សាយរបស់ RT ការអត្ថាធិប្បាយ របស់លោក Medvedev...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានព្រមានរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken ក្នុងអំឡុងពេលទូរស័ព្ទកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោន មិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុង របស់ទីក្រុងប៉េកាំងនោះទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន និង...
បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម នៅថ្ងៃទី ១២-១៣ ខែធ្នូ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គលេខាបក្ស, ប្រធានាធិបតីចិន លោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រាជទាយាទអារ៉ាប៊ីសាអូឌីត បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ព្រះអង្គម្ចាស់ Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud បានទទួលមរណភាព ក្នុងជន្មាយុ ៦២ឆ្នាំ ។ សេចក្តីរាយការណ៍...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ ក្រុមហ៊ុនអគ្គិសនីរដ្ឋUkrenergo បានអះអាងថា រដ្ឋាភិបាលអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បានស្នើសុំជំនួយសង្គ្រោះបន្ទាន់ ពីប្រទេសប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី ខណៈដែលសីតុណ្ហភាពត្រជាក់ បានបណ្តាលឱ្យមានការខ្វះខាត ថាមពល នៅក្នុងបណ្តាញអគ្គិសនី នៅស្ទើរទូទាំងប្រទេស ។ តម្រូវការអគ្គិសនី បានកើនឡើងខ្ពស់ជាងអ្វី ដែលបណ្តាញ ក្រុមហ៊ុន Ukrenergo...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់សមភាគីអ៊ីរ៉ង់ លោក Ebrahim Raisi ថារដ្ឋាភិបាលទីក្រុងមូស្គូ និងតេហរ៉ង់ បានបង្កើតទំនាក់ទំនងរឹងមាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាលទ្ធផល បានជំរុញសេដ្ឋកិច្ចរៀងៗខ្លួន។ គួរឲ្យដឹងដែរថា ប្រធានាធិបតីអ៊ីរ៉ង់បានធ្វើដំណើរ មកដល់ក្រុងម៉ូស្គូក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា លោក Ilya Kiva អតីតសមាជិកសភា អ៊ុយក្រែន ត្រូវបានគេបាញ់សម្លាប់ ដោយសារអាវុធពិសេសកាលពីថ្ងៃពុធ នៅក្នុងឧទ្យាននៃសណ្ឋាគារមួយ នៅក្បែរទីក្រុងម៉ូស្គូ ។ជនមិនស្គាល់មុខម្នាក់ បានបាញ់សម្លាប់លោក Kiva ដោយប្រើកាំភ្លើងខ្លីចំនួន១ដើម ជាមួយនឹងឧបករណ៍បំបិទសំឡេង ។...
ញ៉ូដេលី ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ នៅក្នុងរដ្ឋ Tamil Nadu ស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា បានកើនដល់៧នាក់ហើយ ខណៈដែលព្យុះស៊ីក្លូន Michaung បានបោកបក់មកលើរដ្ឋ Andhra Pradesh ដែលជារដ្ឋនៅជិតខាងគ្នាកាលពីថ្ងៃអង្គារ ។ព្យុះស៊ីក្លូនដែលមានល្បឿនខ្យល់ អតិបរមាពី៩០ដល់១០០គីឡូម៉ែត្រក្នុង១ម៉ោង...
គៀវ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ថា លោក Nikolay Gorbachov ប្រធានសមាគមគ្រាប់ធញ្ញជាតិអ៊ុយក្រែន ហៅកាត់ថា (UGA) បានលើកឡើង កាលពីថ្ងៃពុធថា ប្រទេស អ៊ុយក្រែន មានសក្តានុពលក្នុងការនាំចេញ ដំណាំចំនួន៥០លានតោន ពីការប្រមូលផលនៅក្នុងឆ្នាំនេះ ។ លោក...
ម៉ូស្គូ ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ថា សភាជាន់ខ្ពស់ របស់រុស្ស៊ី បានបោះឆ្នោតសម្រេច នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីកំណត់កាលបរិច្ឆេទ សម្រាប់ការបោះឆ្នោត ប្រធានាធិបតីរុស្ស៊ី សម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ។គួរបញ្ជាក់ថា ការសម្រេចនេះត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទដោយសំឡេង១៦២ ក្នុងក្រុមប្រឹក្សាសហព័ន្ធ ។...
ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេស មិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ និងវិទ្យាស្ថានបច្ចេកទេស ខេត្តព្រះសីហនុ ប្រកាសផ្តល់អាហារូបករណ៍ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួនជិត២ពាន់នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ ឧបត្ថម្ភពីរាជរដ្ឋាភិបាល ។ បើតាមសេចក្តីប្រកាសរបស់វិទ្យាស្ថាន ពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុនៅថ្ងៃទី៩...
ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញារង សេង ហៀង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ណន សក្ដិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅនៅ ខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូ ដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថា នេះគឺជាការសម្ដែង...
ភ្នំពេញ៖ ស្របពេលដែល មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែធ្នូ ឆ្នាំ២០២៣ អ្នកវិភាគនយោបាយកម្ពុជា បានប្រមើលមើល ឃើញថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ទំនងជាសមាជិកសមាជិការ នៃអង្គសន្និបាតគណបក្សទូទាំងប្រទេស បោះឆ្នោតជូន ឱ្យធ្វើជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ធនធានមនុស្ស ដើរតួនាទីសំខាន់ក្នុងការចូលរួម អភិវឌ្ឍជាតិឱ្យចំទិសដៅ និងឈានទៅកាន់ភាពជោគជ័យ។ នាឱកាសអញ្ជើញបើកពិព័រណ៍ការងារ ក្នុងវិស័យអប់រំកសិកម្មស្តីពី ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការស្វែងរកការងារក្រោយបញ្ចប់ការសិក្សា នៅសាកលវិទ្យាភូមិន្ទកសិកម្ម នាថ្ងៃទី៨ ធ្នូ លោករដ្ឋមន្ដ្រី...
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលប្រព្រឹត្តបទល្មើសអំពើឃាតកម្ម ដោយច្របាច់ ក សង្សាររួចយកសាកសពព្យួរ ក ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ។ ក្រោយត្រូវបានឃាត់ខ្លួននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ខណៈជនសង្ស័យបានចូលសារភាពនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់។ បន្ទាប់ពីជនសង្ស័យធ្វើអំពើឃាតកម្ម (ច្របាច់ ក ស្រ្តីម្នាក់ជាសង្សាររួចយកសាកសព...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក Marwan Al Marri នាយកប្រចាំតំបន់អាស៊ី នៃសភាពាណិជ្ជកម្មឌូបៃ ដោយក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាង សមាគមឧកញ៉ា កម្ពុជាផងដែរ។ ក្នុងជំនួបនេះ តំណាងសភាពាណិជ្ជកម្មឌូបៃលោក Marwan...