នារសៀលថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសចុះពិនិត្យស្ថានភាព និងដោះស្រាយបញ្ហាទឹកនៅខេត្តភាគពាយ័ព្យ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅទំនប់អាងទឹកលេខ៥ ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៨០នាក់នៅក្នុងខេត្ត Ishikawa ភាគកណ្តាលរបស់ប្រទេសជប៉ុន គិតត្រឹមម៉ោង ៩ ព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការរញ្ជួយដីជាបន្តបន្ទាប់រហូតដល់ ៧,៦ រ៉ិចទ័របានវាយប្រហារខេត្ត និងតំបន់ជុំវិញកាលពីសប្តាហ៍មុន។ ទូរទស្សន៍ NHK បានចុះផ្សាយថា ក្នុងចំណោមអ្នកស្លាប់ ៨១នាក់ត្រូវបានបញ្ជាក់នៅទីក្រុងវ៉ាជីម៉ា ៧១នាក់នៅទីក្រុងស៊ូហ្សុ ១៨នាក់នៅទីក្រុងអាណាមីហ្សុ ៥នាក់នៅទីក្រុងណាណាវ ២នាក់នៅទីក្រុងណូតូ...
ភ្នំពេញ ៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Camko Infracore ក្នុងគោលបំណងបង្កើនការឈ្វេងយល់អំពីការលើកទឹកចិត្តលើគម្រោងពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធ។ មានមតិក្នុងជំនួបពិភាក្សាខាងលើ លោក សួន សុផល បានថ្លែងអំណរគុណជូនសមភាគីកូរ៉េដែលបានសម្តែងចំណាប់អារម្មណ៍ក្នុងការបន្តពង្រីកខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ក្រោយទទួលបានជោគជ័យប្រកបដោយផ្លែផ្កាពីគម្រោងវិនិយោគរបស់ខ្លួនកាលពីពេលកន្លងទៅ។ ជាមួយគ្នានេះ...
ភ្នំពេញ ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក បួរកែវ ភូមវង់សៃ (Buakeo PHUMVONGSAY)ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជាបានជួបពិភាក្សាគ្នាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការពង្រឹងទេសចរណ៍ រវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងភាពធន់ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង និងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងកម្រិតអនុតំបន់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានរំលឹកអំពីមិត្តភាពដ៏យូរអង្វែងរវាង កម្ពុជា-ឡាវ ហើយផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបដិសេធសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយកិច្ចសន្ទនាត្រីភាគីឥណ្ឌូប៉ាស៊ីហ្វិករវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ អ្នកនាំពាក្យម៉ៅនីងបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃដើម្បីឆ្លើយតបទៅនឹងសំណួរស្តីពីសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចេញផ្សាយនៅថ្ងៃទី០៦ ខែមករា ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ វាបានបង្ហាញពីការព្រួយបារម្ភរបស់ប្រទេសទាំង៣ ចំពោះការទាមទារដែនសមុទ្ររបស់ចិន នៅសមុទ្រចិនខាងត្បូង ហើយសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង “នឹងបន្តកិច្ចសហប្រតិបត្តិការសន្តិសុខ ដែនសមុទ្រត្រីភាគី និងការអនុវត្តច្បាប់ស្របតាមច្បាប់អន្តរជាតិ”។ ប្រទេសទាំង៣ ក៏បានអះអាងជាថ្មីថា សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់...
ភ្នំពេញ ៖ មិនត្រឹមតែបានបន្តនិរន្តរភាពការងាររបស់ខ្លួនយ៉ាងល្អប្រសើរ ពីរាជរដ្ឋាភិបាលនីតិកាលចាស់ប៉ុណ្ណោះទេ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេល ៤ខែកន្លងមកនេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប.បានបន្តការងារកំណែទម្រង់ដោយសម្រេចបានលទ្ធផលលេចធ្លោសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ថ្លែងក្នុងកិច្ចប្រជុំលើកទី២២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន...
ភ្នំពេញ៖ ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី (រោងចក្រផលិតទឹកដោះគោអង្គរមីល) បានរៀបចំអាហារសាមគ្គី នៅសណ្ឋាគារ សុខាភ្នំពេញ នៅរាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ជាមួយតំណាងចែកចាយទូទាំងប្រទេស ដើម្បីអបអសាទរចំពោះលទ្ធផលដ៏ល្អ ដែលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ ។ នាយកដ្ឋានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី (រោងចក្រផលិតទឹកដោះគោអង្គរមីល) បានថ្លែងទៅកាន់តំណាងចែកចាយទូទាំង ថាឆ្នាំ២០២៣ជាឆ្នាំដ៏ប្រពៃដែលការសហការធុរកិច្ចរវាងក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី និងតំណាងចែកចាយទូទាំងប្រទេសហើយទទួលបានលទ្ធផលល្អប្រសើរ ។ ខ្ញុំសូមអបអសាទរចំពោះលទ្ធផលដ៏ល្អក្នុងឆ្នាំ២០២៣កន្លងទៅ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងបានដាក់ចេញនូវ សកម្មភាពអាទិភាព និងបន្ទាន់មួយចំនួន សំដៅពង្រឹងយន្តការអធិការកិច្ចការងារ និងពង្រឹងសមត្ថភាពមន្ត្រី អធិការកិច្ចការងារ ដើម្បីការពារ ផលប្រយោជន៍ និងសិទ្ធិបងប្អូន កម្មករនិយោជិត។ ថ្លែងក្នុងពិធី ជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិតចូលរួមចំនួន...
ភ្នំពេញ៖ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមករានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆេក ដែលបានលុបចោលបំណុល របស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍ ។ ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Martin Vávra ឯកអគ្គរដ្ឋទូតឆេកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សា ការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី៩ មករា នេះ លោក ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំកម្ពុជា ប្តេជ្ញាជួយលើកកម្ពស់ កិច្ចសហប្រតិបត្តិការ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានពន្យល់ថា ពាក្យយុត្តិធម៌ ឬអយុត្តិធម៌ មិនចំណុះទៅលើការលើកឡើង របស់ភាគីណាមួយនោះទេ គឺចំណុះទៅអង្គហេតុ អង្គច្បាប់ និងភស្ដុតាង ។ ក្នុងសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ នារសៀលថ្ងៃទី៩...
វ៉្លាឌីវ៉ូស្តូក ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ថា យន្តហោះដឹកអ្នកដំណើរ Boeing 737-800 ដំណើរការដោយ ក្រុមហ៊ុនអាកាសចរណ៍ Nordstar របស់ប្រទេសរុស្ស៊ី បានរអិលធ្លាក់ពីលើផ្លូវរត់ នៅពេលចុះចតនៅឯអាកាសយានដ្ឋាន Norilsk នៅក្នុងទីក្រុងស៊ីបេរី នៅថ្ងៃអង្គារនេះ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសឡើយ ។ ទីភ្នាក់ងារដឹកជញ្ជូន...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឲ្យដឹងថា សហរដ្ឋអាមេរិក បាននឹងកំពុងបង្កើន ការគ្រប់គ្រងលើការនាំចេញ បន្ទះឈីបទៅកាន់ប្រទេសចិន និងបន្ទាប់ពីឧស្សាហកម្ម semiconductor របស់ប្រទេសចិន ក្នុងនាមសន្តិសុខជាតិ ដែលជាការគំរាមកំហែងផ្នែកសេដ្ឋកិច្ច។ លោកស្រី បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយកត់សម្គាល់ថា ការត្រួតពិនិត្យការនាំចេញ semiconductor...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំសហការី រាយការណ៍ពីវឌ្ឍនភាពរបស់ ក្រសួងស្តីពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាដែលដឹកនាំដោយលោកស្រី ឡោក...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានបង្ហាញថា ការខូចខាត និងបាត់បង់ ដោយសារខ្យល់កន្ត្រាក់ នៅទូទាំង២៥រាជធានី-ខេត្ត បានបណ្តាលឲ្យមនុស្សស្លាប់៩នាក់ និងមានមនុស្សរបួស១៧៥នាក់ ក្នុងឆ្នាំ២០២៣។ យោងតាមតារាងអំពីទិន្នន័យការប៉ះពាល់ និងខូចខាតដោយគ្រោះមហន្តរាយ ក្នុងឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់២៥រាជធានីខេត្ត បានឲ្យដឹងថា ការខូចខាត និងបាត់បង់ ដោយសារខ្យល់កន្ត្រាក់ កើតឡើងលើស្រុកសរុប១៦០ស្រុក...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានប្រាប់ប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ឲ្យដឹងថា ជប៉ុននឹងគាំទ្រផែនការសន្តិភាព ដែលបានស្នើឡើង របស់អ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម ជាមួយរុស្ស៊ី។ លោកស្រី Kamikawa បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជួបជាមួយលោក ហ្សេឡិនស្គី ក្នុងទីក្រុងគៀវកាលពីថ្ងៃអាទិត្យថា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានបង្ហាញថា ការខូចខាត និងបាត់បង់ ដោយសារគ្រោះអគ្គិភ័យ នៅទូទាំង២៥រាជធានី-ខេត្ត បានបណ្តាលឲ្យមនុស្សស្លាប់៣០នាក់ និងមានអ្នករបួស៤៤នាក់ នៅក្នុងឆ្នាំ២០២៣កន្លងទៅ ។ យោងតាមតារាង អំពីទិន្នន័យការប៉ះពាល់ និងខូចខាតដោយគ្រោះមហន្តរាយ ក្នុងឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) សម្រាប់២៥រាជធានី-ខេត្ត បានឲ្យដឹងថា...
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន ពីលោក បុត្រ គឹមមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃ៩ មករា បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ទើបតែកន្លងផុតមកនេះ មានមនុស្សស្លាប់ដោយគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់ចំនួន៨៤នាក់ និងរបួសចំនួន៥៩នាក់ ។ ក្រៅពីមានមនុស្សស្លាប់និងរបួសហើយ ក៏បានធ្វើឲ្យគោ-ក្របីងាប់១០៧ក្បាលផងដែរ ព្រមទាំងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ១៦ខ្នង ។ ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានឲ្យដឹងទៀតថា...
ថ្ងៃទី៧ខែមករា ក្រសួងការបរទេសចិនបានប្រកាសថា យោងតាម《ច្បាប់ប្រឆាំងនឹងការដាក់ទណ្ឌកម្មបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន》 ប្រទេសចិននឹងដាក់ទណ្ឌកម្មលើសហគ្រាសឧស្សាហកម្មយោធាអាមេរិកចំនួន៥។ វិធានការតបតវិញនេះ គឺសំដៅចំពោះភាគីអាមេរិក ដែលបានដាក់ចេញនូវការលក់សព្វាវុធទៅឱ្យតៃវ៉ាន់ជុំថ្មីនិងដាក់ទណ្ឌកម្មទៅលើសហគ្រាសនិងបុគ្គលចិនក្រោមលេសគ្រប់បែបយ៉ាង ហើយក៏ជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះមនុស្សមួយចំនួនរបស់ភាគីអាមេរិកដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស។បើមើលពីបញ្ជីឈ្មោះជាក់ស្តែងអាចឃើញថា សហគ្រាសឧស្សាហកម្មយោធារបស់អាមេរិកចំនួន៥ដែលត្រូវបានដាក់ទណ្ឌកម្មដោយប្រទេសចិនគឺ៖ ក្រុមហ៊ុនBAE SystemsLand andArmament ក្រុមហ៊ុនAlliant Techsystems Operation ក្រុមហ៊ុន AeroVironment ក្រុងហ៊ុនViaSatនិងក្រុមហ៊ុនData Link Solutions។ យោងតាមអ្នកជំនាញពាក់ព័ន្ធទម្លាយឱ្យដឹងថា សហគ្រាសឧស្សាហកម្មយោធាទាំង៥នេះសុទ្ធតែបានចូលរួមក្នុងគម្រោងថ្មីបំផុតសម្រាប់ការលក់សព្វាវុធទៅឱ្យតៃវ៉ាន់របស់អាមេរិក...
តូក្យូ៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី នៅថ្ងៃចូលឆ្នាំថ្មីនៅភាគកណ្តាលប្រទេសជប៉ុន បានកើនឡើងដល់ ១៦៨ នាក់កាលពីថ្ងៃច័ន្ទ ដោយមានជាង ៣០០ នាក់កំពុងបាត់ខ្លួន ដោយសារតែព្រិល និងភ្លៀងរារាំងប្រតិបត្តិការជួយសង្គ្រោះ និងការខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរអ្នករស់រានមានជីវិតទៅកាន់សណ្ឋាគារ ចំពេលមានការភ័យខ្លាចនៃ ការរីករាលដាលនៃកូវីដ-១៩ នៅក្នុង មជ្ឈមណ្ឌលជម្លៀស។ រដ្ឋាភិបាលខេត្តបានឲ្យដឹងថា ចំនួនមនុស្សដែលបាត់ខ្លួន បានបានកើនឡើងជាង ១០០នាក់ទៀត...
ភ្នំពេញ ៖ ដើម្បីចូលរួមពង្រឹងគុណភាព សេវាកម្មឲ្យបានល្អប្រសើរ ប្រកបដោយភាពទុកចិត្ត និងកក់ក្តៅសម្រាប់ទេសចរជាតិ-អន្តរជាតិ ក្រសួងទេសចរណ៍ បានណែនាំដល់លោក-លោកស្រី ជាមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែ ភាសាបន្តទាំងអស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី៨ មករា បានឲ្យដឹងថា វិស័យទេសចរណ៍កម្ពុជា បាននឹងកំពុងស្ថិតក្នុងដំណាក់កាល ងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩...
ពោធិ៍សាត់ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យជាក់ស្តែង អំពីស្ថានភាព ក្នុងការផ្តត់ផ្គង់ទឹក សម្រាប់ការងារបង្កបង្កើន ផលស្រូវប្រាំងលើកទី២ ជូនបងប្អូនប្រជាកសិករ ក្នុងភូមិសាស្ត្រឃុំអូរតាប៉ោង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែត Bild បានរាយការណ៍កាលពីថ្ងៃចន្ទ បានឲ្យដឹងថា ពលរដ្ឋភាគច្រើន នៅក្នុងប្រទេសអាល្លឺម៉ង់ មិនពេញចិត្តនឹងលោកអធិកាបតី សព្វថ្ងៃឡើយ ដោយលើកឡើងពីការស្ទង់មតិថ្មី ដែលធ្វើឡើងដោយវិទ្យាស្ថាន បោះឆ្នោត INSA ។ ទិន្នន័យបានបង្ហាញថា ស្ទើរតែពីរភាគបី នៃជនជាតិអាល្លឺម៉ង់ចង់ឱ្យគាត់លាលែង ពីតំណែងមុនការបោះឆ្នោត សហព័ន្ធបន្ទាប់ដែលគ្រោងធ្វើនៅខែតុលា ឆ្នាំ២០២៥...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមអ្នកស៊ើបការណ៍កូរ៉េខាងត្បូង បានចោទប្រកាន់កូរ៉េខាងជើងថា បានផ្តល់អាវុធដល់ក្រុមហាម៉ាស ប៉ុន្តែអះអាងថា ភស្តុតាងគាំទ្រ គឺពិបាកក្នុងការផ្តល់ ខណៈដែលអាមេរិកក៏ បានធ្វើការចោទប្រកាន់ស្រដៀងគ្នានេះ ពីមុនមក ដែលក្រុងព្យុងយ៉ាងបដិសេធ។ ទីភ្នាក់ងារចារកម្មសំខាន់ របស់ទីក្រុងសេអ៊ូល គឺសេវាស៊ើបការណ៍ សម្ងាត់ជាតិ (NIS) បានចេញផ្សាយរូបថត កាលពីថ្ងៃចន្ទ នៃគ្រាប់បែកដៃបាញ់គ្រាប់រ៉ុក្កែត...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអនុញាតឲ្យក្រុមកីឡាករ គ្រូបង្វឹក និងក្រុមការងារនៃក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង ចូលសម្តែងការគួរសម និងសំណេះសំណាល នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នាឱកាសនោះដែរ លោកស្នងការ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសិប្បនិមិត្តដែលសម្តេចបានប្រើប្រាស់អស់រយៈ៣៤ឆ្នាំមកហើយ ពោលពីឆ្នាំ១៩៩០ដល់ឆ្នាំ២០២៤។ នេះបើតាមសម្តេចបានបង្ហាញនៅក្នុងហ្វេសប៊ុកនាព្រឹកថ្ងៃ៩ មករា ។ ចំពោះដំណើរឆ្ពោះទៅទឹកដីជប៉ុន ជាប្រទេសផលិតកែវភ្នែកសិប្បនិមិត្តជូនសម្តេច កាលពី៣៤ឆ្នាំមុនដែលអមដំណើរដោយកូនទាំង៣ផងនោះ សម្តេចក៏បានរៀបរាប់អំពីកែវភ្នែកនេះថា ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុន សម្តេចអះអាងថា មិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលធ្លាប់ប្រើកាលពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ដែលតែងតែធ្វើឲ្យឈឺភ្នែក និងឈឺក្បាល។...
បរទេស៖ យោងតាមPolitico បានរាយការណ៍កាលពីថ្ងៃចន្ទថាប្រធានាធិបតីអាមេរិកលោក Joe Biden នឹងមិនបណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin សម្រាប់ការលាក់បាំងការសម្រាកព្យាបាល នៅមន្ទីរពេទ្យរបស់គាត់ទាំងសាធារណៈនិងរដ្ឋាភិបាលនោះទេ ។ Austin ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed កាលពីថ្ងៃច័ន្ទសប្តាហ៍មុនដោយសារតែ បញ្ហាជំងឺ មន្ទីរបញ្ចកោណបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រហើយកាលពីចុងសប្តាហ៍ ក៏នៅតែមានលេចឬថាលោក Austin បន្តស្ថិតនៅមន្ទីរពេទ្យនៅឡើយ ប៉ុន្តែគ្មាននរណាម្នាក់បានជូនដំណឹងដល់សេតវិមានអំពីអវត្តមានដំបូងរបស់គាត់ឡើយ។...
ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា យ៉ាងហោចណាស់ប៉ូលិស៦ នាក់បានស្លាប់ និងចំនួន២២នាក់ផ្សេងទៀតបានរងរបួស នៅគ្រាដែលមានការបំផ្ទុះមួយបានកើតឡើងនៅជិតរថយន្តប៉ូលិសនៅក្នុងខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃចន្ទនេះ ។ មន្ត្រីប៉ូលិសស្រុក Bajaur Kashif Zulfiqar បានប្រាប់ដល់ Xinhua ថា...
ABI DHABI៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងជួបជាមួយមេដឹកនាំអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះ នៅមុនពេលធ្វើដំណើរ ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ដែលជាផ្នែកមួយនៃការកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់សង្រ្គាមនៅហ្គាហ្សា ដែលកំពុងរីករាលដាលទៅជាជម្លោះនៅក្នុងតំបន់ ។ លោក Blinken នឹងជួបពិភាក្សាអំពីការវាយប្រហារ...
ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា បើតាមរបាយការណ៍ក្រសួងមហាផ្ទៃក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន៥៧ករណី បណ្ដាលឲ្យស្លាប់ចំនួន២២នាក់ និងរងរបួស៧៧នាក់ នៅទូទាំងប្រទេស គិតពីថ្ងៃ២-៧ មករា ។ លោកថា មិនខុសពីឆ្នាំ២០២៣ ទាំងមូលនោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែប្រធានបទដ៏ក្តៅគគុក ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតែម្ដងដែលជួបគ្រោះថ្នាក់ ច្រើនជាងគេ ស្របពេលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត...