ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីបញ្ជាក់ជំហរកម្ពុជាថា មិនបោះបង់ចោលអាមេរិក និងអឺរ៉ុប ឬចាប់យកចិនតែមួយនោះទេ (វីដេអូ)

ជំហររបស់កម្ពុជា មិនបោះបង់ចោល អាមេរិក និងអឺរ៉ុប ឬចាប់យកចិន តែមួយនោះទេ

សម្ដេចតេជោ ៖ ជំហររបស់កម្ពុជា មិនបោះបង់ចោល អាមេរិក និងអឺរ៉ុប ឬចាប់យកចិន តែមួយនោះទេ

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ច័ន្ទ 24 កុម្ភៈ 2020

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបញ្ជាក់ជំហរសារជាថ្មីថា កម្ពុជាមិនបោះបង់ចោលអាមេរិក និងអឺរ៉ុប ឬចាប់យកចិនតែមួយនោះទេ គឺកម្ពុជាយកទាំងអស់ ដោយមិនរើសអើងប្រទេសណាមួយឡើយ។

ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសមួយ ជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗ ចុងក្រោយនៅថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោបានថ្លែងថា “ខ្ញុំមិនបានបោះបង់ចោលអាមេរិក ហើយ ខ្ញុំក៏មិនបានបោះចង់ចោលអឺរ៉ុបដែរ ខ្ញុំនៅទំនាក់ទំនងទាំងអស់ ជាមួយនឹងប្រទេសអឺរ៉ុប”។

សម្ដេចបន្តថា សហភាពអឺរ៉ុបEU មានបញ្ហាតែមួយគត់ជាមួយនឹងកម្ពុជា គឺរឿងEBA តែរឿងផ្សេងៗដូចជាៈ រឿងផ្ដល់ជាជំនួយផ្សេងៗ ក៏ដូចជាប្រាក់កម្ចីនានា នៅតែផ្ដល់ជូនកម្ពុជា ជាធម្មតាដដែល។

សម្ដេចបញ្ជាក់ថា ក្នុងខែមករា កន្លងទៅកម្ពុជា បាននាំចេញទំនិញ ទៅកាន់ បណ្ដាប្រទេសជាច្រើន នៅលើសាកលលោក មិនមែននាំចេញតែទៅកាន់ទីផ្សារចិននោះឡើយ។

ក្នុងឱកាសនោះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវ ឲ្យម្ចាស់រោងចក្រឬក្រុមហ៊ុនចិន កុំដករោងចក្រចេញពីកម្ពុជា ក្នុងពេលដែលកម្ពុជា ត្រូវបានផ្ដាច់ ប្រព័ន្ធអនុគ្រោះពន្ធ EBA នូវផ្នែកខ្លះ និងត្រូវជំរុញអ្នកវិនិយោគចិន មកកម្ពុជាបន្ថែមទៀត ជាពិសេសត្រូវបើកពង្រីកទីផ្សារ កាន់តែធំបន្ថែមទៀត ដើម្បីនាំទំនិញពីកម្ពុជា ចូលទីផ្សារចិនឲ្យបានច្រើន។

ជាមួយគ្នានោះដែរ សម្ដេចក៏បានស្នើ ដល់កូរ៉េខាងត្បូង ត្រូវពង្រីកទីផ្សារ ឲ្យកាន់តែធំទូលាយបន្ថែមទៀត ដល់កម្ពុជាផងដែរ៕ ដោយ៖ធី លីថូ

To Top