នយោបាយ

លោក សុខ ឥសាន ៖ ការធ្វើបាតុកម្ម នៅកូរ៉េ មិនប៉ះពាល់កិច្ចការងារ របស់រាជរដ្ឋាភិបាលឡើយ

ភ្នំពេញ ៖ ក្នុងនាមជាអ្នកនាំពាក្យ ឲ្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានថ្លែងអះអាងថា ការធ្វើបាតុកម្ម ប្រឆាំងកម្ពុជា របស់ពលករខ្មែរ នៅកូរ៉េខាងត្បូង មិនប៉ះពាល់អ្វីដល់ការងារ របស់រាជរដ្ឋាភិបាលកម្ពុជាឡើយ ព្រោះជាសំឡេងភាគតិច បើប្រៀបធៀប នឹងប្រជាជនកម្ពុជាមួយនគរ មានប្រមាណជា១៦លាននាក់ ។

លោក សុខ ឥសាន បានលើកឡើង តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ទោះបីក្រុមប្រតិកិរិយា ខិតខំបំបោងសំឡេង បាតុកម្មប្រឆាំងប្រមុខរារដ្ឋាភិបាលកម្ពុជា យ៉ាងណាក៏ដោយ ក៏បាតុកម្មលើកនេះ នៅតែគ្មានបានការដដែល ។

លោកថា តែផ្ទុយទៅវិញ ការធ្វើបាតុកម្មប្រឆាំង អ្នករកទីផ្សារការងារឲ្យ គឺជាទង្វើអត្តឃាដខ្លួនឯង ។

អ្នកនាំពាក្យបក្សកាន់អំណាចបញ្ជាក់ថា “ការធ្វើបាតុកម្មរបស់យុវជន បែកបាក់នៅកូរ៉េខាងត្បូង ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ជារឿងធម្មតា នៅក្នុងសង្គមប្រជាធិបតេយ្យសេរី តែសំឡេងភាគតិចគ្មាន បានការអ្វីឡើយ មិនប៉ះពាល់ដល់កិច្ចការ របស់រាជរដ្ឋាភិបាលកម្ពុជាទេ” ៕

To Top