ព័ត៌មានជាតិ

មន្ទីរសុខាភិបាលខេត្ត ជំរុញឲ្យមន្ទីរពេទ្យ មណ្ឌលសុខភាព គ្រប់បណ្តាស្រុក តាមដានយ៉ាងយកចិត្តទុកដាក់​ លើជំងឺឆ្លងវីរុសកូវិដ១៩

កោះកុង : លោកវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានថ្លែងឲ្យដឹងថា ក្រោយពីធ្វើតេស្តចេញជាលទ្ធផល ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញវិជ្ជមានវិរុសកូវិត១៩ បានកើតទៅលើ បុរសជនជាតិឥស្លាមម្នាក់ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិត្រើយកោះ ឃុំត្រើយកោះ សង្កាត់ដងទង់ ខេត្តកំពត បានចុះមកធ្វើការផ្សព្វផ្សាយ ពីសាសនាឥស្លាម នៅព្រះវិហារសាសនា ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោយពីធ្វើតេស្តពីវិទ្យាប៉ាស្ទ័រ បានរកឃើញវីរុសកូវិត១៩ បុគ្គលិកមន្ទីរពេទ្យ បានយកគាត់មកដាក់ក្នុងបន្ទប់១ ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីធ្វើការព្យាបាល និងធ្វើការពិនិត្យលើករណីនេះ និងរៀបចំពិធីការពារ កុំឲ្យជំងឺនេះរីករាល់ដាលបន្តទៀត។

លោកបានបន្តថា ការធ្វើតេស្តទៅបរុសជនឥស្លាមនេះ មានចំនួន៣នាក់ តែការធ្វើតេស្តចេញជាលទ្ធផល ពីវិទ្យាស្ថានប៉ាស្ទ័រវិជ្ជាមាន មានតែម្នាក់ទេ ហើយបុរស២នាក់អវិជ្ជាមាន តែស្ថិតក្នុងការតាមដាន របស់ក្រុមលោកគ្រូពេទ្យ ហើយឲ្យគាត់ស្នាក់នៅក្នុងបន្ទប់ របស់សាសនាឥស្លាម ក្នុងព្រះវិហារ ដោយមិនឲ្យគាត់ ចេញទៅណាមកណាឡើយ។

លោកបានបន្តថា ចំពោះបុរសជនជាតិឥស្លាមទាំង៣នាក់នេះ យើងរៀបចំឲ្យមានកន្លែងស្នាក់នៅ យ៉ាងសមរម្យ ដោយមានអាហារតាមសាសនា សាប៊ូប្រើប្រាស់ និងថ្នាំពេទ្យ យ៉ាងសមរម្យ ដោយមិនឲ្យគាត់ពិបាកឡើយ ហើយណែនាំគាត់ កុំឲ្យមានកង្វល់ គិតពីសុខភាពវិញ ហើយស្ថិតក្រោមការព្យាបាលគាត់ យ៉ាងយកចិត្តទុក្ខដាក់។

លោកបន្តថា ដោយមានការចង្អុរបង្ហាញ ពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អាជ្ញាធរខេត្ត លោកបានឲ្យមន្ត្រី របស់មន្ទីរសុខាភិបាល​គ្រប់បណ្តាស្រុកទាំងអស់ និងអំពាវរនាវឲ្យមន្ត្រីគ្រប់បណ្តាអង្គភាព ចូលរួមសហការគ្នា ហើយជូនដំណឹងភ្លាមៗ ដល់មន្ទីរសុខាភិបាល ឬមន្ទីរពេទ្យបង្អែក ឬក៏មណ្ឌលសុខភាព បើសិនមានពលរដ្ឋណាម្នាក់ ផ្តោតការសង្ស័យ ទៅសុខភាពរបស់ពួកគាត់។

លោកបានបញ្ជាក់ថា អ្វីដែលគួរឲ្យព្រួយបារម្យជាងគេ គឺជនជាតិខ្មែរឥស្លាម ពីព្រោះបុរសជាតិខ្មែរឥស្លាមទាំង៣នាក់ គាត់បានចុះផ្សព្វផ្សាយ ផ្នែកខាងសាសនា គឺមានការជួបជុំគ្នាច្រើនក្នុងព្រះវិហារ។

ប៉ុន្តែអ្វីដែលសំខាន់ បងប្អូនត្រូវចេះការពារខ្លួនឯង ពីបញ្ហាសុខភាព បើមានអ្វីប្រែប្រួលក្នុងខ្លួន ត្រូវមកមន្ទីពេទ្យ ដើម្បីពិនិត្យសុខភាព ពីជំងឺវិរុសកូវិត១៩នេះ វាកើតគ្រប់បណ្តាប្រទេស លើពិភពលោកហើយ មិនមែនតែកម្ពុជានោះទេ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃ មន្ទីរសុខាភិបាលបានធ្វើការបាញ់ថ្នាំ ដើម្បីបង្ការ ការឆ្លងរីករាលដាល វិរុសកូវិត១៩នេះផងដែរ៕

To Top