ព័ត៌មានជាតិ

ព្រឹកនេះរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត កែសម្រួលសមាសភាព សមាជិករដ្ឋាភិបាលថ្មី

ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០២០នេះ បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៦បោះឆ្នោតផ្តល់សេចក្តី ទុកចិត្តលើការតែងតាំង និងកែសម្រួលសមាភាព រាជរដ្ឋាភិបាល ។

សម័យប្រជុំរដ្ឋសភា ក្រោយមអធិបតីភាពសម្តេចពញ្ញាចក្រី ហេងសំរិនប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចក្រឡា និងសមា ជិករដ្ឋសភាសរុប១២១។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានលើកឡើង ក្នុងសម័យប្រជុំ ដោយបានស្នើសុំសម្តេចហេង សំរិនប្រធានរដ្ឋសភារៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពនៃរដ្ឋាភិបាលដូចជា៖

-តែងតាំងទេសរដ្ឋមន្ត្រី៖១លោក ចម ប្រសិទ្ធជាទេសរដ្ឋមន្ត្រី ២. លោក ហ៊ឹម ឆែម ជាទេស រដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ៣. លោក អង្គ វឌ្ឍានា ជាទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកម្មពិសេស៤. លោក ត្រាំង អ៊ីវតឹក ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស ៥. លោក ពេជ្រប៊ុន ធិនជាទេសរដ្ឋមន្ត្រីទទួលបន្ទុកពិសេស ។

-កែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រី៖១. លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២. លោក កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៣. លោក ជា វ៉ាន់ដេត ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរមនាគមន៍ ៤. ឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មតា និងសាសនា ៥. លោកព្រំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ ៕

To Top