ព័ត៌មានជាតិ

កូវីដ១៩ ៖ បត់បែនលឿន រហ័ស ទាន់សភាពការណ៍ ដើម្បីជម្នះ ក្នុងអាជីវកម្ម

ភ្នំពេញ៖ ស្របពេលកូវីដ១៩ នៅតែបន្តវាយប្រហារ ពិភពលោកនោះ សម្រាប់ការធ្វើអាជីវកម្មវិញ អេសស៊ីជី បានប្រកាសលទ្ធផល ប្រតិបត្តិការអាជីវកម្ម សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ និងឆមាសទី១ ឆ្នាំ២០២០ ដោយបង្ហាញពីភាពបត់បែន បានលឿនរហ័ស និងពន្លឿនយុទ្ធសាស្ត្រ ដើម្បីជំនះលើវិបត្តិកូវីដ-១៩ ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់អេសស៊ីជី បានឱ្យដឹងថា ខ្លួន បានពង្រឹងយុទ្ធសាស្ត្រអាជីវកម្ម ដើម្បីយកឈ្នះលើសមរភូមិ ប្រយុទ្ធប្រឆាំង នឹងកូវីដ-១៩ ដោយផ្ដោតលើ ភាពបត់បែនលឿន ទាន់សភាពការណ៍ និងការគ្រប់គ្រង និរន្តរភាពអាជីវកម្មរឹងមាំ ទៅលើវិស័យធុរកិច្ចគីមី ដែលនាំឲ្យសម្រេច បាននូវកំណើន ប្រាក់ចំណេញ នៅក្នុងលទ្ធផល ប្រតិបត្តិការអាជីវកម្មរបស់ អេសស៊ីជី សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០នេះ ។ ខ្លួននឹងបន្តផ្ដោតលើការ រក្សាស្ថិរភាពអាជីវកម្ម រយៈពេលវែង រួមជាមួយនឹង ការបង្កើតនូវ ដំណោះស្រាយសរុប និងនវានុវត្តន៍ ដើម្បីបំពេញតម្រូវការ នៃសម័យកាល’ប្រក្រតីភាពថ្មី’ ដោយប្រើប្រាស់យន្តការឌីជីថល ដើម្បីជំរុញការទិញតាមអនឡាញ និងជំរុញអាជីវកម្មវេចខ្ចប់ ឲ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត នៅក្នុងទីផ្សារអាស៊ាន ។

លោក Roongrote Rangsiyopash ប្រធាន និងជានាយកប្រតិបត្តិរបស់ អេសស៊ីជី បាននិយាយថា “ក្នុងអំឡុងពេល នៃវិបត្តិកូវីដ១៩ ទោះបី អេសស៊ីជី មិនស្ថិតក្នុងវិស័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដូចវិស័យទេសចរណ៍ ឬអាកាសចរណ៍ក្ដី ក្រុមហ៊ុនបានធ្វើការតាមដាន និងវាយតម្លៃស្ថាន ការណ៍ជាប់ជាប្រចាំ ដើម្បីអាចគ្រប់គ្រង ស្ថានការណ៍បាននៅក្នុងបរិយាកាសមួយ ដែលពោរពេញ ទៅដោយភាពមិនច្បាស់លាស់ ។ អេសស៊ីជី បានដាក់ចេញនូវយុទ្ធសាស្ត្រអាជីវកម្មថ្មីៗ មួយចំនួន ដូចជា ត្រៀមខ្លួនសម្រាប់ស្ថានការណ៍អាក្រក់បំផុត ដោយបង្កើតនូវផែនការលក់ និងការរៀបចំការដឹកជញ្ជូន សម្រាប់ស្ថានការណ៍បិទទីក្រុង; ធ្វើផែនការ សម្រាប់ភាពប្រសើរបំផុត ដោយបង្កើននូវប្រសិទ្ធផល ផលិតកម្ម ដើម្បីបំពេញ តម្រូវការដែលកើនឡើង; ការផ្លាស់ប្ដូរទៅរកឌីជីថល ដើម្បីបង្កើតនូវគំរូ ដែលមានប្រសិទ្ធភាពបំផុត។”

To Top