យូអិន: ឯកអគ្គរដ្ឋទូតនៃប្រទេសតួកគី និងប្រទេសស៊ីរី ត្រូវបានគេមើលឃើញថាបាន ប៉ះទង្គិចគ្នា កាលពីថ្ងៃព្រហស្បតិ៍ នៅឯកិច្ចប្រជុំនៃក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ ជាលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីប្រទេសតួកគី បានបើកការ វាយលុកឆ្លងកាត់ព្រំដែន កាលពីដើមខែនេះបន្ទាប់ពីការ ដកកងទ័ពសហរដ្ឋអាមេរិក ចេញនោះ។
ឯកអគ្គរដ្ឋទូតតួកគីលោក Feridun Sinirlioglu បានហៅសកម្មភាពរបស់តួកគី ថាជាប្រតិបត្តិការប្រឆាំងភេរវកម្ម ដែលមានលក្ខណៈមានដែនកំណត់ ក្នុងគោលបំណង សំខាន់ដើម្បីលុបបំបាត់ ការគំរាមកំហែងភេរវកម្ម ដែលមានជាយូរមកហើយនៅតាម ព្រំដែន របស់តួកគីជាមួយប្រទេសស៊ីរី និងក៏ដើម្បីពង្រឹងបូរណភាពទឹកដី និងឯកភាព ទឹកដីរបស់ប្រទេសស៊ីរីផងដែរ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតស៊ីរីលោក Bashar Ja’afari បានប្រាប់សមាជិក ក្រុមប្រឹក្សាយូអិនថារដ្ឋាភិបាល របស់លោកបានថ្កោលទោស ជាខ្លាំងចំពោះការឈ្លាន ពានរបស់តួកគី ហើយបដិសេធរាល់ការប៉ុនប៉ង របស់របបតួកគីដើម្បីបង្ហាញអំពី សកម្មភាពរបស់ខ្លួនក្រោមលេស នៃការការពារខ្លួនឬប្រឆាំងនឹងអំពើភេរវកម្ម៕
ប្រែសម្រួល:ស៊ុនលី