ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ ពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២២ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅកាន់ ក្រុមប្រឆាំងថា កុំមាក់ងាយសមត្ថភាព នៃការដឹកនាំរបស់ សម្ដេចឲ្យសោះ ខណៈក្នុងដំណាក់កាលកូវីដ១៩ មិនទាន់មានប្រជាជនកម្ពុជា ណាម្នាក់ស្លាប់ ដោយអត់បាយនោះទេ។
