ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យសិស្សានុសិស្សខិតខំសិក្សា ដើម្បីអនាគតខ្លួន និងអភិវឌ្ឍប្រទេសជាតិ

កំពង់ចាម ÷អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងជំរុញឱ្យសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន អនាគតក្រុមគ្រួសារ ក៏ដូចជាជួយ អភិវឌ្ឍប្រទេសជាតិផងដែរ ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះ
នៅព្រឹកថ្ងៃទី ២៥ខែធ្នូ ឆ្នាំ ២០១៩ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងបរិវេណសាលាបឋមសិក្សាឧត្តរ ក្នុងក្រុងកំពង់ ចាម ខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្នុងខណៈដែលប្រទេសកម្ពុជាយើង កំពុងតែមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹក នាំរបស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី ៦ នេះ បានជ្រើសយកកត្តាធនធានមនុស្ស គឺជាកត្តាចម្បង នៃយុទ្ធសាស្ត្រចតុកោណ ក្រៅពី ទឹក.ភ្លើង. និងផ្លូវថ្នល់ ។ ដូច្នេះយើង ត្រូវចាំបាច់ទាមទារ ឲ្យមានការចូលរួមទាំងអស់គ្នា ទាំងការខិតខំរបស់បង្រៀនរបស់ លោកគ្រូ-អ្នកគ្រូ ក៏ដូចជាការខិតខំសិក្សា របស់សិស្សានុសិស្ស ផងដែរ ដើម្បីប្រែក្លាយខ្លួន ទៅជាទំពាំងស្នងឫស្សីយ៉ាងពិតប្រាកដ ដើម្បីអនាគតរបស់ខ្លួនរ បស់គ្រួសារ និងឈានទៅអភិវឌ្ឍន៍សង្គមជាតិរបស់យើង ឲ្យកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត ។

ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាម លោក លី ម៉េងសាន ឲ្យដឹងផងដែរថា សមិទ្ធផលដែលបានកំពុងតែសម្ពោធ ដាក់ឱ្យប្រើប្រាស់នេះ គឺត្រូវបានដឹកនាំកសាងដោយលោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម រួមជាមួយនិងសប្បុរសជនក្នុងនោះមាន លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម និងខេត្តមណ្ឌលគីរី និងលោក ជំទាវ បានជួយកសាងខ្លោងទ្វារសាលា និងរូបសំណាកព្រះបាទជ័យវរ្ម័មន្ទី៧ អស់ទឹកប្រាក់ចំនួន ៥,៥៥០$។

លោក ហ៊ន់ ស៊ាងហុង និងអ្នកស្រី ហេង ច័ន្ទបុប្ផា បានជួយជួសជុលអគារ ១ខ្នង ចំណាយទឹកប្រាក់អស់ ចំនួន ៥,០០០$ ។ លោក យូ ទី និងភរិយា បានកសាងរូបសំ ណាកសម្តេចព្រះសង្ឃរាជ សម្តេច ជួន ណាត អស់ទឹកប្រាក់ចំនួន ៤,៨០០, ០០០រ លោក សយ ស៊ា និងភរិយា បានកសាងរូបសំណាក ក្រមង៉ុយ អស់ទឹក ប្រាក់១,២០០,០០០៛ លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំ និងភរិយា ជួយចាក់សាប ចំណាយទឹកប្រាក់អស់ចំនួន ២,០០០,០០០៛ លោកស្រី សាន់ សុផាន់ណារ័ត្ន និងស្វាមី ឧបត្ថម្ភទិញកាមរ៉ា ៤០០$ និងលាបអគារចំនួន ៤.០០០.០០០៛ ថវិកាសប្បុរសជនក្រាលការ៉ូឡា ចំណាយទឹកប្រាក់អស់ចំនួន ១,៣៣៥$ និង ១៣,៤១៦, ០០០ រថវិកាសប្បុរសជន សង់រោងរង់ចាំនៅខាងមុខសាលា ចំណាយទឹកប្រាក់អស់ចំនួន ៤២០$ និង ៧២០,០០០៛ ផងដែរ៕

To Top