ព័ត៌មានជាតិ

ក្រសួងការបរទេសចិន ចេញផ្សាយ សេចក្តីថ្លែងការណ៍ ជុំវិញករណី ដែលអាមេរិក ចុះហត្ថលេខា លើសេចក្តី ព្រាងច្បាប់ ស្តីពីគោលនយោបាយ សិទ្ធិមនុស្ស ជនជាតិ Uighur ឆ្នាំ២០២០ ឱ្យទៅជាច្បាប់

ប៉េកាំង៖ ក្រសួងការបរទេសចិន បានចេញផ្សាយ សេចក្តីថ្លែងការណ៍ជុំវិញករណី ដែលអាមេរិក បាន ចុះហត្ថលេខាលើ សេចក្តីព្រាងច្បាប់ស្តីពី គោលនយោបាយ សិទ្ធិមនុស្សជនជាតិ Uighur ឆ្នាំ២០២០ឱ្យ ទៅជាច្បាប់ដោយ គូសបញ្ជាក់ថា របស់ដែល ហៅ ថាសេចក្តីព្រាងច្បាប់នេះ បានមួលបង្កាច់ សភាពការណ៍ សិទ្ធិមនុស្ស នៅស៊ីនជាំងប្រទេសចិនវាយប្រហារយ៉ាង អាក្រក់ ចំពោះគោលនយោបាយប្រទេស ចិនពាក់ព័ន្ធនឹង ស៊ីនជាំង រំលោភ លើច្បាប់អន្តរជាតិនិងក្រម ជាមូលដ្ឋាននៃ ទំនាក់ទំនងអន្តរជាតិ ទាំង គឃ្លើន ជ្រៀតជ្រែកកិច្ចផ្ទៃក្នុងរបស់ប្រទេស ចិនយ៉ាងកម្រោល។ រដ្ឋាភិបាលនិងប្រជាជនចិន បានសម្តែង ការខឹងសម្បា យ៉ាងខ្លាំងនិងប្រឆាំង ជាដាច់ខាតចំពោះការនេះ ។

រាល់កិច្ចការ របស់ស៊ីនជាំងបានទប់ស្កាត់ដោយមានប្រសិទ្ធភាព នូវនិន្នាការកើនឡើង នៃ សកម្មភាពហិង្សានិងភេរវកម្ម ដែលបានគាំពារការ បង្រួបបង្រួមជាតិ និង សន្តិសុខ ជាតិ ក្នុងកម្រិតខ្ពស់បំផុត និងបានការពារ សិទ្ធិនិង ផល ប្រយោជន៍ ជាមូលដ្ឋានរបស់ ប្រជាជន គ្រប់ជនជាតិនៅ ស៊ីនជាំង។យើងដាស់តឿន ម្តងទៀត ឱ្យអាមេរិកកែតម្រូវ កំហុសរបស់ខ្លួនភ្លាមៗ

បញ្ឈប់ការ បំផ្លាញផលប្រយោជន៍របស់ប្រទេសចិន និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន តាមរយៈ សេចក្តីព្រាងច្បាប់ពាក់ព័ន្ធស៊ីនជាំ ង ដូចខាងលើនេះ ។

បើពុំនោះសោត ភាគីចិនមុខជានឹងតបតវិញ ជាដាច់ខាត ដល់ពេលនោះ អាមេរិក ត្រូវ រ៉ាប់រងផលវិបាក ទាំងស្រុង។

To Top