ភ្នំពេញ៖ តាមរយៈការជួបសម្ភាសផ្ទាល់ជាមួយ លោក ណុយ សុខណេម ដែលជាអ្នកឈ្នះរង្វាន់ឡានទំនើប Porsche Macan ស៊េរីចុងក្រោយបំផុត ពីស្រាបៀរកម្ពុជាដំបូងគេ បានរៀបរាប់ដំណើរ ដើមទងយ៉ាងដូច្នេះថា «ថ្ងៃឆ្លងឆ្នាំ ខ្ញុំនិងបងប្អូនថ្លៃ ៣នាក់ទៀត បានទិញស្រាបៀរកម្ពុជា កន្លះកេស ពីតូបមួយក្បែរផ្ទះ ដើម្បីជប់លៀង បន្ទាប់ពីចេញពីម៉ោងធ្វើការ ដើម្បីអបអរសាទរយប់ឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី ស្រាប់តែសំណាងអី ក៏ឈ្នះបានរង្វាន់ឡានទំនើប ខាងលើតែម្តង»។
លោកបន្តទៀតថា «កន្លងមកខ្ញុំឃើញគេឈ្នះរង្វាន់ ៤០លានរៀល ពីស្រាបៀរកម្ពុជា ផ្សាយពេញទូរទស្សន៍ ចំណែកខ្ញុំវិញផឹកកម្ពុជា តាំងពីណាពីណីមក ឈ្នះតែរង្វាន់ ១កំប៉ុង ២កំប៉ុង ហើយខ្ញុំតែងគិតថារង្វាន់ធំ គេទុកអោយតែគ្នាគេទេ ដល់តែត្រូវខ្លួនឯងអីចឹង បានដឹងថា អូ! រង្វាន់ធំពិតជាមាន សម្រាប់គ្រប់គ្នាមែន»។
លោកក៏បានប្រាប់ពីអ្វី ដែលលោកនិយាយមុន គាស់ក្រវិលកំប៉ុងរង្វាន់នោះដែរថា «ខ្ញុំនិយាយលេងជាមួយបងថ្លៃខ្ញុំថា បើគាស់ឈ្នះរង្វាន់ឡាន ទំនើបមែននោះ យើងនឹងចែកគ្នាស្មើរ រួចហើយខ្ញុំ ក៏គាស់កំប៉ុងឆាច់មក ហើយអ៊ុតមើលរង្វាន់ ក៏ស្រាប់តែឃើញ រូបឡានមែនទែន លើក្រវិលកំប៉ុង ខ្ញុំក៏នៅស្ងៀមមួយសន្ទុះ ដោយរក្សាទឹកមុខស្មើ ហើយមួយភ្លែតក្រោយមក ទើបខ្ញុំក្រោកឈរឡើង ស្រែកហ៊ោរខ្លាំងតែម្តង ហើយបងប្អូនថ្លៃ៣នាក់ទៀត ដែលអង្គុយជាមួយគ្នា ក៏ក្រោកឈរ ស្រែកហ៊ោដែរ ខណៈដែលពួកគេមិនទាន់បានឃើញ រង្វាន់លើក្រវិលកំប៉ុងផង ក្រោយមកទើបសុំមើលក្រវិលកំប៉ុង ដែលត្រូវរង្វាន់ដែរ»។
សូមបញ្ជាក់ផងដែរថា រង្វាន់រថយន្តទំនើប Porsche Macan ស៊េរីចុងក្រោយបំផុត ពីស្រាបៀរកម្ពុជា មានចំនួនសរុប ១២ គ្រឿងសម្រាប់ឆ្នាំ ២០២០ នេះ ដូច្នេះនៅសល់រង្វាន់ធំ ជាងគេបំផុតនេះ ចំនួន ១១ គ្រឿងទៀត សម្រាប់អតិថិជនបន្ទាប់៕ ពិសាដោយការទទួលខុសត្រូវ!