ព័ត៌មានជាតិ

ចិនចុះកិច្ចព្រមព្រៀង ដើម្បីជួយជំរុញ អភិវឌ្ឍន៍ទីក្រុង នៅកម្ពុជា

ភ្នំពេញ ៖ ស្របតាមគោល នយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ក្រុមពាណិជ្ជករចិន ដែលបានធ្វើការបណ្តាក់ទុន រកស៊ីលើវិស័យ អចលទ្រព្យនៅកម្ពុជា បានចុះកិច្ចព្រមព្រៀង ដើម្បីជួយជំរុញការ អភិវឌ្ឍទីក្រុងនៅកម្ពុជា ។

ការចុះកិច្ចព្រមព្រៀងនេះ តំណាងក្រុមហ៊ុន អចលទ្រព្យចិនដ៏ធំនៅកម្ពុជា បានឲ្យដឹង ដើម្បីជួយជំរុញការអភិវឌ្ឍទីក្រុង ព្រោះនៅតែរក្សាខ្ជាប់នូវ បេសកកម្ម របស់ខ្លួនក្នុងនាមជា អ្នកប្រតិបត្តិការទីក្រុង ដើម្បីជួយជំរុញ ការអភិវឌ្ឍទីក្រុង និងលើកកម្ពស់ស្ដង់ដារ រស់នៅ របស់ប្រជាជនក្នុងតំបន់ឲ្យកាន់តែប្រសើរឡើង។

លោកបន្ថែមថា ចាប់តាំងពីឆ្នាំ២០១៧មក បានឈានជើងចូលមកកម្ពុជា ដោយនាំមកនូវគម្រោងសំខាន់ៗពីរ គឺគម្រោងបុរីមជ្ឈមណ្ឌលភ្នំពេញ និងគម្រោង អ&អេហ្វ ហ័រហ៊្វូ ដែលជាសមិទ្ធផលដំបូងគេ បង្អស់ក្នុងការបើកទំព័រ គម្រោងបុរីស្នាក់អាស្រ័យ នៅក្នុងរាជធានីភ្នំពេញ និងបង្កើនស្ដង់ដារជីវភាពរស់នៅ របស់អ្នកភ្នំពេញឲ្យកាន់តែឈានមួយកម្រិតទៀត។

លោកថា មានតែអនុវត្តនូវយុទ្ធសាស្ត្ររួមសុខ រួមទុក្ខ ចែករំលែក និងយុទ្ធសាស្រ្តឈ្នះ-ឈ្នះក្នុងរង្វង់អេកូឡូស៊ីសេដ្ឋកិច្ចនេះទេ ទើបអាចជំរុញឲ្យមានការរីកចម្រើនជាពហុបក្ស និងប្រសើរឡើងសម្រាប់អនាគតកាល ។

លោកបានបង្ហាញថា ក្រុមហ៊ុន នឹងបន្តប្រកាន់ខ្ជាប់ គោលជំហដើមរបស់ខ្លួនជានិច្ច ដោយពាំនាំមកនូវឱកាសរួមសហការធុរកិច្ចនានា សម្រាប់រាជធានីភ្នំពេញ និងអ្នកវិនិយោគគ្រប់វិស័យ ហើយនឹងមិនធ្វើឲ្យដៃគូសហការ ដែលជឿទុកចិត្តខកបំណងឡើយ ។ ខណៈនេះស្វាគមន៍បណ្ដាពាណិជ្ជករ ម្ចាស់ជំនួញ និងអ្នកវិនិយោគមកពីជុំវិញ សកលលោក ឲ្យចូលរួមក្នុងសម្ព័ន្ធពាណិជ្ជករ ដើម្បីរួមដៃគ្នាទទួលជ័យជំនះដ៏មហាសាល ៕

To Top