ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានផ្ញើសាររំលែកទុក្ខ ជូនលោកស្រី អ៊ឹម សុវណ្ណ ភរិយាសពលោក ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន ដែល បានទទួលមរណភាព ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ នាវេលាម៉ោង៥៖៤៥នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

ក្នុងសារលិខិតនោះ សម្តេចតេជោ បានសម្ដែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ ព្រោះការបាត់បង់លោកព្រឹទ្ធចារ្យ នាដកោសល្យវដ្ដី គឺជាការបាត់បង់វីរសិល្បករដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលា រួមចំណែកលើកស្ទូយ វិស័យសិល្បៈវប្បធម៌ជាតិ ពេញមួយជីវិតរបស់លោក៕

To Top