ព័ត៌មានជាតិ

បញ្ជូនជនជាតិវៀតណាម ៣នាក់ ទៅតុលាការពាក់ព័ន្ធ ក្នុងករណីរក្សាទុក ជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ បញ្ជូនមកតុលាការខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ពាក់ពន្ធ័ក្នុងករណីរក្សាទុក ជួញដូរគ្រឿងញៀន និងកែឆ្នៃសារធាតុគីមីផ្សំខុសច្បាប់។

លោក កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានអោយដឹងថា អនុវត្តតាមបទបញ្ជា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំ លោកស្នងការនគរបាលខេត្ត កាលពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំដោយរូបលោក និងសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត រដ្ឋបាលក្រុងបាវិត និងស្ថិតក្រោមការសម្របសម្រូល ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា លោកស៊ន មុនី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរគ្រឿងញៀន និងកែឆ្នៃសារធាតុគីមីផ្សំខុសច្បាប់ចំនួន៣ទីតាំងផ្សេងគ្នា (ក្នុងនោះ) ទីតាំងទី១.នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត , ទីតាំងទី២.នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត និងទីតាំងទី៣ នៅចំណុចណ្ឋាគារសុបិនពិសេស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យជាមេខ្លោង និងបក្ខពួកចំនួន៣នាក់ ស្រី១នាក់ (ជាជនជាតិវៀតណាម) ទី១ មានឈ្មោះ ត្រឹង វឹកភូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម (ជាមេខ្លោង) ទី២ឈ្មោះ វ៉ូ ហរ័ធឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម និងទី៣ មានឈ្មោះ ង៉ូ ធីអៀងថាន់ ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិវៀតណាម ព្រមទាំងរឹបអូសវត្ថុតាង ដែលពាក់ព័ន្ធ ក្នុងបទល្មើសសរុបទាំង៣ទីតាំងរួមមាន: សារធាតុញៀនសរុបទម្ងន់ ១៤៩៥.៧១ (ក្នុងនោះ) មេតំហ្វេតាមីន(ICE) ទម្ងន់ ៦៧៣.៤៣ក្រាម។

អ៊ិចស្តាស៊ី (MDMA) ទម្ងន់៥៧០.៤៨ក្រាម
កេតាមីន(Ketamine) ទម្ងន់ ២៥១.៨០ក្រាម សារធាតុមិនទាន់ច្បាស់លាស់ ទម្ងន់២៤៤៩.៨២ក្រាម

សំភារៈ រថយន្ត៤គ្រឿង.ម៉ូតូ១គ្រឿង.ជញ្ជីងថ្លឹងថ្នាំ២គ្រឿង រួមនិងសំភារៈវេចខ្ចប់ ឧបរណ៍ជក់ ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀតផងដែរ៕

To Top