កោះកុង ៖ ក្នុងពិធីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាក្រុង ខេមរភូមិន្ទ ក្នុងការរៀបចំឡើង របស់រដ្ឋាបាល ក្នុងខេមរភូមិន្ទ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានក្រុមប្រឹក្សាក្រុង លោក ឈេង សុវណ្ណដា អភិបាលក្រុង អភិបាលរងក្រុង លោកចៅសង្កាត់ទាំង៣ និងវាគ្មិន រួមទាំងប្រជាពលរដ្ឋទាំង៣ សង្កាត់ផងដែរ ។
ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ទាំង៣សង្កាត់ បានលើកឡើងពីផលលំបាក ក្នុងមូលដ្ឋាន របស់គាត់នាពេលរដូវ វស្សានេះពួកគាត់សំណូមពរ ឲ្យអាជ្ញាធរជួយដោះស្រាយ រាល់បញ្ហាផ្លូវប្រព័ន្ធលូ ភ្លើងនិងអនាម័យបរិស្ថានសម្រាម ទាំងនេះ គឺគាត់ចង់បានក្នុងគោល ការមូលដ្ឋានរបស់គាត់ ដើម្បីហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យបរិស្ថាន ដើម្បីសុខភាព និងការទាក់ទាញផ្នែកវិស័យ ទេសចរណ៍ ក្នុងដំណើរកំសាន្ត របស់ភ្ញៀវជាតិ អន្តរជាតិចូលមកកំសាន្ត។
លោក ឈេង សុវណ្ណដា អភិបាលក្រុង បានថ្លែងថា សំណើររបស់ប្រជាពលរដ្ឋ ទាំង៣សង្កាត់មិនខុសគ្នាទេ គាត់សំណើសុំផ្លូវប្រព័ន្ធលូ ការធ្វើអនាម័យបរិស្ថាន ក្នុងមូលដ្ឋានរបស់គ្នានោះ លោកបានទទួលយកសំណើ របស់ពួកគាត់ទាំងអស់ ហើយលោកធ្វើការអភិវឌ្ឍន៍ ជូនគាត់គ្មានរាថយឡើយ ព្រោះនេះជាកាតព្វកិច្ច របស់អាជ្ញាធរ ។
លោកអភិបាល បានថ្លែងបន្តថា ក្នុងសង្កាត់របស់ក្រុងទាំង៣ សង្កាត់ដងទង់ សង្កាត់ស្មាច់មានជ័យ សង្កាត់ស្ទឹងវែង ក្រុមការងាររួមទាំងស្ថាប័ណ្ណមន្ទីរ ដែលពាក់ព័ន្ធបានចុះអនុវត្តន៏ សិក្សាផ្លូវបេតុងជាច្រើនខ្សែ បានប្រហែល៨០% ហើយៗ មានគុណភាពគ្រប់លក្ខណៈស្តង់ដា បច្ចេកទេសទៀតផង ហើយសល់មួយចំនួនតូច ដែលលោកកំពុងរៀបចំ និងសិក្សាបន្តពីបញ្ហាប្រពន្ធផ្លូវទឹក និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ដែលរស់ក្បែរផ្លូវក្នុងការដោះស្រាយ ឲ្យគាត់បានយល់កាន់ច្បាស់ ក្នុងការស្ថាបនាផ្លូវដាក់ប្រព័ន្ធនិមួយៗ កុំមានការធ្វើហើយធ្វើទៀត នាំខាត់បង់ថវិការដ្ឋ និងពេលវេលារបស់បងប្អូន ក្នុងការធ្វើចរាចរ ។ ហេតុដូច្នេះយើងត្រូវសិក្សាឲ្យបានស៊ីជម្រៅ ហើយពន្យល់គាត់ឲ្យយល់កាន់ច្បាស់ ដើម្បីឲ្យប្រព័ន្ធផ្លូវទឹកហូរ បានលឿនទំហ៑ំផ្លូវបានធំ អាចធ្វើចរាចរទៅមកបានស្រួល ដូច្នេះហើយ សូមបងប្អូន ចូលរួមទាំងអស់គ្នា ក្នុងការលើកកំពស់ ក្នុងការស្ថាបនាផ្លូវ ក្នុងមូលដ្ឋានបានល្អ ហើយចំពោះអនាម័យបរិស្ថាន សូមបងប្អូនវិចខ្ចប់ឲ្យត្រឹមត្រូវ ងាយស្រួលក្រុមហ៊ុនដឹកជញ្ជូនកុំបោះចោល ពាសវាលពាកាល នាំឲ្យខូចអនាម័យបរិស្ថាន ។
លោកបាន បញ្ជាក់ថា ក្រោយពីក្រុមការចុះសិក្សា នៅគម្រោង ដែលប្រជាពលរដ្ឋ ដាក់សំណើ មកក្នុងវេទិកាផ្សាយនេះ ក្រុមការងារនិងចុះសិក្សា និងរងចាំថវិកាខេត្ត ឬថ្នាក់ជាតិធ្លាក់មក យើងធ្វើជូនគាត់ភ្លាមៗ តែអ្វីដែលសំខាន់អាជ្ញាធរ ធ្វើការស្ថាបនា ទៅតាមដំណាក់កាល នឹងដាក់សំណើជូនខេត្ត ឬថ្នាក់ជាតិ ដើម្បីស្មើសុំកញ្ចប់ថាវិកា ក្នុងស្ថាបនាជូនបងប្អូន គ្រប់មូលដ្ឋានទាំងអស់ ។
ក្រោយពីលោកអភិបាល បានលើកឡើងរាល់បញ្ហា និងសន្យាថា ធ្វើការដោះស្រាយជូននោះ បងប្អូនប្រជាពលរដ្ឋ បានអបអរសាទរ រាល់ការងារដោះស្រាយ ជូនប្រជាពលរដ្ឋបានសម្រេច ជាច្រើននិងដោះស្រាយ រាល់ទុក្ខលំបាក់ របស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលខ្វះខាត់ក្នុងជីវភាពគ្រួសារ រាប់មិនអស់ទៀតផង៕