ព័ត៌មានជាតិ

អភិបាលខេត្តពោធិសាត់ បើកកិច្ចប្រជុំបន្ទាន់ ស្តីពីការរៀបចំគណះកម្មការ ថ្នាក់ខេត្ត ចុះទប់ស្កាត់បទល្មើស ធនធានធម្មជាតិ នៅស្រុកវាលវែង!

ពោធិសាត់ ៖ អភិបាលនៃគណះអភិបាល ខេត្តពោធិសាត់ និង ជាប្រធានគណះបញ្ជាការឯកភាព ខេត្តពោធិសាត់ លោកបណ្ឌិតម៉ៅ ធនិន នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២០ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរៀបចំបែងចែកគណះកម្មការថ្នាក់ខេត្ត ចុះតាមដាន និងទប់ស្កាត់និងបង្រ្កាបបទល្មើស ធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកវាលវែង។
នៅក្នុងកិច្ចប្រជុំនោះដែរ ក៍មានការអញ្ជើញចូលរួមពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការប្រចាំទិស និង មន្ត្រីពាក់ព័ន្ធតាមមន្ទីរស្ថាប័នជំនាញនានាក្នុងខេត្តជាច្រើនរូបទៀតផងដែរ ។

ក្នុងកិច្ចប្រជុំបានសម្រេចបែងចែក អនុគណះកម្មការទទួលតួនាទី និងភារកិច្ចរួមមាន៖
—ចុះទប់ស្កាត់ និង បង្រ្កាបការរុករាន និង ទន្ទ្រានដីព្រៃរបស់រដ្ខនៅក្នុងភូមិសាស្ត្រ ឃុំទាំង៥នៃរដ្ឋបាលស្រុកវាលវែង។
—ចុះស្រាវជ្រាវ ក្តាប់ព័ត៏មាន និង កំនត់មុខសញ្ញាប្រព្រឹត្តិល្មើស និង បង្កសំណុំរឿងទៅតាមនិតិវិធីច្បាប់។
—កំនត់ច្បាស់លាស់នូវទីតាំងដីព្រៃឈើដែលត្រូវការពារនៅក្នុងភូមិសាស្រ្តនៃរដ្ឋបាលឃុំនីមួយៗ។
—អប់រំប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយបានយល់ដឹងអំពីអត្ថប្រយោជន៍ និង ការថែរក្សាធនធានធម្មជាតិ។
—តាមដានការប្រើប្រាស់កម្លាំង និង មធ្យោបាយនៃការប្រព្រឹត្តិបទល្មើស។
—ធ្វើរបាយការណ៍អំពីលទ្ធផលដែលសម្រេចបាន និង បញ្ហាប្រឈមនានា ដែលពាក់ព័ន្ធ និង ការអនុវត្តន៍ការងារ ជូនមកគណះកម្មការថ្នាក់ខេត្ត៕

To Top