ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញ មុខសញ្ញា ចោរលួចសកម្ម ចំនួន២នាក់!

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញមុខសញ្ញាចោរលួចសកម្មចំនួន០២នាក់ ដែលសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់។

១- ឈ្មោះ រឹម គឹមហុង បានធ្វើសកម្មភាពលួចយក ម៉ូតូ០១គ្រឿង    ម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1X-3391 ដែលគេចតមុខផ្ទះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅម្តុំផ្សារស្ទឹងមានជ័យថ្មី ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ហើយត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យធ្វើការឃាត់ខ្លួន។

២- ឈ្មោះ ស៊ីម ឆារ៉ាត់ ហៅឆា ភេទប្រុស អាយុ ២៦ឆ្នាំ រួមនឹងបក្ខពួក០២នាក់ទៀត(រត់គេចខ្លួន) បានធ្វើសកម្មភាព ផ្លោះរបងចូលក្នុងផ្ទះជួលរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩  ក្នុងគោលបំណងលួចម៉ូតូ នៅចំណុច បន្ទប់ជួល ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ហើយត្រូវបាន កម្លាំងមូលដ្នានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន។

ជនសង្ស័យបានសារភាពថា ពួកគេតែងតែផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋដើម្បីរើសអេតចាយនិងលួចកងម៉ូតូដែលទុកចោល ក្រៅផ្ទះជាញឹកញាប់ ហើយធ្លាប់ត្រូវបានប្រជាពលរដ្ឋចាប់បាន០២ដងមកហើយ តែត្រូវបានម្ចាស់ផ្ទះអប់រំណែនាំនិងដោះលែងវិញ ទើបពួកគេមិនរាងចាលនៅតែបន្តដើរលួចដូចដើម តែលួចលើកនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ លែងបានរួចខ្លួនដូចលើកមុនៗទៀតហើយ៕

To Top