ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ តែងតែត្រៀមនូវមធ្យោបាយសម្ភារៈ បំពេញបេសកកម្មជាប់ជាប្រចាំ

ភ្នំពេញ៖ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេច ទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ ពេលមានហេតុការណ៍ ចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្ម តាមបទបញ្ជាថ្នាក់លើ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ ឃើញថាអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចេញរថយន្តដឹកជញ្ជូន និង រថយន្តបម្រើប្រតិបត្តិការ របស់ខ្លួន រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត ជាច្រើនគ្រឿង ប្រកបដោយសណ្តាប់ធ្នាប់៕

To Top