ព័ត៌មានជាតិ

លោក Pompeo ជំរុញឲ្យមេដឹកនាំ សាសនាលើកឡើង សម្រាប់ប្រជាជន នៅកូរ៉េខាងជើង ពីសេរីភាព និងសិទ្ធិរបស់ពួកគេ

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានជំរុញឱ្យមេដឹកនាំសាសនា លើកឡើងដើម្បីសិទ្ធិមនុស្ស និងសេរីភាពសាសនារបស់អ្នក ដែលត្រូវបានគេជិះជាន់នៅក្នុង ប្រទេសជាច្រើន រួមទាំងប្រទេសកូរ៉េខាងជើង។

នៅក្នុងសុន្ទរកថាថ្លែង នៅវិហារសាសនាអ្នកការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីសារៈសំខាន់ នៃសេរីភាពសាសនា ជាការធ្វើតេស្ត សម្រាប់ការគោរពសិទ្ធិមនុស្សទាំងអស់ នេះបើយោងតាមប្រតិចារិកនៃសុន្ទរកថា របស់លោកដែលចេញផ្សាយដោយក្រសួងការបរទេស។

នៅពេលដែលលោក Pompeo ផ្តោតសំខាន់លើប្រទេសចិន និងប្រជាជនម៉ូស្លីមអ៊ុយហ្គួរ នៅស៊ីនជាំង របស់ប្រទេសចិនលោក ក៏បានអំពាវនាវដល់មេដឹកនាំ នៃសាសនាទាំងអស់ឱ្យបាមដឹងទៅ ដល់បងប្អូន ប្រុសស្រីរបស់ពួកគេ នៅក្នុងប្រទេសដទៃទៀត៕ដោយ ឈូក បូរ៉ា

To Top