ព័ត៌មានជាតិ

សម្ដេចតេជោ អបអរសាទរខួប៥៨ឆ្នាំ តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ ឲ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ ប្រាសាទព្រះវិហារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអបអរសាទរ ខួប៥៨ឆ្នាំ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចឲ្យកម្ពុជា ឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿង ប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឲ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិ លើប្រាសាទ ព្រះវិហារ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ថា «អបអរសាទរ ខួប៥៨ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឲ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិលើ ប្រាសាទព្រះវិហារ»។

សម្ដចតេជោបញ្ជាក់ថា សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ច យ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ រហូតដល់ បានចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ថ្ងៃ ៧កក្កដា ឆ្នាំ២០០៨៕

ដោយ ៖ អេង ប៊ូឆេង

To Top