កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០១៩ បានចុះពិនិត្យ និងសិក្សាតាមតំបន់ដងទន្លេ ក្នុងស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្រីសន្ធរ ដើម្បីរកវិធានការទប់ស្កាត់បង្ការ កុំឱ្យមាន ការបាក់ស្រុតច្រាំងទន្លេធ្ងន់ធ្ងរ ដូចឆ្នាំកន្លងទៅទៀត។
បើតាមមន្ត្រីរដ្ឋបាល សាលាខេត្តកំពង់ចាមឲ្យដឹងថា បន្ទាប់ពីបានទទួលបទពិសោធ ន៍នៃការបាក់ច្រាំងទន្លេយ៉ាង ធ្ងន់ធ្ងរនាឆ្នាំកន្លងទៅ ទើបថ្ងៃនេះ បានធ្វើការចុះពិនិត្យសិក្សាស្រាវជ្រាវ នៅតាមតំបន់ជួរដងទន្លេ ក្នុងគោលបំណងដើម្បីរិះរកវិធានការធ្វើ ការទប់ស្កាត់ កុំឲ្យមានការបាក់ច្រាំងទន្លេធ្ងន់ធ្ងរ ដូចឆ្នាំកន្លងទៅនោះទៀត ។
ស្ថិតក្នុងដំណើរចុះពិនិត្យ និងសិក្សាតាមតំបន់ដងទន្លេនេះ លោកអភិបាលខេត្ត តែងតែបានជួបសំណេះសំណាល យ៉ាងជិតស្និទ្ធជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះផងដែរ ដើម្បីស្វែង យល់អំពីសុខទុក្ខ ដូចជាការរស់នៅ និងការប្រកបមុខរបររបស់ បងប្អូនប្រជាពល រដ្ឋ តាមតំបន់ជួរដងទន្លេនៃស្រុកទាំងបីនេះ ៕