ព័ត៌មានជាតិ

អាមេរិកដាក់ទណ្ឌកម្ម លើរដ្ឋមន្ត្រីសន្តិសុខជាតិ នៃប្រទេសហ្ស៊ីមបាវ៉េ

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមរិក លោក Mike Pompeo បាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា អាមេរិកនៅពេលថ្មីៗនេះ បានដាក់ទណ្ឌកម្ម លើរដ្ឋមន្ត្រី សន្តិសុខជាតិ របស់ប្រទេសហ្ស៊ីមបាវ៉េ លោក Owen Ncube ជុំវិញអ្វីដែលខ្លួននិយាយ ថាជាព័ត៌មានដែលអាចជឿជាក់បាន ស្តីពីការជាប់ពាក់ព័ន្ធរបស់លោក នៅក្នុងការរំ លោភបំពានសិទ្ធិមនុស្សខ្លាំងក្លា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Mike Pompeo បាននិយាយថា ទីក្រុង វ៉ាស៊ីនតោន មានបញ្ហា ដោយសារតែរដ្ឋាភិបាល នៃប្រទេសហ្ស៊ីមបាវ៉េ ប្រើប្រាស់ អំពើហិង្សា ទៅលើក្រុមអ្នកតវ៉ា ថ្នាក់ដឹកនាំបក្សប្រឆាំង និងមេដឹកនាំសហជីព។

គួរបញ្ជាក់ថា ក្រុមអង្គការផ្នែកសិទ្ធិមនុស្ស តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ ឲ្យដឹងថា ខ្លួនបានកត់ត្រាករណីចាប់ ជំរិតសកម្មជនដោយភ្នាក់ងារ សន្តិសុខរដ្ឋចំនួន ២០ករណី ចាប់តាំងពីខែមករាមក ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសហ្ស៊ីមបាវ៉េ បានបដិសេធ ថាខ្លួនមិនបានពាក់ព័ន្ធក្នុងករណី ណាមួយនោះទេ៕

ប្រែសម្រួល៖ប៉ាង កុង

To Top