ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ អគ្គិសនីកម្ពុជា (EDC) នឹងធ្វើការសាកល្បងបញ្ជូនចរន្ដអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល ឆ្លងកាត់តាមខ្សែបញ្ជូននេះ ដើម្បីឈានទៅផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដា រួមមាន ៖ ខេត្តកោះកុង កំពង់ស្ពឺ កណ្ដាល និងរាជធានីភ្នំពេញ ។
យោងតាមសេចក្ដីជូនដំណឹងរបស់ EDC នៅថ្ងៃទី២៩ ខែមករា នេះ ថា «ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុកើតឡើង ដោយសារការបញ្ជូនចរន្ដអគ្គិសនី តាមបណ្ដាញតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល និង៥០០គីឡូវ៉ុល សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមគន្លងខ្សែ បណ្តាញបញ្ជូនក្នុងទឹកដី នៃខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន ដោយហាមប៉ះពាល់ និងឡើងបង្គោល ជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត»៕