ភ្នំពេញ ៖ ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជា២០ថ្ងៃ មន្រ្តីប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត បានចែកម៉ាស់ ដល់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ ចំនួន ៣៦៩,៨៥០ ម៉ាស់។
ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៨ កុម្ភៈថា «ចំនួនម៉ាស់ដែលប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ចែកជូនភ្ញៀវជាតិ និងអន្តរជាតិ ចាប់ថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ មានចំនួន ៣៦៩,៨៥០ ម៉ាស់ សូមអគុណបងប្អូនទុកជាមុន!»៕