ព័ត៌មានជាតិ

ឃាត់បុរសជនសង្ស័យ ជនជាតិចិន ២នាក់ ករណីចាប់ជំរិត និងរំដោះជនរងគ្រោះបានម្នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌ ធ្វើការបង្រ្កាបជនជាតិចិន ចំនួន២នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ ពីជនរងគ្រោះជនជាតិចិន ដូចគ្នា៣ម៉ឺនដុល្លារ និងរំដោះបានបុរស រងគ្រោះបានម្នាក់ កាលវេលាម៉ោង០១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែ សីហា ឆ្នាំ ២០២០ចំណុចផ្សារយីហោឆែវភាយជីងជៀ ក្នុងផ្សាចិន ក្បែរកោះពេជ្រផ្លូវ៧៨ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះឈ្មោះ TANG DEWEN ភេទ ប្រុស អាយុ ២០ឆ្នាំជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវ៥១កែង៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ ទេសចរណ៍កាន់លិខិតឆ្លងដែនលេខEJ.1131456។

ជនសង្ស័យទី១ឈ្មោះ Fang ShiQi ភេទ ប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ចិន ស្នាក់នៅក្នុងផ្សាចិន ផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរនរ:ទេសចរណ៏កាន់លិខិឆ្លងដែនលេខEC.0962064។
២.ឈ្មោះZhang Song ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវលេខ 51 សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មិខរបរ:លក់គ្រឿងអេឡិចត្រូនិច កាន់លិខិតឆ្លងដែនលេខ EE 2725212។

លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានអោយដឹងថា នគរបាលពាក្យប៉ុស្តិ៍ បានទទួលពាក្យ បណ្ដឹងផ្ទាល់មាត់ ពីបងប្រុសជនរងគ្រោះ ជាជនជាតិចិនថា សង្ស័យមានជនជាតិចិនដូចគ្នា បានចាប់ជំរិតប្អូនគាត់ និងទារលុយចំនួន៣ម៉ឺនដុល្លារ តែខ្លួនបានវេរលុយអោយជាង១ម៉ឺនយ័ន (លុយចិន) តែដោយខ្លាចវាយកលុយ ហើយមិនព្រមព្រលែងវិញ ។ ក្រោយមកក៏បានសុំគោលការណ៍ លោកព្រះរាជអាជ្ញាអមសាលាដំបូង ធ្វើការសុំចូលហាងម៉ាស្សា១កន្លែង នៅសង្កាត់ទន្លេបាសាក់ ក៏ធ្វើការឃាត់បានជនជាតិចិន២នាក់ និងរំដោះជនរងគ្រោះបានម្នាក់ យកមកអធិការដ្ឋាននគរបាលខណ្ឌ ផ្នែកព្រហ្មទណ្ឌ ដើម្បីសាកសួរនាំ ។

លោក ផន អូន អធិការរង ទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា បានហៅអ្នកបកប្រែភាសាចិន ស្ដាប់ការរៀបរាប់ជនរងគ្រោះ ដែលរំដោះចេញពីដៃជនសង្ស័យថា មុនកើតហេតុនៅព្រឹកថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២០ ដើរតាមផ្លូវមកដល់ចំណុចផ្សារ យីហោឆែវភាយជីងជៀ ក៏មានជនសង្ស័យ២នាក់ ជនជាតិចិនដូចគ្នា មកចាប់ខ្លួនរួចដាក់ចូលរថយន្ត១គ្រឿង មិនចាំម៉ាកហើយបិទមុខស្គាល់កន្លែងណា និងអោយតេទៅរកគ្រួសារ ដាក់លុយចូលកុងជនសង្ស័យ៣ម៉ឺនដុល្លារទើបដោះលេងវិញ ។ បច្ចុប្បន្នជនសង្ស័យ២នាក់ខាងលើ ត្រូវកម្លាំងយើងបានកសាងសំណុំរឿង បញ្ជូលទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

To Top