ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ពីខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានចាត់ឲ្យតំណាង នាំយកអង្ករចំនួន ២តោន និង គ្រឿងឧបភោគ បរិភោគជាច្រើនទៀត សម្រាប់ជាចង្ហាន់ ប្រគេនដល់ព្រះសង្ឃ ក្នុងវត្តគល់ទទឹង រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរ ព្រះតេជគុណព្រះគ្រូ គូ សុភាព ចៅអធិការវត្ត និគ្រោធវន័ គល់ទទឹង បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា ទៀ វិចិត្រ និង ក្រុមគ្រួសារ ពីខេត្តព្រះសីហនុទាំងអស់ នូវទឹកចិត្តសន្ធាច្រះថ្លា ដ៏មហាប្រសើរនេះផងដែរ ។
ព្រះគ្រូ គូ សុភាព ដែលជាមន្ត្រីសង្ឃមួយអង្គ ល្បីល្បាញខាងផ្តល់ឱវាទ អប់រំផ្លូវចិត្ត បានប្រសិទ្ធិពរ ជូនលោកឧកញ៉ា និងគ្រួសារ ទទួលបានកុសលផលបុណ្យ ចំពោះទានដ៍សប្បុរស សម្រាប់ជួយជាចង្ហាន់ព្រះសង្ឃ ក្នុងពេលកំពុង ការពារទប់ស្កាត់ ជំងឺកូវីដ១៩ ព្រះសង្ឃមិនបាន និមន្តបិណ្ឌបាត្រ៕