ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យ អភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យមើលផ្លូវណាលិចទឹកខ្លាំង ត្រូវបិទចរាចរណ៍ជាបណ្ដោះអាសន្ន ដើម្បីការពារអាយុជីវិត អ្នកដំណើរ ជាពិសេសត្រូវ ជួយសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ផងដែរ។
តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា «ជម្រាបមក ឯកឧត្តម អភិបាល រាជធានី-ខេត្ត ដោយសារស្ថានភាពទឹកជំនន់ហ្នឹងតាមព័ត៌មាន ខេត្តខ្លះធន់រហូតដល់ លិចផ្លូវ ជាកង់ៗ ឧទាហរណ៍ដូចជា ផ្លូវលេខ៥ ខាងពោធិ៍សាត់ ខាងបាត់ដំបង»។
សម្ដេច បន្ដថា «អីចឹងហើយនៅកន្លែងណាក៏ដោយសូម ឯកឧត្តម អភិបាលរាជធានី-ខេត្ត ពិនិត្យបើសិនណាជា លិចហើយ មើលផ្លូវមិនឃើញ អាចថា បីឬ បួនទឹកឡើង អាហ្នឹងសូមឲ្យបិទចរាចរណ៍កុំឲ្យធ្វើដំណើរ ព្រោះមានហានិភ័យ ពីរយ៉ាង ទីមួយជីវិតមនុស្ស និងទីពីរខូច ផ្លូវថែម»។
ជាងនេះទៅ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដាំផ្ញើទៅដល់ អភិបាលរាជធានី-ខេត្ត រឿងធំជាងគេ ការពារជីវិតមនុស្ស ដូច្នេះ ត្រូវបិទចរាចរណ៍ ៕
![](https://dap-news.com/wp-content/uploads/2020/10/550.jpg)
![](https://dap-news.com/wp-content/uploads/2020/10/551.jpg)
![](https://dap-news.com/wp-content/uploads/2020/10/552.jpg)
![](https://dap-news.com/wp-content/uploads/2020/10/542-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/10/543.jpg)
![](https://dap-news.com/wp-content/uploads/2020/10/544-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/10/545-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/546-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)