ព័ត៌មានជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាចុះបញ្ជីឲ្យ ក្រុមហ៊ុន៦ដើម្បីវិនិយោគ

ភ្នំពេញ៖ តបតាមសំណើសុំវិនិយោគ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជី ជាស្ថាពរដល់ក្រុមហ៊ុន៦។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជានៅថ្ងៃទី២៤ កុម្ភៈ។

ក្រុមហ៊ុនទាំង៦នោះរួមមាន៖

១- “ROYAL CAMBODIAN HOSPITAL CO., LTD”គម្រោងសាងសង់និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១.៥០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍តាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេកនិងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤៧៨លានដុល្លារនិងអាចបង្កើតការងារបានចំនួន ១.៥០០កន្លែង។

២- “ CHIP MONG RETAIL  CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១៣,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨២៩កន្លែង។

ផ្ទាំងពាណិជ្ជកម្ម

៣- “ANGKOR WILDLIFE & AQUARIUM CO., LTD” គម្រោងបង្កើតរមណីយដ្ឋានសេវាកម្មចម្រុះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ៧១,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។

៤- “CAMINA INDUSTRIAL TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារនិងអាចបង្កើតការងារបានចំនួន ១៦២កន្លែង។

៥- “V & J K DEVELOPMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៨,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៧០កន្លែង។

៦- “HAN WEI (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៧៦កន្លែង៕

To Top
×