ព័ត៌មានជាតិ

តារាសម្តែងស្រីសិចស៊ី វ៉ាន់ វល័ក្ខ សម្ដែងការមិនពេញចិត្ត យ៉ាងខ្លាំង ចំពោះបុគ្គលិកហាង Best Food

ភ្នំពេញ៖ តារាសម្តែងស្រីសិចស៊ី កញ្ញា វ៉ាន់ វល័ក្ខ បានសម្ដែងអារម្មណ៍មិនពេញចិត្ត ទៅកាន់បុគ្គលិកផ្នែកសន្តិសុខ នៃហាងលក់អាហារល្បីឈ្មោះ យីហោ Best Food ដែលបានប្រើប្រាស់ពាក្យសម្តី មិនសមរម្យមកលើភ្ញៀវ ខណៈដែលតារាស្រីរូបនេះ បានចូលទៅហាង ទទួលទានអាហារ។

កញ្ញា វ៉ាន់ វល័ក្ខ បានសរសេរសារ នៅបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា “សូមម្ចាស់ហាងមេត្ដាជួយ អប់រំបុគ្គលិក អោយបានសមរម្យផង ឈ្លើយជាមួយភ្ញៀវ ដែលមកញាំអីណាស់ ថីគេនឹងមកសុំគាត់ស៊ីមែន ប្រើចារឹកចេញមកដូចគេ មិនដល់គេមិនស្មើរម្ចាស់ហាងបានឃើញ អោយមេត្តាជួយសំម្រួលផង កុំអោយបុគ្គល មិនអោយតម្លៃភ្ញៀវបែបនេះ ប៉ះពាល់ដល់ភ្ញៀវផ្សេងទៀត នាំប៉ះពាល់ដល់ហាង”។

ពាក់ព័ន្ធករណីនេះខាងហាង Best Food បានចេញមុខសុំទោសនិងបកស្រាយថា “សូមអាធ្យាស្រ័យផងបង ពួក យើងនឹងធ្វើណែនាំគាត់ នឹងមិនអោយមាន រឿងនឹងកើតឡើងម្តងទៀតទេបង ពួកយើងក៍សូមអរគុណសម្រាប់ការស្ថាបនារបស់បង ពួកយើងនឹងធ្វើអោយប្រសើរជាងនេះ”៕

To Top