នយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា ទទួលជួបអគ្គនាយិកាអង្គការ អន្តរជាតិ ហ្វ្រង់កូហ្វូនី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រី Louise Mushikiwabo អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ។

សូមរំលឹកថា តបតាមការអញ្ជើញ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អគ្គលេខាធិការ នៃអង្គការ អន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) បានអញ្ជើញមកបំពេញ ទស្សនកិច្ច ផ្លូវការនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែ ធ្នូ ឆ្នាំ ២០១៩ ៕

To Top