ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ថា ទីភ្នាក់ងារត្រួតពិនិត្យ និងការពារជំងឺ ដែលជាភ្នាក់របស់រដ្ឋសហព័ន្ធ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អាល្លឺម៉ង់ បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន១.៤៧៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៥៩.១១៩នាក់ ។
វិទ្យាស្ថាន Robert Koch Institute (RKI) ចំនួននៃអ្នកស្លាប់បានកើនឡើងដល់៦.២៨៨នាក់ កើនឡើង១៧៣នាក់ក្នុងអំឡុងពេលដូចគ្នា ។
ការឆ្លងជំងឺនៅក្នុងប្រទេសអាល្លឺម៉ង់ ខ្ពស់បំផុត ដោយមានអ្នកថ្មីជាង៦.០០០នាក់ បានឆ្លងជំងឺ ត្រូវបានគេកត់ត្រា នៅក្នុងតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ដោយវិទ្យាស្ថាន RKI ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា