ព័ត៌មានជាតិ

វិភាគ: កងទ័ពមីយ៉ាន់ម៉ា បន្តបង្ក្រាបពួកឧទ្ទាមផ្តាច់ ទឹកដីនៅរដ្ឋរ៉ាឃីន តែ UN បារម្ភពីសុវត្ថិភាព ជនស៊ីលវិល

បច្ចុប្បន្នភាព

កងកម្លាំងរដ្ឋាភិបាល របស់សហភាពមីយ៉ាន់ម៉ា នៅតែបន្តបង្ក្រាបលើពួកឧទ្ទាមផ្តាច់ទឹកដីនៅរដ្ឋរ៉ាឃីន ដែលមានឈ្មោះថា អារ៉ាកាន់ អាមី (Arakan Army) ដែលភាគច្រើនជាជនមូស្ល៊ីម រ៉ួហ៊ីយ៉ា និងធ្វើអោយប៉ះពាល់ដល់ជន ស៊ីវិលនៅក្នុងរដ្ឋនេះ ។

អង្គការសហប្រជាជាតិ បានអោយដឹងថា ជនមូស្ល៊ីរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួនចាប់តាំង ពីចុងសប្តាហ៍មុន ក្រោយពីទទួលដំណឹងពីប្រតិបត្តិការបង្ក្រាប លើចលនារបស់ពួកឧទ្ទាម​ អារ៉ាកាន់ អាមី នៅក្នុងរដ្ឋនេះ ។

ប្រព័ន្ធផ្សព្វផ្សាយ Myanmar Times បានចុះផ្សាយថា កងកម្លាំងរដ្ឋាភិបាលរបស់សហភាពមីយ៉ាន់ម៉ា បានចាត់ទុកពួកឧទ្ទាម អារ៉ាកាន់ អាមី ជាចលនាភេរវនិយម និងជាចលនាផ្តាច់ ទឹកដីនៃរដ្ឋរ៉ាឃីន អោយទៅជាតំបន់ស្វយ័តមួយនៅ លើទឹកដីមីយ៉ាន់ម៉ា ។

ប្រភពដដែល បានបន្តថា កងកម្លាំងរដ្ឋាភិបាលមិនបាន បង្ក្រាបលើជនស៊ីវិលស្លូតត្រង់នោះទេ ហើយក៏មិនធ្វើអោយ ប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋដែរ គឺកងកម្លាំងរដ្ឋាភិបាលបង្ក្រាមតែក្រុម ប្រដាប់អាវុធបះបោរតែប៉ុណ្ណោះ ។

ចំណែកអង្គការ សហប្រជាជាតិ បានអំពាវនាវអោយចាត់ វិធានការជាបន្ទាន់ ដើម្បីការពារសុវត្ថិភាព ជនស៊ីវិលស្លូតត្រង់ ដែលកំពុងទទួលរងនូវការ គំរាមកំហែងអាយុជីវិតរាល់ថ្ងៃ ដោយសារការបាញ់ផ្លោងកាំភ្លើងធំទៅ លើភូមិរបស់ប្រជាពលរដ្ឋ ។

សូមរំលឹកជូនថា កាលពីថ្ងៃទី១១ ខែធ្នូ ចុង ឆ្នាំ២០១៩កន្លងទៅនេះ លោកស្រី អ៊ុងសាន ស៊ូជី បានចូលសវនាការនៅតុលាការ ព្រហ្មទណ្ឌអន្តរជាតិម្តងរួចមកហើយ ដើម្បីតតាំងក្តីពីបទចោទប្រកាន់ មេដឹកនាំតាមព្រឹត្តិន័យរបស់សហភាពមីយ៉ាន់ម៉ា រូបនេះពីប្រល័យពូជសាសន៍ ។

លោកស្រី អ៊ុងសាន ស៊ូជី ដែលបានចូលសវនាការ នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវបានធ្វើឡើងទៅតាមការចោទប្រកាន់ របស់ប្រទេស ហ្កំប៊ី (Gambia) តំណាងអោយអង្គការសហប្រតិបត្តិការអ៊ីស្លាម ដែលមាន ៥៧ប្រទេស ជាសមាជិក ។

អង្គការសហប្រតិបត្តិការ អ៊ីស្លាម ដែលមានប្រទេសហ្កំប៊ីជា អ្នកតំណាង បានប្តឹងមេដឹកនាំសហភាពមីយ៉ាន់ម៉ា ទាំងស៊ីវិល និងយោធា ពីបទព្យាយាមបោសសំអាចជនជាតិភាគតិចនៅលើទឹកដីរបស់ខ្លួន និងអំពើប្រល័យពូជសាសន៍ ។

ដើមចមនាំអោយកើតរឿង

ដើមចមនាំ អោយកើតរឿង គឺដោយសារកងកម្លាំងរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងចាស់ដៃ ទៅលើចលនាប្រដាប់អាវុធអារ៉ាកាន់ អាមី (Arakan Army) នៅរដ្ឋ រ៉ាឃីន ដោយចោទប្រកាន់ចលនា នេះពីបទព្យាយាមដណ្តើមយករដ្ឋរ៉ាឃីន ។

ប្រតិបត្តិការបង្ក្រាបរបស់កងកម្លាំងរដ្ឋាភិបាល មីយ៉ាន់ម៉ាទៅលើចលនាប្រដាប់អាវុធ អារ៉ាកាន់ អាមី ត្រូវបានធ្វើឡើងកាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅ បណ្តាលអោយជនមូស្ល៊ីមរ៉ូហ៊ីងយ៉ាប្រមាណជាង ៧៣ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ។

នៅពេលបច្ចុប្បន្ននេះ ជនភៀសខ្លួនមូស្ល៊ីមរ៉ូហ៊ីង យ៉ាទាំងជាង៧៣ម៉ឺននាក់ នៅតែបន្តរស់នៅក្នុងប្រទេសបង់ក្លាដែសនៅឡើយ ក្រោយការទំនុកបម្រុងពីអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលបង់ក្លាដែសផ្ទាល់ ដោយមិនទាន់បានវិលត្រឡប់ទៅកាន់មីយ៉ាន់ម៉ាវិញទេ ។

ប្រមុខដឹកនាំរបស់ប្រទេសបង់ក្លាដែស និងសហភាពមីយ៉ាន់ម៉ា បានជួបពិភាក្សាគ្នាចំនួន២លើករួចមកហើយ ក្នុងការធ្វើមាតុភូមិនិវត្តជនភៀសខ្លួនមូស្ល៊ីមរ៉ូហ៊ីងយ៉ាទៅកាន់មីយ៉ាន់ម៉ាវិញ ប៉ុន្តែកិច្ចពិភាក្សាគ្នានោះមិនទទួលបានលទ្ធផលអ្វីទេ​ ។

សន្និដ្ឋាន៖ តើហេតុអ្វីបានជាកងទ័ពមីយ៉ាន់ម៉ាបង្ក្រាបជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា?

 មូលហេតុដែលនាំអោយកង កម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា បង្ក្រាបជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា នៅរដ្ឋ រ៉ាឃីន គឺដោយសារជនមូស្ល៊ីមរ៉ូហ៊ីងយ៉ានៅក្នុង រដ្ឋនេះ បានបង្កើតចលនាប្រដាប់អាវុធមួយ ដែលមានឈ្មោះថា Arakan Rohingya Salvation Arm (ARSA) ។

 ARSA មានន័យថា កងទ័ពរំដោះជន មូស្ល៊ីមរ៉ូហ៊ីងយ៉ា​អារ៉ាកាន់ ដែលចលនាប្រដាប់អាវុធនេះ បានប្រកាសខ្លួនឯងចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧កន្លងទៅក្នុងរយៈពេលជាងមួយខែ មុនពេលកងកម្លាំងរដ្ឋាភិបាល មីយ៉ាន់ម៉ាចាប់ផ្តើមបង្ក្រាប ដោយចលនាប្រដាប់អាវុធនេះ បានវាយប្រហារលើប៉ុស្តយាមរបស់ទាហានរដ្ឋាភិបាលនៅតាមព្រំដែន ។

ផលប៉ះពាល់

បើតាមប្រមុខដឹកនាំយោធាមីយ៉ាន់ម៉ា បាននិយាយថា ផលប៉ះពាល់ដែលកើតចេញពីកងទ័ពរំដោះជនមូស្ល៊ីមរ៉ូហ៊ីងយ៉ាអារ៉ាកាន់ (ARSA) គឺអសន្តិសុខនៅមីយ៉ាន់ម៉ា និងនៅក្នុងតំបន់អាស៊ីនៅពេលខាងមុខ ដោយសារអំពើភេរវកម្ម ។

ARSA ត្រូវបានជួយឧបត្ថម្ភដោយក្រុមអ្នកកាន់សាសនាអ៊ីស្លាម ដែលជាអ្នកមាននៅក្រៅប្រទេស ហើយជាគោលដៅ រដ្ឋ រ៉ាឃីន នេះជាទីតាំងហ្វឹកហ្វឺនក្រុមភេរវជនដើម្បីវាយប្រហារភេរវកម្មនៅក្នុងតំបន់ និងនៅជុំវិញពិភពលោក ។

គោលបំណងរបស់ ARSA គឺវាយប្រហារជាមួយ កងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីបំបែករដ្ឋ រ៉ាឃីន ជារដ្ឋស្វយ័តមួយ គ្រប់គ្រងដោយជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា ដែលមានប្រជាជនសរុបប្រមាណជាងមួយលាននាក់ ៕ ដោយះ អ៊ិន ជិន

To Top