ព័ត៌មានជាតិ

ប្រទះឃើញសពនារី ទាំងអាក្រាតកាយ សង្ស័យឃាតកម្ម រំលោភសម្លាប់

ភ្នំពេញ ៖ នារីរងគ្រោះម្នាក់ ដែលមានវ័យ ប្រមាណជាង២០ឆ្នាំ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ ទាំងអាក្រាតកាយ នៅព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចវាលល្ហល្ហេវ មួយកន្លែង ចំពីក្រោយផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា សពនារីវ័យក្មេងម្នាក់ អាយុជាង២០ឆ្នាំ បានដេកផ្កាប់មុខ អាក្រាតកាយ ដោយនៅជាប់នឹងខ្លួន មានតែអាវទ្រនាប់ ពណ៌ស និងខោលីអូ ពណ៌ត្រួយចេក នៅចុងជើងដោយឡែក សម្លៀកបំពាក់ ខាងក្រៅ គឺ មិនមាននៅកន្លែងកើតហេតុនោះឡើយ ចំណែកនៅត្រង់. កមានខ្សែអង្រឹងមួយខ្សែ ដែលឃាតក បានចងរឹតបំពង់ក ទៅខាងក្រោយ ដើម្បីសម្លាប់។

បើតាមការបំភ្លឺ ពីស្ត្រីម្នាក់ ដែលជាកម្មករ សាងសង់ នៅក្បែរកន្លែងកើតហេតុ គឺ បានរៀបរាប់ថា កាលពីវេលា ម៉ោងប្រមាណ៩និង៣០នាទី យប់ថ្ងៃទី២៩ គេបានឃើញ មនុស្ស ប្រុស/ស្រី ២នាក់ បានឌុបម៉ូតូគ្នា មកអង្គុយលេង នៅត្រង់ចំណុចកើតហេតុ ដែលគេសន្និដ្ឋានបានថា ពួកគេទាំង២អាច មានការរួមភេទ ជាមួយគ្នាថែមទៀតផង។

ប្រភពដដែល បានបន្តថា លុះមួយសន្ទុះ ក្រោយមក ក៏ ស្រាប់តែឮសំឡេង ឈ្លោះប្រកែកគ្នា ហើយទំនង ជាខាងស្រី វាយបាន ជាមានសំឡេងខាងប្រុសស្រែក ប៉ុន្តែមិនយូរប៉ុន្មាន ក៏ ស្រាប់ តែមានរថយន្តមួយគ្រឿង មិនស្គាល់ ម៉ាកដោយមានក្រុម យុវវ័យ ប្រមាណ៣ នាក់ បានមកដល់ រួចក៏ស្ងាត់ ត្រឹមនឹងតែម្តងទៅ។

លុះ នៅវេលា ម៉ោង១០ព្រឹក មាន កម្មករសំណង់ មួយក្រុម បានមើល ពីចម្ងាយទៅឃើញ មានរថយន្ត ១គ្រឿង ម៉ាក RX 300 ពណ៌ ខ្មៅ ១ គ្រឿង បាន បើកកាត់ តាមចំណុចកើតហេតុ ដោយ រថយន្តនោះ មានការបង្អង់ ល្បឿន នៅ ទីនោះផង រួចក៏ បើកចេញទៅទិសខាងជើង បាត់ទៅ លុះ ពេលដែលកម្មករសំណង់ម្នាក់ ជិះម៉ូតូទៅផ្សារភូពុយ ដើម្បីទិញម្ហូប ដោយបាន ជិះកាត់ តាមនឹង ក៏បាន ប្រទះឃើញសពនារី រងគ្រោះ ទើប មានការឆោឡោ ឡើង តែម្តង។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងស្វែងរកជនដៃដល់ យកមកផ្ដន្ផ្ដន្ទាទោសតាមច្បាប់៕

To Top