ព័ត៌មានជាតិ

ថ្ងៃនេះ ជាថ្ងៃខួបកំណើតគម្រប់ ៦៩ឆ្នាំ សម្តេចតេជោ

ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២០ (៥សីហា១៩៥២-៥សីហា២០២០) ជាខួបកំណើតគម្រប់៦៨ ឈានចូល៦៩ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

នៅថ្ងៃនេះដែរ សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះការជូនមកកាន់សម្តេច ទោះបីខុសឆ្នាំក៏ដោយ ព្រោះថ្ងៃកំណើតដល់ទៅពីរ៖ ១.ថ្ងៃ៤មេសា ១៩៥១ ដែលបានបកស្រាយម្តងរួចហើយ គឺថ្ងៃ៤មេសា យក ថ្ងៃចូលបម្រើកងទ័ព តាមការអំពាវនាវ របស់សម្តេចឪ សម្តេចព្រះនរោត្តម សីហនុ ឆ្នាំ១៩៧០។

ឯឆ្នាំ១៩៥១ ដោយអ្នកវាយអង្គលីលេខវាយច្រឡំ និងយកទៅផ្សាយល្ងាចថ្ងៃ៨ មករា ១៩៧៩ ក្រោយពេលសម្តេច ត្រូវបានជ្រើសតាំង ជារដ្ឋមន្ត្រីការបរទេស។ ពេលនោះ សម្តេចមិនបានកែតម្រូវទេ ព្រោះចង់ឲ្យខ្លួនមានអាយុច្រើនបន្តិច ដោយសារកាន់តំណែង ជារដ្ឋមន្ត្រីការ បរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំ។

២.ថ្ងៃកំណើតពិតប្រាកដ របស់សម្តេចគឺថ្ងៃ ៥សីហា ១៩៥២៕

To Top
×