ភ្នំពេញ ៖ ក្នុងឱកាសលោក កឹម សុខា ចុះទៅកំសាន្ត នៅចំការខេត្តត្បូងឃ្មុំ និងកំពង់ចាម នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ លោកបានរំលឹក ពីអតីតកាលថា លោកបានធ្លាប់ផឹកទឹកស្រះ និងងូត ព្រមទាំងបោកគក់ នៅជាមួយគ្នាទៀតផង។
នេះបើតាមហ្វេសប៊ុក លោក មុត ចន្ថា មនុស្សជំនិតរបស់លោក។
លោកថា អ្នកដឹកនយោបាយ និងកសិករ ចេញមកពីប្រភពតែមួយ អ្នកនយោបាយ អ្នកដឹកនាំ បញ្ញវន្ត មន្ត្រីរាជការគ្រប់ប្រភេទ ពាណិជ្ជករ អ្នកមាន មហាសេដ្ឋី ស្ទើរតែមានប្រភពពីប្រជាកសិករ បើមិនទាំងអស់ ក៏ភាគច្រើនដែរ។
លោកប្រធាន កឹម សុខា មានប្រសាសន៍ថា “លោកធ្លាប់ជាកូនកសិករពុំមាន ទឹកម៉ាស៉ីនផឹកទេ ដែលលោកត្រូវ ផឹកទឹកស្រះដែលងូត និងបោកគក់ នៅជាមួយគ្នា”៕






