ព័ត៌មានជាតិ

ឆ្លងផ្លូវមិនប្រយ័ត្ន យុវជន ២នាក់ ត្រូវរថយន្តបុកស្លាប់

ភ្នំពេញ : ការធ្វេសប្រហែស ក្នុងការបើកបរ យុវជន២នាក់ ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្ដបុកស្លាប់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិកែឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1590 បានបុកម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1W-7115 បើកបរដោយឈ្មោះ នៅ សុភឿន ភេទប្រុស អាយុ ២១ឆ្នាំ មានអ្នករួមដំណើរឈ្មោះ ស៊ីម គឹមហេង ភេទប្រុស អាយុ ១៦ឆ្នាំ អ្នកទាំង ២នាក់រស់នៅភូមិរលាំងកែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កបានចុះរត់គេចខ្លួន បាត់ស្រមោល ហេតុការណ៍នោះ ត្រូវបានសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាល រដ្ឋបាលត្រពាំងគង ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់បន្ត ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top