ព័ត៌មានជាតិ

ក្រុមមន្រ្តីជាន់ខ្ពស់ ពិនិត្យគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ

ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២០ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពិនិត្យ វឌ្ឍនភាព ការអនុវត្ត គម្រោង ស្ថាបនា ហេដ្ឋារចនា សម្ព័ន្ធ ផ្លូវក្រុង ចំនួន ៣៤ខ្សែ ក្នុងខេត្ត ព្រះសីហនុ ដែលជាគម្រោង រាជរដ្ឋាភិបាល ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top