នយោបាយ

នាយករដ្ឋមន្រ្តីសរសើរ លោក ជា ប៉ូច អតីតតំណាងរាស្រ្ត CNRP ថា កំពុងរកស៊ីជួញដូរដីធ្លី មានជីវភាពធូរធារ (វីដេអូ)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានកោតសរសើរលោក ជា ប៉ូច អតីតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ(CNRP)ថា កំពុងរកស៊ីជួញដូរដីធ្លីមានជីវភាពធូរធារ ហើយរស់នៅយ៉ាងសុខសប្បាយ ព្រមជាមួយកូនស្រី ដែលជាប់និទ្ទេសA កាលពីប៉ុន្មានកន្លងមកនេះ ។

សម្តេចថា កូនស្រីលោក ជា ប៉ូច ក៏កំពុងសិក្សានៅបរទេសដែរ ហើយលោកក៏បានចេញ-ចូល ទៅលេងកូនស្រីជាប្រចាំផងដែរ ដោយមិនខ្វល់ពីអ្វីទាំងអស់។

ចំណុចនេះសម្តេច បានសរសើរបន្តថា លោក ជា ប៉ូច ខុសពីអតីតមន្រ្តីបក្សប្រឆាំងផ្សេងទៀត ដែលមិនធ្វើអ្វីចាំតែរិះគន់ និងវាយប្រហារ មកលើរាជរដ្ឋាភិបាល ៕

To Top