ព័ត៌មានជាតិ

គបម ព្រួយបារម្ភយ៉ាងខ្លាំង ទាក់ទងការអភិវឌ្ឍកោះនរា

ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)មានការព្រួយបារម្ភ យ៉ាងខ្លាំងទាក់ទងនឹងការអភិវឌ្ឍកោះនរា នៅក្បែរកោះពេជ្រ ។ ការបារម្ភនេះក៏បានស្នើឲ្យក្រសួងបរិស្ថានចុះវាយតម្លៃ។

បើតាមហ្វេសប៊ុករបស់ គបមមើលជាក់ស្តែងទៅការអភិវឌ្ឍពង្រីកកោះនរានឹងឈានទៅលុបទន្លេមេគង្គក្រោមប្រមាណជិត ពាក់កណ្តាល ដើម្បីបម្រើផល ប្រយោជន៍ឯកជនដែលផ្ទុយនឹងច្បាប់ ក៏ដូចជាខុសឆ្ងាយពីផ្ទាំងបិទប្រកាស ព័ត៌មានអំពីការអភិវឌ្ឍកោះនរា។

ការនេះអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ជាពិសេស ការរារាំងផ្លូវមច្ឆាជាតិ(ត្រី) បង្កទឹកជំនន់ និងការបាក់ច្រាំងទន្លេនាពេលអនាគត។

គបម បន្ថែមថា “សូមទាមទារឲ្យក្រសួងបរិស្ថានបញ្ចូលក្រុមការងារបច្ចេកទេសចុះវាយតម្លៃជាបន្ទាន់ និងស្នើសុំសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មេត្តាយកចិត្តទុកដាក់ពិនិត្យរឿងនេះឲ្យបានដិតដល់ ចៀសវាងបន្សល់ទុកមរតកបំផ្លាញទន្លេមេគង្គក្រោមដល់កូនខ្មែរជំនាន់ក្រោយ”៕

To Top