ព័ត៌មានជាតិ

ភ្ញៀវទេសចរជាង ២៧ម៉ឺននាក់ ចេញដើរលេងកម្សាន្ត នៅទូទាំងប្រទេស ក្នុងថ្ងៃទី២នាឱកាសឈប់សម្រាក រយៈពេលវែង


ភ្នំពេញ៖ក្នុងថ្ងៃទីពីរនាឱកាសឈប់សម្រាក រយៈពេលវែងដែលត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្ត នៅទូទាំងប្រទេសចំនួន ២៧៧,០៧៨នាក់ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងគេ។

យោងតាមស្ថិតិភ្ញៀវជាតិនិងអន្តរជាតិ សម្រាប់ថ្ងៃទី១៨ ខែ សីហា របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួន សរុប ២៧៧,០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន ២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមាន ចំនួន ២,៧៧០នាក់៕

To Top