ព័ត៌មានជាតិ

កម្ពុជា អាចនាំស្វាយទៅកាន់ទីផ្សារចិន ៥០ម៉ឺនតោន ជារៀងរាល់ឆ្នាំ

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា កម្ពុជា អាចនាំចេញផ្លែស្វាយដែលមានគុណភាពខ្ពស់ ចំនួន៥០ម៉ឺនតោន ទៅកាន់ទីផ្សារចិន ជារៀងរាល់ឆ្នាំ ហើយក៏អាចជំរុញ ការអភិវឌ្ឍវិស័យផលិតផល កសិកម្មនៅកម្ពុជា កាន់តែល្អប្រសើរ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ថា ផ្លែស្វាយកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារចិន ក្នុងពេលបន្តិចទៀតនេះ។ចិន-កម្ពុជា នឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ទីផ្សារចិន ដែល នឹងរៀបចំឡើង នាថ្ងៃទី ៩ ខែមិថុនា ខាងមុខនេះ នៅទីស្ដីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ស្ថានទូតបន្ដថា ផ្លែស្វាយកម្ពុជា ជាកសិផលម្យ៉ាងទៀត បន្ទាប់ពីផ្លែចេកដែលអាចត្រូវបាន អនុញ្ញាតនាំចេញទៅកាន់ទីផ្សារចិន។

ស្ថានទូតចិន បញ្ជាក់ថា «កម្ពុជាអាចនាំចេញផ្លែស្វាយ ដែលមានគុណភាពខ្ពស់ ចំនួន៥០ម៉ឺន តោន ទៅកាន់ទីផ្សារប្រទេសចិន ជារៀងរាល់ឆ្នាំ។នឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផល កសិកម្មក្នុងប្រទេសកម្ពុជា ឲ្យកាន់តែល្អប្រសើរ»៕

ដោយ ៖ អេង ប៊ូឆេង

To Top
×